抖阴社区

?????

93 3 0
                                    

ជម្រើសបេះដូង
ភាគ៨២
  សំឡេងត្រហូរធំបន្លឺឡើងមិនឈប់ ទុក្ខសោកបានគ្រប់ដណ្តប់ពេញដួងចិត្តអ្នកដែលមកចូលរួមនៅក្នុងពិធីបុណ្យសព រូបថតចំនួនពីរបានដាក់ទន្ទឹមគ្នាមិនចាំបាច់ដល់សាច់ញាតិគ្រាន់តែជាអ្នកចូលរួមរំលែងទុក្ខក៏មិនអាចឃាត់អារម្មណ៍មិនឲ្យរំជួលចិត្តបានដែរ
«ហឹក...យៀកសិន ឈីងអុីពួកកូនទៅចោលម៉ាក់ហើយ»សំឡេងដែលនៅតែលឺខ្លាំងមិនព្រមថមថយជាសំឡេងលោកស្រីលីង ព្រោះទាំងកូនបង្កើតតែមួយនិងកូនប្រសារស្រីដែលគាត់ស្រឡាញ់បំផុតបានចាកផុតឆ្ងាយពីគាត់ហើយ លោកស្រីលីងយំឡើងទន់ខ្លួនអស់ដៃជើងភ្នែកហើមស្ពុលព្រោះយំតាំងពីដឹងដំណឹងនេះភ្លាមៗ
«លោកស្រី កូនយើងគេទៅបានសប្បាយហើយ»អ្នកដែលនៅក្បែរលោកស្រីលីងបំផុតក៏គ្មានអ្នកណាក្រៅពីគូរួមជីវិត លោកលូមិនយំមិនមែនមិនឈឺចាប់តែគ្រាន់តែប្រឹងទប់បើប្រពន្ធកំពុងតែយំស្ទើរបែកទ្រូងធ្វើអ្វីលែងកើតហើយបើគាត់មិនរឹងមាំតើអ្នកណាអ្នកធ្វើពិធីបុណ្យមើលថែប្រពន្ធក៏នៅមានចៅស្រីដែលទើបតែនិងកើតទៀត
«អឺងង៉ា...ង៉ាៗ»សំឡេងទារិកាយំបានបន្លឺឡើងកាត់រោងបុណ្យសពហើយអ្នកដែលបីក៏ជាឡាហ្វាន់ គេបានសុំអនុញ្ញាតពេទ្យយកនាងតូចមកពិធីបុណ្យម៉ាក់ប៉ាទោះដឹងថាមិនល្អសម្រាប់ក្មេងតែគេពិតជាចង់ឲ្យកូនបានមកលាឪពុកម្តាយជាលើកចុងក្រោយពិតមែន
«ខ្ញុំទប់ទឹកភ្នែកមិនជាប់ទេ»
«គួរឲ្យអាណិតណាស់»
«ពុទ្ធោអើយទើបតែនិងកើតតែក៏មកត្រូវកំព្រាទាំងនៅបាទជើងក្រហមរងាល»មុខមូលក្រឡង់កែវភ្នែកដែលមានតែដំណត់ទឹកភ្នែករបស់នាងកាន់តែឲ្យអ្នកគ្រប់គ្នានឹកអាណិតអាណោចអាធម័ អាសូរទាំងអ្នកស្លាប់ទាំងអ្នកនៅរស់
«លោកពូអ្នកមីង..»ឡាហ្វាន់ហៅលោកលូលោកស្រីឲ្យមកមើលមុខចៅស្រីព្រោះតាំងពីកើតគាត់មិនទាន់បានមើលមុខនាងតូចនេះទេ
«ហឹក..យៀកសិនកូនឯងមុខដូចឯងណាស់ ហឺស..»ឡាហ្វាន់ហុចនាងតូចដែលនៅក្នុងដៃទៅឲ្យលោកយាយ គ្រាន់តែគាត់សម្លឹងមុខចៅដូចជាបានឃើញមុខកូនប្រុសដូចបេះមកដាក់វាកាន់តែហៅភាពឈឺចាប់អាណិតសោកសង្រេងមកសង្ងំក្នុងដួងចិត្តគាត់មិនងាយនិងរសាយ
«ពូអរគុណឯង ដែលខំយើងគ្រួសារយើង»
«ឈីងអុីក៏បានផ្តាំឲ្យខ្ញុំជួយមើលនាងតូចនេះដែរ» ពិធីបុណ្យសពដល់សែនសោកសៅក៏បន្តរហូតដល់ភ្ងៀវចូលរួមត្រឡប់ទៅផ្ទះវិញអស់ខណៈសពពីរនាក់ប្តីប្រពន្ធដ៏កម្សត់ត្រូវតម្កល់ទុករហូតដល់ថ្ងៃស្អែកទើបអាចយកទៅបញ្ចុះ។
    ព្រឹកថ្ងៃថ្មី....
ថ្ងៃណាក៏ដូចជាថ្ងៃណាប៉ុន្តែហេតុអីព្រឹកថ្ងៃនេះវាហាក់ស្ងប់ស្ងាត់ភាពសប្បាយរីករាយសម្រាប់គ្រួសារលូម្ល៉េះ មែនហើយសពយៀកសិននិងឈីងអុីពេលនេះកំពុងតែត្រូវព្រះធរណីលេបត្របាក់ទៅម្តងបន្តិចៗអមដោយសំឡេងយំខ្សឹបខ្សួលភាពឈឺពើតផ្សារបស់សាច់ញាតិនិងអ្នកចូលរួមពិធី
«ពួកឯងទាំងពីរលែងបែកគ្នាហើយ ទៅឲ្យសប្បាយកុំបារម្ហពីកូនស្រី យើងនិងជួយមើលថែឲ្យល្អបំផុត»សំឡេងនៃភាពឈឺចាប់តែគ្របដណ្តប់ដោយភាពច្បាស់លាស់បានបន្លឺឡើងទៅកាន់ផ្នូរសពតែមួយប៉ុន្តែមនុស្សពីរនាក់ ពួកគេជាមិត្តដែលនាយបានស្គាល់ហើយសប្បាយចិត្តស្គាល់ហើយបានធ្វើឲ្យជីវិតបានស្គាល់រសជាតិផ្សេងពីអ្វីដែលគេមានស្រាប់
«អរគុណ ដែលចូលមកជីវិតយើងហើយទៅវិញយ៉ាងឆាប់រហ័សបែបនេះ»ប្រយោគនេះចប់ទឹកភ្នែកមួយដំណក់ក៏ស្រក់នៅលើផ្នូរ ខណៈឡាហ្វាន់នាយក៏ក្រោកឈររួចក៏អោនគោរពសពមិត្តទាំងពីរដោយអារម្មណ៍ស្រងេះស្រងោច
«កូនមិនគួរណាទៅចោលម៉ាក់ទាំងបែបនេះទេ»
«កូនទៅហើយទៅឲ្យសប្បាយកុំខ្វល់ខ្វាយអ្នកនៅរស់ដឹងទេ ទុកឲ្យប៉ាមើលថែម៉ាក់ឯងនិងចៅស្រីរហូតដល់ដង្ហើមចុងក្រោយ» អារម្មណ៍នឹកនៅតែមានចិត្តស្រឡាញ់ក៏គ្មានថ្ងៃរលុបពាក្យលាក៏និយាយចេញពីចិត្ត ហើយពិធីដ៏សោកសៅក៏ត្រូវបានបញ្ចប់ទោះគ្រន់គ្នាចិត្តមិនដាច់ប៉ុន្តែមនុស្សរស់ក៏ត្រូវតែបន្តជីវិតបើទោះបីឈឺចាប់យ៉ាងណាក៏ដោយ។
៧ឆ្នាំក្រោយ....
__________
ស្អែកភាគបញ្ចប់ហើយ តែមានរដូវកាល២ណាall my love 🤍

???????????? (???)Where stories live. Discover now