ជម្រើសបេះដូង
ភាគបញ្ចប់
៧ឆ្នាំក្រោយ.....
ឡានទំនើបពណ៍ខ្មៅរលោងបោះពួយយ៉ាងលឿនសំដៅចូលមកក្នុងបរិវេណភូមិគ្រឹះលូ ឡានចតឈប់ខណៈនាយកម្លោះសង្ហាក៏ចេញពីក្នុងឡានដើរមិនទាន់ចូលទៅដល់ក្នុងផ្ទះផងក៏មានក្មេងស្រីតូចច្រម៉ក់រត់មកអោបគេពីចម្ងាយ
«ពូហ្វាន់...»សំឡេងស្រួលស្រេះផ្តាច់ទឹកមុខស្មើធ្មេញឲ្យមកជាញញឹមស្រស់បន្ទន់ជង្គង់ចុះលើកនាងតូចដែលរត់មកពរជាប់និងខ្លួន
«ឈានឈាន ញុាំអីហើយឬនៅ?»
«រួចហើយ នៅតែចាំលោកពូមកទទួលទៅសាលា» និយាយជាមួយនាងតូចនៅក្នុងដៃបណ្តើរ ឡាហ្វាន់ក៏ដើរចូលទៅក្នុងផ្ទះបណ្តើរសំដៅទៅតុអាហារពេលព្រឹក
«ឡាហ្វាន់ញុាំអាហារពេលព្រឹកជាមួយគ្នា»សំឡេងលោកលូក៏បន្លឺទៅនាយកម្លោះដែលកំពុងឈរពរចៅស្រីរបស់ខ្លួនដោយបបួលមករួមតុអាហារ
«ខ្ញុំរួចរាល់ហើយលោកពូ»
«ចុះមានរឿងអីទេ ម៉េចក៏ធ្វើមុខចឹង?»សំណួរក៏សួរទៅឡាហ្វាន់ស្របនិងនាយកម្លោះក៏ដាក់បង្គុយទៅលើកៅអីដែលមាននាងតូចឈានឈានអង្គុយនៅលើភ្លៅ
«ខ្ញុំមកលាលោកពូនិងឈានឈានមួយរយៈធំ»
«ហើយគិតចង់ទៅណា?»
«ខ្ញុំមានការងារនៅបរទេសច្រើនដែលត្រូវដោះស្រាយតាំងពីលោកប៉ាលែងនៅក្រុមហ៊ុននៅក្រៅប្រទេសក៏ត្រូវការខ្ញុំបែបនេះទើបខ្ញុំត្រូវបង្ខំចិត្តទៅ»នាយកម្លោះរៀបរាប់ទាំងមិនអស់អាល័យគេមិនចង់ទៅណាគេចង់នៅប្រទេសចិន ពិសេសចង់នៅមើលនាងតូចនេះធំដោយផ្ទាល់ភ្នែករបស់គេ
«លោកពូចង់ទៅណា ហឹក..»ចាស់ៗកំពុងតែនិយាយគ្នាតែពេលលឺថាលោកពូមកលា ទឹកភ្នែកឈានឈានមកដឹងមកពីណាយំមួយរំពេចត្រឹមជាក្មេងអាយុ៧ឆ្នាំតែនាងដឹងរឿងច្រើនល្មមអាចដឹងថាលោកពូចង់ទៅចោលនាង
«ពូទៅធ្វើការមិនយូរទេតែប៉ុន្មានថ្ងៃហ្នឹង»
«ស្រឡាញ់លោកពូ មិនចង់ឲ្យលោកពូទៅទេ លោកពូមិនស្រឡាញ់ឈានឈានទេហេស?»នាងតូចនិយាយទាំងពេបមាត់យំទឹកភ្នែកហូរម៉ាត់ៗ
«ស្រឡាញ់អ្នកណាថាពូមិនស្រឡាញ់ឈានឈាន ពូស្រឡាញ់ឈានឈានជាងគេស្រឡាញ់រហូតទៀតណ៎»
«ចឹងលោកពូត្រូវឆាប់ត្រឡប់មកវិញ កុំទៅយូរពេកឈានឈាននឹកលោកពូ»ស្របសម្តីនាងក៏លោទៅអោបករលោកពូយ៉ាងណែនដៃទឹកភ្នែកក៏នៅតែស្រក់ ធ្លាប់តែឃើញមុខលោកពូរាល់ថ្ងៃតាំងពីនាងដឹងក្តីមក សុខៗបាត់មុខលោកពូជាទីស្រឡាញ់ភ្លាមៗអត់យំម៉េចបាន។ ក្រោយពីផ្តែផ្តាំលាគ្នាទាំងទឹកភ្នែកទឹកសំបោររួចឈានឈាននាងក៏ដល់ម៉ោងត្រូវទៅសាលា ទម្រាំតែអាចលួងឲ្យបាត់យំព្រមទៅមិនស្រួលទេ
«ខ្ញុំក៏ត្រូវលាលោកពូដូចគ្នា ខ្ញុំនិងទាក់ទងមកលេងឈានឈានឲ្យបានញឹកញ៉ាប់បំផុតតាមដែលអាចធ្វើទៅបាន»
«មិនអីទេ ធ្វើដំណើរដោយសុវត្ថិភាពណា»ឡាហ្វាន់ឪនគោរពលាលោកលូបន្តិចរួចក៏ចូលទៅក្នុងឡានបើកសំដៅទៅកាន់ប្រលានយន្តហោះធ្វើដំណើរឆ្ពោះទៅប្រទេសអាល្លឺម៉ង់។
អាប់សក្រាស់គ្របដណ្តប់គ្រប់ទិសទីសឹងតែមើលអ្វីជុំវិញខ្លួនមិនឃើញ រាងកាយតូចស្តើងចេះតែដើរទៅមុខមិនឈប់កាត់អាប់សដែលមិនមិនឃើញផ្លូវដើរបាន៥ជំហ៊ានទៅមុខអាប់សនៅផ្លូវខាងមុខក៏រាងបន្ថយឲ្យកែវភ្នែកមួយគូបានឃើញផែនខ្នងបុរសម្នាក់ដែលឈរស្ងៀម នាងមិននិយាយមិនសួរតែក៏បន្តដើរទៅរើសបុរសនោះរហូតទៅជិតនិងគេ
«បងរងចាំអូនយូរហើយ»សំឡេងបន្លឺឡើងមុននិងម្ចាស់សំឡេងបែរខ្នងមកដោយទឹកមុខញញឹមស្រស់ទៅកាន់មនុស្សស្រីឈរចំពោះមុខ
«អូនក៏តាមរកបងយូរដូចគ្នា»ប្រយោគនេះជាប្រយោគចុងក្រោយមុននិងពួកគេកាន់ដៃគ្នាជាប់ណែនសម្លឹងទៅមុខដោយកែវភ្នែកសុភមង្គល ខណៈពន្លឺក៏ជះមករកពួកគេ
«ពួកយើងមិនបែកគ្នាទៀតទេ»សម្តីយៀកសិនបន្លឺឡើង ដួងចិត្តរបស់គេកាន់តែជ្រះស្រឡះការឈឺចាប់ក៏លែងមែនភាពទុក្ខសោកទាំងអម្បាលម៉ានគេបានជម្រះវាអស់ហើយ
«អូននិងតាមបងរហូតទៅ» ទោះជានៅរស់ពួកគេគ្មានសុភមង្គលមិនអាចលាគ្នាពេលនៅមានជីវិត ប៉ុន្តែព្រហ្មលិខិតមិនចិត្តអាក្រក់ពេករហូតមិនឲ្យពួកគេជួបគ្នាវិញជារៀងរហូតនោះឡើយ។ចប់
អរគុណអ្នកទាំងអស់គ្នាមែនទែនដែលបានអានសំណេរពាក្យរាយដែលអេតមីនរើសមកផ្គុំជាសាច់រឿងមួយនេះវាប្រើពេលយូរទម្រាំចប់

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????