ជម្រើសបេះដូង
ភាគ៥៦
លឺសំឡេងចេញពីមាត់សានជីង នាងហាក់គាំងខួរក្បាលលែងដំណើរការខ្លួនក៏ធ្មឹងលែងកម្រើតស្របទឹកភ្នែកក៏ហូរមកច្រោកៗទាំងបេះដូងប្រេះបែកជាចម្រៀកៗ
«ខ្ញុំមិនជឿ!!!»ឈីងអុីនាងគ្រវីក្បាលស្ទើររលេះចេញពីស្មាបដិសេធសម្តីមិញនេះចោល នាងមិនជឿថាកូនដាច់ចិត្តទៅចោលនាងទេនាងមិនជឿមិនជឿដាច់ខាត
«នាងដឹងទេថាកូននាងវាងាប់ដោយសារអ្នកណា?»សានជីងនាងប្រលែងដៃចេញពីសក់ក្បាលឈីងអុី ប្តូរជាមកឈរអោបដៃញញឹមរោគចិត្តគួរឲ្យខ្លាចសម្លឹងមើលមនុស្សចំពោះមុខមិនដាក់ភ្នែក
«អ្នកណា?»លឺសំណួរភ្លាមចិត្តជាម្តាយអន្ទះសារចង់ដឹងស្ទើរស្លាប់ តើអ្នកណាចិត្តអាក្រក់សាហាវឃោឃៅយ៉ាងនេះក្មេងមិនដឹងអីសោះហេតុអីក៏សម្លាប់ក្មេង
«ជាម៉ែរបស់វាហ្នឹងហើយ ហាសៗៗ»និយាយចប់សំឡេងសើចដូចជាសាតានក៏បន្លឺឡើងខ្ទឺរពេញបន្ទប់ ខណៈឈីងអុីនាងក៏គាំងម្តងទៀតតែលើកនេះវាឈឺកាន់តែខ្លាំងជាងមុននាងខ្លួនឯងជាអ្នកសម្លាប់កូនខ្លួនឯងចឹងហេស?
«អ្ហឹក..ៗៗ អាយយយ ខ្ញុំមិនជឿកូនខ្ញុំគេនៅរស់គេមិនបានទៅណាទេ កូនម៉ាក់»ឈីងអុីនាងយំស្រែកប្រកាច់នៅលើកៅអី នាងពិតជាចង់យកដៃមកអោបពោះខ្លួនឯងអោបកូននៅក្នុងផ្ទៃប៉ុន្តែធ្វើមិនបានព្រោះដៃបានជាប់ចំណងរើមិនរួច
«បើខ្ញុំជាម្តាយដែលសម្លាប់កូនខ្លួនឯងដូចជានាង ខ្ញុំមិនរស់ទេខ្ញុំនិងស្លាប់ទៅតាមកូនហើយ ចុះនាងចង់ស្លាប់ដែរទេ?»ឃើញអ្នកនៅចំពោះកំពុងតែពិបាកគ្រប់គ្រងខ្លួនឯង សានជីងនាងក៏យកឪកាសមកញុះញុងបន្ថែមបំណងឲ្យឈីងអុីសម្លាប់ខ្លួនតែម្តងទៅ ណាមួយវាមិនឲ្យដៃនាងប្រឡាក់ឈាមផង
«អ្ហឹកៗៗ ឲ្យម៉ាក់សុំទោសដែលមិនអាចការពារកូនបាន សុំទោសដែលធ្វើឲ្យមានកូនហើយបែរជាមិនអាចបង្កើតឲ្យកូនបានឃើញពិភពលោកនេះ អ្ហឹកៗៗ»ឈីងអុីនាងមិនបានខ្វល់សម្តីសានជីង នាងគិតតែពីនិយាយសុំទោសកូននៅក្នុងពោះនិងយំស្ទើរខ្សោះអស់ពីខ្លួន នាងខូចចិត្ត នាងឈឺចាប់នាងអត់បានការសូម្បីតែគេចង់មករស់នៅជាមួយនាងហើយបែរជារក្សាមិនជាប់
«ហាស ហាស..សប្បាយមែនទែនតែកុំអាលយំដល់ស្លាប់ពេលនេះចាំយើងទៅចាត់ការមីកញ្ចាស់នៅផ្ទះនោះសិនចាំត្រឡប់មករកនាងវិញ»និយាយចប់នាងក៏ដើរចេញពីក្នុងបន្ទប់មួយនេះ មិនភ្លេចបិទភ្លើងឲ្យងងឹតស្លុបទុកឲ្យស្រីម្នាក់ដែលនាងស្អប់នៅក្នុងភាពងងឹតដ៏គួរឲ្យខ្លាចនោះតែម្នាក់ឯង
«ហឹកៗ យៀកសិនលោកជួយខ្ញុំផង»នេះជាប្រយោគចុងក្រោយដែលបានលឺចេញពីមាត់ស្រីតូច មុននិងឈីងអុីនាងសន្លប់សារជាថ្មី បន្ទាប់ពីនោះគ្រប់យ៉ាងក៏ត្រូវរលត់គ្របដណ្តប់ទៅដោយភាពងងឹតស្ងាប់ស្ងាត់គួរឲ្យខ្លាចរអា។
ម៉ោងប្រហែល៦មួយល្ងាច យៀកសិនដែលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់មិនទាន់ដឹងដំណឹងយ៉ាងណា លោកលូដែលឈររងចាំជាមួយនិងតៃកុងឡាននៅខាងក្រៅនេះអន្ទះសារស្ទើរបែកទ្រូងអ្នកជាឪពុកទៅហើយ
«លោកគ្រូពេទ្យ ចង្វាក់បេះដូងចុះខ្សោយហើយ»អ្នកគ្រូពេទ្យដែលជាជំនួយការវះកាត់បានសម្លឹងទៅម៉ូនីទឺដែលលោតបង្ហាញពីចង្វាក់បេះដូង វាកំពុងតែធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ហើយគាត់ក៏រហ័សរាយការណ៍ទៅលោកគ្រូពេទ្យវះកាត់
«ខ្ញុំនិងធ្វើចង្វាក់បេះដូង»លោកគ្រូពេទ្យបានដកយកគ្រាប់កាំភ្លើងចេញពីសាច់អស់ មុននិងរត់ទៅធ្វើចង្វាក់បេះដូងទាំងបែកញើសជោកថ្ងាស
«មិនកើតអី ឆក់បេះដូងបន្ទាន់»
____________
អរគុណសម្រាប់ការអាន

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????