抖阴社区

?????

73 3 0
                                    

ជម្រើសបេះដូង
ភាគ៧២
ឈីងអុីនាងសើចតិចៗ ដៃក៏ទៅអង្អែលស្មារបស់ប្តី ខណៈយៀកសិនបានត្រឹមលូកអោបខ្លួនប្រពន្ធពេញដៃ ដេញតាមដោយទឹកភ្នែកមួយដំណក់ស្រក់ចុះ រួចក៏រហ័សយកដៃមកវាសជូតយ៉ាងលឿន
«ឆាប់ក្រោក ទៅធ្វើការថ្ងៃហើយ»ឈីងអុីទាញប្តីឲ្យក្រោកមុននិងលូកដៃទៅយកក្រវ៉ាតករមកចងពាក់ឲ្យប្តីទាំងទឹកមុខញញឹមស្រស់
«ប្តីទៅធ្វើការប្រពន្ធហាមទៅធ្វើអីផ្តេសផ្តាស បើចង់បានអីគ្រាន់តែប្រាប់ទៅអ៊ូមុីបានហើយហាមធ្វើដោយខ្លួន ពិសេសពេលនឹកប្តីតេហៅប្តីភ្លាមកុំបាច់ចាំប្តីចេញពីធ្វើការ លឺទេ?»យៀកសិនទាំងរៀបរាប់ហាមប្រាណប្រពន្ធកុំឲ្យចេះតែទំនេរទៅធ្វើស្អីនាំតែប៉ះពាល់ដល់នាងនិងកូន ហើយក៏មិនភ្លេចរឿងបើនាងនឹកគេក៏តេហៅគេមកគេនិងមកដល់ផ្ទះភ្លាម
«ហើយមួយទៀត កុំចេះតែឃ្លានអីចម្លែកៗពេកអាសូរទ្រូងប្តីផង ពិសេសអារបស់ហូបមិនបានកុំឃ្លានឲ្យសោះ»
«ឡប់បើឃ្លានហើយអ្នកណាទៅឃាត់បាត់ ផ្តែផ្តាំមើលតែបែកគ្នារាប់ឆ្នាំទៅធ្វើការពេលព្រឹកល្ងាចមកវិញសោះហ្នឹង»ទឹកមុខញញឹមញញែមដាក់ប្តីមិញនេះក៏ប្តីមកជាសម្លក់វិញ ចេះមកហាមកុំឲ្យឃ្លានទៅរួច បើមនុស្សសុខៗវាឃ្លានចឹងអាណាចង់?
«បងគ្រាន់តែបារម្ហប្រពន្ធតើ កុំខឹងៗ មកចាំបងជួយរើសខោអាវឲ្យវិញ»ស្របសម្តីគេក៏ទាញស្មាប្រពន្ធឲ្យមកអង្គុយនៅលើពូករួចគេក៏ទៅបើកទូរយករ៉ូបពណ៍ផ្ទៃមេឃដៃខ្លី ដៃប៉ោងតិចៗ សម្រុងចុះដល់ករជើងផ្ទៃកន្លែងខ្លួនត្រូវដេរថ្នេរដើម្បីឲ្យវាមានភាពយាររលុងស្រួលស្លៀកសម្រាប់អ្នកមានផ្ទៃពោះ
«ឲ្យប្តីជួយស្លៀកឲ្យល្អទេ?»យៀកសិនរើសបានរ៉ូបខោអាវក្នុងរួចក៏ដើរមកជិតឈីងអុីបំណងចង់ទាំងស្លៀកឲ្យប្រពន្ធតែប្រពន្ធបដិសេធញ៉ាប់មាត់
«ចាំអូនស្លៀកខ្លួនឯងប្តីចុះទៅក្រោមមុនទៅ»នាងទាញខោអាវពីដៃប្តីមុននិងរុញចង់ឲ្យយៀកសិនចេញទៅខាងក្រៅមុន
«ប្តីចុះទៅមុនបានអ្នកណាគ្រាប្រពន្ធចុះតាមក្រោយ ស្លៀកទៅប្តីមិនមើលទេបិទភ្នែកជិតឈឹងហើយ»មាត់និយាយសុទ្ធតែបិទភ្នែកជិតឈឹង តែបែរជាបើកចន្លោះម្រាមដៃកណ្តាលនិងម្រាដៃនាងបង្ហើបមើប្រពន្ធដដែរ
«កុំមកសម្តែង អូនអាក្រក់ណាស់ពោះប៉ោងស្ទុយអាក្រក់ណាស់មិនសមប្តីមើលទេអូនខ្មាស»
«ប្តីប្រាប់ថាស្រឡាញ់ប្រពន្ធ មិនមែននៅតែក្នុងអំឡុងពេលប្រពន្ធនៅស្អាតទេ នៅក្នុងចិត្តប្តីប្រពន្ធគឺស្អាតជានិច្ចទោះអូនចាស់មុខជ្រួញលែងស្អាតក៏ប្តីនៅតែស្រឡាញ់ប្រពន្ធ អូននៅតែជាប្រពន្ធសម្លាញ់របស់បងរហូតទៅ»
_____________
លាបណ្តើរៗហើយ😶

???????????? (???)Where stories live. Discover now