抖阴社区

?????

124 5 0
                                    

ជម្រើសបេះដូង
ភាគ៤៦
នាងច្រត់ចង្កេះពើងទ្រូងឆ្លើយថាញុាំកើត គ្រាន់តែគិតដល់រសជាតិស្វិតៗរឹងៗក្លិនជ័រចេញពីសំបកកង់ អូម៉ាយកត ជាតិណាស់
«ខ្លួនមិនក្តៅទេ ម៉េចក៏សតិអារម្មណ៍រាងបែកៗចឹង?»យៀកសិននាយយកដៃម្ខាងដាក់លើថ្ងាសខ្លួនឯងម្ខាងស្ទាបថ្ងាសនាងឃើញថាខ្លួនមិនក្តៅទេ តែម៉េចនិយាយមករៀងចម្លែកៗម្ល៉េះខូចចិត្តពេកឡើងឆ្កួតហើយទេដឹងហ្នឹង?
«ធ្វើឲ្យបានទេ?»នាងសួរបញ្ជាក់ទាំងមុខក្រញូវមិនពេញចិត្ត យ៉ាងម៉េចគេក្រដល់ថ្នាក់រកតែសំបកកង់ឡានមួយឲ្យនាងមិនបាន
«អត់ មនុស្សជាឯណាទៅញុាំសំបកកង់ឡានតិចស្អិតពោះវៀលក្រពះកិនមិនកើតចុកស្លាប់ទៅ ប្តូរទៅសូមមេត្តាឃ្លានអីដែលមនុស្សលោកគេញុាំផង»នាយក៏និយាយដាច់ខាតមិនឲ្យញុាំទេ ដូចឆ្កួតមនុស្សឯណាទៅញុាំជ័រសូម្បីមនុស្សឆ្កួតក៏មិនដល់ថ្នាក់និងដែលនាងលើសពេកហើយ
«ហឹក..ៗៗ អត់ទេៗ ខ្ញុំឃ្លានសំបកកង់ឡានឃ្លាន ឃ្លានណាស់»លឺគេនិយាយថាអត់ទាំងទឹកមុខប្រាកដប្រជានាងក៏ដាក់គូទនៅលើឥដ្ឋប្រកាច់ស្រែកយំដូចកូនក្មេងទារម្តាយទិញរបស់លេង
«ឈីងអុី នាងធំហើយជាម្តាយគេហើយកុំមកធ្វើចរិកក្មេងក្រោកឲ្យឆាប់»គេស្ទើរតែអស់ការអត់ធ្មត់បើកភ្នែកដំឡើងសំឡេងសំលុតឲ្យនាងស្ងាត់យំហើយក្រោកនិយាយគ្នាបែបមនុស្សធំកុំប្រើចរិកបែបនេះជាមួយគេ ស្អប់ណាស់
«បានហើយ ខ្ញុំឈប់ឃ្លានហើយលោកទៅចុះខ្ញុំមិនចង់ឃើញមុខ»
«យ៉ាងម៉េចទៀតហើយហ្នឹង?»អូព្រះអើយថីទៀតហើយគ្រាន់តែបាត់យំភ្លាម ចរិកខ្មើតឡើងមកភ្លែត មុខមិនរីកដាក់គេហើយកញ្ឆក់សេរ៉ូមដែលគេជួយកាន់ដើរទៅដេកលើគ្រែវិញធ្វើមិនដឹង សង្ស័យខ្មោចចូលផងយ៉ាង ម៉ាភ្លែតពីរបីចរិកតែឯង យៀកសិននាយឈប់ទ្រដើរតាំងៗចេញពីបន្ទប់បិទទ្វាគ្រាំងសំដៅទៅសួរគ្រូពេទ្យពីអាការៈនាងបន្តិចខ្លាចទុកយូរសូម្បីពេទ្យផ្លូវចិត្តក៏លែងទទួល
តុក..តុក
«សូមអញ្ជើញ»លឺសំឡេងទ្វាបន្ទប់គោះអ្នកគ្រូពេទ្យផ្នែកពិនិត្យគភ៌ក៏ប្រាប់ទៅអ្នកខាងក្រៅឲ្យចូលមក
«លោកមានការអីដែរ?»
«អ្នកគ្រូពេទ្យ ប្រពន្ធខ្ញុំឆ្កួតក៏ជានាងម្តងយំម្តងសើចម្តងចង់ញុាំនេះញុាំនោះចូលចិត្តអីប្លែកៗ យំច្រើនទៀត នាងកើតអីឲ្យបា្រកដ?»បើកទ្វាចូលភ្លាមមិនទាន់ដាក់គូទដល់លើកៅអីផងនាយក៏សួរអ្នកគ្រូពេទ្យ សួរបិសតែភ្លេចដកដង្ហើមទៀត
«វាជារឿងធម្មតារបស់ស្រ្តីមានផ្ទៃពោះទេ អារម្មណ៍ឆាប់ប្រែប្រួលឆាប់អន់ចិត្ងជាងមុន ពិសេសបើប្តីមិនចេះលួងលោមយកចិត្តនាងទៀតខឹងដាច់ក្បាលដាច់កន្ទុយហើយ»អ្នកគ្រូពេទ្យញញឹមនិងសំណួររបស់យៀកសិន មុននិងរៀបរាប់ប្រាប់ទៅលោកប៉ាវ័យក្មេងថាវាជារឿងធម្មតាទេសម្រាប់ស្រ្តីមានផ្ទៃពោះ
«លោកប៉ាគួរតែថ្នមផ្លូវចិត្តអ្នកម៉ាក់បន្តិច បើគាត់ចង់បានអីបើអាចយកឲ្យគាត់ទៅ បើរបស់ខ្លះមិនទំនងក៏យកអ្វីផ្សេងមកជំនួសហើយលោមលួងគាត់តែបន្តិចបាត់ខឹងហើយ»
«ពិតមែន? មិនដែលដឹងសោះថាពេលមានផ្ទៃពោះចរិកមនុស្សក៏ប្តូរមកបែបនេះ តែក៏អរគុណអ្នកគ្រូពេទ្យ»ដឹងលឺហើយនាយក៏ក្រោកដើរចេញពីបន្ទប់អ្នកគ្រូពេទ្យ មិនទាន់ទៅរកឈីងអុីវិញទេតែចុះទៅក្រោមរកទិញអីឲ្យនាងញុាំបន្តិច ម្តងនេះកាត់ក្តេរិ៍កាត់ខ្មាសលួងនាងហើយដើម្បីកូនបើនាងពិបាកចិត្តច្រើនកូនមិនសុវត្តិភាពទេ។
  ចំណាយពេលជិត៣០នាទីបន្ទាប់ពីដើរទិញរបស់នេះបន្តិចនោះបន្តិចព្រោះមិនដឹងនាងចូលចិត្តស្ទើរប្រមូលពីផ្សារទំនើប ក៏ដើរយួរយ៉ាងតោកយ៉ាកសំដៅមកបន្ទប់សម្រាករបស់ប្រពន្ធ
«ឈីង....»បើកទ្វាបន្ទប់ភ្លាមរកតែហៅឈ្មោះនាងតែបែរជាលើគ្រែមានតែភាពទទេស្អាតបាត់មនុស្ស យៀកសិនបោះអីវ៉ាន់ទៅម្ខាងរត់ទៅបើកទ្វាបន្ទប់ទឹកក្រែងនាងក្អួត ប៉ុន្តែក៏មិនឃើញរកក្នុងបន្ទប់សព្វអស់រលីងនៅតែមិនឃើញទៀត
«នាងបាត់ទៅណា?»
____________
ហួចគិតលេងហូវៗថាអ្នកនាងឈីងអុីគាត់បាត់ទៅណា

???????????? (???)Where stories live. Discover now