ជម្រើសបេះដូង
ភាគ៥៧
ក្រោយពីធ្វើចង្វាក់បេះដូងនៅតែគ្មានប្រយោជន៍លោកដុកទ័រក៏ទាញប្រដាប់សម្រាប់ឆក់បេះដូងមកជំនួស
«១.២.៣ ផឹប ម្តងទៀត ផឹប..ម្តងទៀត ផឹប...»
«ចង្វាក់បេះដូងលោតវិញហើយ ជីបចរធម្មតា»
«ដេររបួស»លោកដុកទ័រញញឹមនៅក្នុងម៉ាសខៀវមុននិងផ្តើមដេររបួសដែលបានវះយកគ្រាប់ចេញមុននេះ
ក្រាក!!
សំឡេងទ្វាបន្ទប់វះកាត់បន្លឺឡើងតាមដោយ លោកលូនៅឈររងចាំយ៉ាងអន្ទះសារប្រញាប់រត់មកសួរនាំអាការៈ
«អ្នកជំងឺផុតពីគ្រោះថ្នាក់ហើយ តែត្រូវបញ្ចូលទៅអាយសុីយូរ តាមដានអាការៈមួយថ្ងៃសិនបើគ្មានបញ្ហាទេអាចទៅបន្ទប់ធម្មតាបាន»លោកគ្រូពេទ្យរៀបរាប់ដោយមិនចាំបាច់ឲ្យសាច់ត្រូវសួរព្រោះគាត់ដឹងពីសំណួរហើយ
«អរគុណលោកគ្រូពេទ្យ»លោកលូញញឹមស្រស់បេះដូងធូរដូចគេដកបន្លាចេញ។
ដំណើរបោះជំហ៊ានមួយៗដោយជើងស្រឡូនពាក់ស្បែកជើងកែងបោទក្រហមឆេះលើកមុខមានបិទបាំងដោយវែនតាខ្មៅ នៅក្នុងភូមិគ្រឹះលូមានត្រឹមសភាពស្ងាប់ស្ងាត់ ម្ចាស់ផ្ទះមិននៅយៀកសិនក៏ដេកពេទ្យសូម្បីតែលោកលូក៏ត្រូវតែទៅមើលកូនប្រុសចឹងនៅក្នុងផ្ទះនេះអាចនៅសល់តែលោកស្រីលីងម្នាក់ដែលដើរមិនរួចនិយាយមិនបាន
ក្រាក!!!
ប្រអប់ដៃសរលោងលូកដៃទៅទាញទ្វាបន្ទប់លោកស្រីលីងបើក មុននិងដៃម្ខាងលើកទៅដោះវែនតា មកទុកនិងចន្លោះទ្រូងបបូរមាត់ដែរក្រហមឆេះកំពុងតែមានស្នាមញញឹមយ៉ាងគួរឲ្យខ្លាចជាងខ្មោច
«លោកស្រីដល់ម៉ោងភ្ញាក់ហើយ»សំឡេងស្រួលបន្លឺឡើងដាស់ស្មារតីលោកស្រីលីងឲ្យភ្ញាក់បើកភ្នែកសម្លឹងទៅសានជីងទាំងអាការៈស្អប់ខ្ពើម
«អឹម...អឺ..»លោកស្រីលីងគាត់ចង់ហើបមាត់និយាយប៉ុន្តែបញ្ចេញភាសាមកមិនបានក្រៅពីសំឡេង អេអឺស្តាប់មិនយល់
«ហឹស..ខ្ញុំចាំបានថាលោកស្រីសប្បាយមាត់ជេរខ្ញុំណាស់កាលពីខ្ញុំឈានជើងមកទីនេះដំបូង ហើយចុះពេលនេះម៉េចក៏មិនខ្លាំងទៀតទៅ»ចុងប្រយោគនាងស្រែកសំលុត ស្ទើរឲ្យអ្នកស្តាប់ចង់គាំងបេះដូងមុននិងប្រអប់ដៃនាងលូកទៅច្របាច់មាត់លោកស្រីលីងខ្លាំងៗ
«មីកញ្ចាស់ យើងចង់ឲ្យយាយឯងងាប់តាំងពីសុីថ្នាំពុលដែលយើងដាក់ឲ្យភ្លាមម្លេះ តែហេតុអីបានជាយាយឯងត្រូវមករស់ដល់ពេលនេះ ហឹស តែមិនអីទេវេទនាបែបនេះក៏សប្បាយមើលម្យ៉ាងដែលខ្ញុំចូលចិត្ត»
______

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????