ជម្រើសបេះដូង
ភាគ៤២
នាយសម្លឹងមើលរាងកាយដែលធ្លាប់តែស្រស់ស្អាតមកជាស្គមស្គាំង ទាំងទឹកមុខស្រពោនគេពិតជាខុសមែនដែលមិនអាចមើលថែនាងឲ្យល្អជាងនេះ គេបិសតែបណ្តោយឲ្យកូនខ្លួនឯងស្លាប់ទៀតគេចោលម្សៀតពិតៗ
«ទោះពេលនេះខ្ញុំមិនទាន់បើកចិត្តទទួលយកនាងបាន តែខ្ញុំនិងព្យាយាម»គេលូកដៃទៅកាន់ក្តោបដៃដែលបន្តោកសេរ៉ូម និយាយពាក្យនៅក្នុងសារភាពពេលនេះគេមិនទាន់ច្បាស់និងចិត្តខ្លួនឯងទេថាស្រឡាញ់នាងឬអត់? ដឹងត្រឹមថាកាត់ចិត្តពីសានជីងមិនទាន់បាន
«កូន..កូនខ្ញុំ កូន»ឈីងអុីនាងមមើលស្រែកហៅកូនៗរហូតភ្ញាក់បើកភ្នែក
«យៀកសិន កូនខ្ញុំកូនគេនៅមែនទេ ហឹក..ៗៗ»ភ្ញាក់ភ្លាមឃើញយៀកសិនមុនគេ ក៏រហ័សស្រែកសួរស្របនិងអ្នកម្ខាងទៀតមកចាប់កាន់ស្មានាងទាំងសងខាងបំណងឲ្យនាងតាំងស្មារតីបន្តិច
«មិនអីទេ កូននាងគេនៅគេមិនបានទៅណាទេ»
«កូនខ្ញុំពិតជានៅមែន ហឹកៗ..»លឺគេប្រាប់ថាកូននៅរស់ បន្លាដូចត្រូវដកចេញពីដើមទ្រូងមុននិងស្ទុះអោបចង្កេះនាយកម្លោះណែនដៃយំយកៗ យំព្រោះសប្បាយចិត្តដែលកូននៅតែស្រឡាញ់នាងមិនទៅណាចោលនាង
«ឈប់យំហើយសម្រាក ថ្នមខ្លួនកុំឲ្យដួលទៀត»
«អឹម .ដឹងហើយ»នាងប្រលែងដៃឈប់អោបគេ ងក់ក្បាលយល់ព្រមនូវសម្តីដែលគេនិយាយមុននិងដាក់ខ្លួនទៅលើគ្រែវិញទាំងទឹកភ្នែកនៅពេញថ្ពាល់
«ហេតុអីក៏ដួល?»
«បើខ្ញុំនិយាយ លោកខឹងទេ?»នាងអណ្តឺតអណ្តកសឺកសកសួរបកទៅវិញខ្លាចនិយាយហើយ គេច្រឡោតថានាងចោទប្រកាន់មនុស្សស្រីគេទៀត
«សានជីងទះនាងហើយក៏ច្រាន?»ខ្ជិលឲ្យនាងនិយាយ គេក៏និយាយខ្លួនឯងតែម្តងទៅ មុននិងឈីងអុីនាងបានត្រឹមតែងក់ក្បាលបញ្ជាក់ថាពិតមែន
«ថ្ងៃក្រោយឃើញសានជីងគេចទៅកុំទៅជិតនាងនាំគ្រោះថ្នាក់សំណាងហើយលើកនេះនាងមិនអី»អ្វីដែលគេបានគិតគឺមិនខុស មានតែសានជីងម្នាក់ប៉ុណ្ណោះនៅក្នុងផ្ទះដែលមិនចូលចិត្តឈីងអុីបើឈីងអុីមានគ្រោះថ្នាក់មានតែនាងម្នាក់គត់សានជីង
«នាងសម្រាកទៅចាំឲ្យអ៊ូមុីមកកំដរ ខ្ញុំរវល់មានកិច្ចការត្រូវធ្វើ»និយាយចប់គេក៏ដើរចេញទុកឲ្យក្នុងបន្ទប់មានតែសភាពស្ងប់ស្ងាត់។
ភូមិគ្រឹះលូ
យៀកសិនបន្ទាប់ពីត្រឡប់ពីមន្ទីរពេទ្យគេក៏មកផ្ទះសំដៅទៅបន្ទប់ គោលបំណងគឺសានជីងគេមានរឿងត្រូវនិយាយជាមួយនាងច្រើនណាស់
តុក.តុក..ក្រាក
គេគោះទ្វាបន្តិចមុននិងបើកទ្វាចូលទៅខាងក្នុងតែមិនបានឃើញអ្វីសោះក្រៅពីភាពទទេស្អាត រួចគេក៏រហ័សបើកទូរស័ព្ទដែលបានលួចភ្ជាប់GPSនៅក្នុងទូរស័ព្ទរបស់នាង
«នាងកំពុងធ្វើស្អី?»ស្របសម្តីគេក៏រត់ចុះមកជាន់ខាងក្រៅសំដៅទៅឡានបើកចាកចេញយ៉ាងលឿនស្លេវ ជិះតាមGPSដែលមានស្រាប់
«ថាំងសុីងគ្រុប នាងទៅក្រុមហ៊ុននោះធ្វើស្អី?»ជិះឡានបណ្តើរគេក៏ដឹងពីកន្លែងដែលនាងកំពុងតែនៅជាក្រុមហុ៊នគូប្រជែងមករាប់ជំនាន់របស់ត្រកូលលូ ត្រកូលថាំងសុីងនេះហើយដែលបានធ្វើឲ្យគ្រួសាររបស់គេដួលរលំកុំតែបានគ្រួសាររបស់ឈីងអុីជួយពេលនេះបញ្ជីរឈ្មោះត្រកូលអភិជនគ្មានឈ្មោះត្រកូលលូទេ។
«ខ្ញុំបានធ្វើឲ្យកូនវារលូតហើយ ពេលណាដោះលែងខ្ញុំ?»សំឡេងសានជីងសួរទៅបុរសដែលអង្គុយនៅលើកៅអីបែរខ្នងឲ្យនាងទាំង ដោយការលន់តួអង្វរ
«ត្រឹមកូនស្នងត្រកូលវារលូតម៉េចនិងអាចដោះលែងបានទៅ នាងត្រូវតែឲ្យគ្រួសារវាចលាចលបែកបាក់ដល់ស្លាប់រលាយរលំទើបនាងអាចរួចខ្លួន»
_________________
🥲

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????