ជម្រើសបេះដូង
ភាគ៦៦
ឡាហ្វាន់ចេញទៅផុតឈីងអុីនាងក៏ឲ្យយៀកសិននិយាយ មានរឿងអីសំខាន់ម្ល៉េះត្រូវសន្យាអីផងនោះ
«បងមិនត្រូវការកូននេះទេ»
«បងនិយាយអី?»លឺមួយប្រយោគរបស់ប្តីហើយនាងស្ទើរគាំងបេះដូងស្លាប់ គេកើតអីគេនៅតែស្រឡាញ់សានជីងហើយមិនឲ្យដំណក់ឈាមគេនៅក្នុងពោះនាងមែនទេ?
«មកពីបងស្រឡាញ់អូន ទើបបងមិនចង់បានកូនយើងអាចនៅតែពីរនាក់បានតើ»យៀកសិនខំប្រឹងរកនឹកនិយាយឲ្យស្តាប់មើលទៅល្អ ស្តាប់ហើយនាងអាចនិងមិនខឹងគេហើយអាចយកកូនចេញបានទៀត
«បងនិយាយឲ្យត្រង់មក»
«អូនមិនអាចរស់ទេបើសិនអូនមិនយកកូនចេញ អូនឈឺអូនត្រូវការលេបថ្នាំប៉ុន្តែបើអូននៅតែពរពោះអូនមិនអាចលេបថ្នាំព្យាបាលជំងឺ អូនអាចស្លាប់ណាដឹងទេ»នាយនៅតែខំបញ្ចុះបញ្ចូលប្រពន្ធឲ្យព្រមធ្វើតាមសំណូមពរ ទាំងដើមទ្រូងអួលណែនម្ខាងជាកូនម្ខាងទៀតជាប្រពន្ធស្មានតែគេចង់បាត់បង់ណាស់មែនទេ មកពីគេគ្មានជម្រើស
«បងដឹងទេថាកូនសំខាន់ប៉ុណ្ណោះចំពោះអូន អូនប្រឹងរស់ទាំងវេទនារហូតមកនេះក៏ព្រោះតែកូន បើអូនអាចស្លាប់ប្តូរនិងជីវិតកូនបានអូនក៏ធ្វើ បងមិនបាច់មកបញ្ចុះបញ្ចូលអូនទេ អូនសុខចិត្តស្លាប់»ឈីងអុីនាងប្រឹងនិយាយទាំងទឹកភ្នែកហូរច្រោកៗទប់មិនជាប់ នាងស្លាប់បានតែកូនស្លាប់មិនបានទេ កូនជាជីវិតរបស់នាងដូច្នេះនាងមិនខ្លាចនិងលះបង់ដើម្បីកូនទេ
«ចុះបង អូនគិតថាស្លាប់ៗៗ ដើម្បីកូនហើយឲ្យបងនៅជាមួយអ្នកណានៅដើម្បីអ្នកណា បងស្រឡាញ់អូន កូនក៏បងស្រឡាញ់ ហើយយើងក៏អាចបង្កើតកូនបានទៀតមិនចឹង»
«បងចេញទៅ ខ្ញុំមិនចង់ឃើញមុខបងទេ»នាងពិតជាខឹង ហេតុអីមិនជ្រើសយកកូនឲ្យនាងស្លាប់ចុះ កូនមិនដឹងអីទឹពន្លឺថ្ងៃមិនទាន់និងមិនទាន់បានឃើញផងហេតុអីចង់សម្លាប់កូនទាំងកូនគ្មានកំហុស
«បង...»
«បងចេញទៅ ខ្ញុំចង់សម្រាក»យៀកសិននៅបន្តចង់និយាយប៉ុន្តែនាងក៏និយាយកាត់ ចិត្តជាម្តាយនៅក្នុងខ្លួនរបស់នាងវាធំធេងរហូតនាងមិនចង់បានអ្វីក្រៅពីចង់ឲ្យកូនរស់តែម្យ៉ាងគត់
«អូនស្មានបងមិនស្រឡាញ់កូនមែនទែន បងស្រលាញ់ ស្រឡាញ់ណាស់ហើយអូនក៏បងមិនអាចបាត់បង់បាន សុំអង្វរនៅជាមួយបងបានទេ?»
«ខ្ញុំប្រាប់ឲ្យចេញពីមុខខ្ញុំ»
_______________
🙂

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????