ជម្រើសបេះដូង
ភាគ៥៩
យៀកសិននាយកាន់តែភ័យ ស្រែកសួរលោកគ្រូពេទ្យទាំងចិត្តកំពុងទន្រ្ទានទាមទារចង់បានចម្លើយពីគ្រូពេទ្យ
«លោកចិត្តត្រជាក់សិនជើងលោកមិនកើតអីទេ គ្រាន់លោកសន្លប់អស់ពីខែហើយចលនាដៃជើងក៏នៅស្ងៀមមិនចម្លែកទេដែលវាស្ពឹកដើរមិនបាន»លោកគ្រូពេទ្យពន្យល់អ្នកជំងឺដោយសម្តីត្រជាក់ស្រេប ឲ្យយៀកសិនដែលស្តាប់បានធូរចិត្តខ្លះយ៉ាងណាក៏គេមិនបានពិការដែរ។
រយៈពេល២ខែដែលបានកន្លងផុតទៅសម្រាប់មនុស្សធម្មតាវាពិតជាលឿន ប៉ុន្តែសម្រាប់នាងដែលត្រូវនៅក្នុងបន្ទប់ងងឹតគ្មានបានឃើញពន្លឺថ្ងៃ ជើងត្រូវជាប់ច្រវ៉ាក់ដូចជាទាសករ វាពិតជាយូរ យូរពេកហើយ
«ហឹក..ៗៗ ដោះលែងខ្ញុំទៅ»ឈីងអុីនាងអង្គុយនៅលើគ្រែពូកតូចមួយ ផ្ទៃមុខមានតែដានស្មានទឹកភ្នែកសក់ត្រូវគេកាត់ដាច់ដុំៗមើលមិនយល់បើនាងដើរនៅខាងក្រៅមិនខុសពីគេគិតថានាងជាមនុស្សឆ្កួតទេ
ក្រាក..
សំឡេងទ្វាបន្ទប់របើកឡើងតាមដោយពន្លឺតិចៗជះចូលតាមចន្លោះទ្វា មុននិងជើងស្រឡូនបោះជំហ៊ានដើរយឺតៗទៅចុចកុងតាក់បើកភ្លើងឲ្យមានពន្លឺភ្លឺ
«សានជីង ហឹកៗ សុំអង្វរនាងដោះលែងខ្ញុំទៅ»ឃើញសានជីងដើរមកជិតនាងក៏រំកិលខ្លួនខិតទៅអោបជើង ងើយមុខសុំអង្វរដោយការឈឺចាប់ពិបាកបរិយា
«២ខែនៅក្នុងបន្ទប់នេះសប្បាយដែរទេ? តែតាមខ្ញុំគិតនាងប្រហែលមិនសប្បាយទេត្រូវអត់?»សានជីងនាងបន្ទន់ជង្គង់ឲ្យកម្ពស់ស្មើឈីងអុី ដៃក៏លូកទៅច្របាច់មាត់នាងខ្លាំងៗស្របនិងស្មាមញញឹមក៏ផុសនៅលើមុខនាងមិនរលុប
«នាងចង់បានអី? ហឹកៗ នាងយកចុះតែដោះលែងខ្ញុំនិងកូន សូមឲ្យកូនខ្ញុំគេបានរស់ផងបានទេ?»ឈីងអុីនាងទាំងអង្វរទាំងលន់តួក្រាបលូនសំពះ ព្រមថោកព្រមចាញ់គ្រប់សព្វបែបយ៉ាងអស់ហើយ សុំតែមួយទេឲ្យនាងរស់បានដល់កូននាងសម្រាលបានទេ?
«នាងគួរតែអរគុណខ្ញុំ ដែលបានទុកឲ្យកូននាងរស់ហើយនៅសុំស្អីទៀត»
«បើយៀកសិនគេដឹងនាងមិនរស់ទេសានជីង»
«ផាច់..ទៅរំពឹងស្អីអាមនុស្សដេកមិនដឹងថ្ងៃណាក្រោកហ្នឹង?»មួយកំផ្លៀងតាមដោយកំហឹងនាងទះឈីងអុីគ្មានសន្សំកម្លាំងឲ្យផ្ទៃមុខធ្លាប់តែស្រស់ផូផង់ភ្លឺថ្លា ប្រែទៅជាស្រអាប់ខ្មៅមានតែស្មាមរបួសស្មាមជាំស្នាមឈាមកកពេញមុខ
«គេស្រឡាញ់ខ្ញុំស្រឡាញ់កូន ថ្ងៃណាមួយគេនឹងរកខ្ញុំឃើញ»
_______________

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????