抖阴社区

?????

80 4 0
                                    

ជម្រើសបេះដូង
ភាគ៥៨
«លោកស្រីមានដឹងទេថាកូនប្រុសតែមួយ កំពុងតែនៅមន្ទីរពេទ្យអាការៈស្លាប់រស់ក៏មិនដឹង ហើយនៅមានកូនប្រសារលោកស្រីដែលកំពុងតែឆ្កួតព្រោះរវល់តែបន្ទោសថាបានសម្លាប់កូនខ្លួនឯង គិតទៅសប្បាយណាស់ ហាសហា..»សានជីងនាងនិយាយបណ្តើររៀបរាប់រឿងគ្រប់យ៉ាងដែលធ្វើឲ្យនាងសប្បាយចិត្តហើយឲ្យអ្នកចំពោះមុខឈឺចិត្តក្អួតឈាម
«អឺ...អឺ..»
«ថាម៉េច លោកស្រីចង់និយាយថាអបអរជាមួយខ្ញុំមែនទេ?»នាងឃើញលោកស្រីពិតជាចង់និយាយប្រហែលជាកំពុងតែខឹងនាងដល់ស្ទះសរសៃឈាមជិតស្លាប់ហើយទេដឹង
«លោកស្រី»សំឡេងលោកលូក៏បន្លឺពីខាងក្រៅបន្ទប់សំដៅចូលមកខាងក្នុង មុននិងសានជីងនាងរហ័សរត់ទៅរកកន្លែងលាក់ខ្លួនសិន
«លោកស្រី យ៉ាងម៉េចហើយ?»អ្នកជាប្តីដើរមកជិតប្រពន្ធអង្គុយទៅលើពូកលូកដៃទៅកាន់ក្រសោបដៃប្រពន្ធសួរនាំសុខទុក ដោយមិនហ៊ាននិយាយពីរឿងកូនប្រុសត្រូវគេបាញ់ទេខ្លាចតែគាត់ដឹងនិងពិបាកចិត្តកាន់តែខ្លាំង
«សម្រាកទៅណានិងអាលឆាប់ជា»លោកលូលួងលោមប្រពន្ធដោយពាក្យសម្តីពីរោះ មុននិងលោកភួយដណ្តប់ឲ្យប្រពន្ធហើយក៏ចេញពីបន្ទប់វិញ។
២ខែក្រោយ
អាការៈយៀកសិនកាន់តែធូរស្រាលពីមួយថ្ងៃទៅមួយថ្ងៃតែចម្លែកអីគេនៅតែមិនដឹងខ្លួន កន្លះខែវាកន្លងផុតទៅលឿនដូចកុហក ឈីងអុីក៏បាត់ខ្លួនគ្មានដំណឹងមិនដឹងស្លាប់រស់ដល់ទីណា លោកលូក៏ត្រូវចំណាយពេលទៅលើក្រុមហ៊ុនច្រើនជាងមុនព្រោះកូនប្រុសមិនទាន់ដឹងខ្លួនគ្រប់យ៉ាងត្រូវធ្លាក់មកលើគាត់ទាំងអស់។ ប្រអប់ដៃដែលមានបន្តោងសេរ៉ូមក៏ផ្តើមកម្រើកតិចៗ មុននិងត្របកភ្នែកដែលបិតអស់ជាច្រើនថ្ងៃចាប់មានចលនា ទទួលពន្លឺដែលចាំងជះតាមជញ្ជាំងកញ្ជក់ ដែលត្រូវឲ្យនាយកម្លោះត្រូវប្រឹងព្រិចភ្នែកដើម្បីឲ្យសុាំនិងពន្លឺ ស្របខួរក្បាលក៏នឹកទៅដល់ប្រពន្ធដែលគេឲ្យនាងរត់គេចខ្លួនចុះពេលនេះនាងនៅឯណា?
ក្រាក!!!!
សំឡេងទ្វាររបើកបន្លឺឡើងដាស់អារម្មណ៍អ្នកជំងឺដែលដេកនៅលើគ្រែ បាញ់ក្រស៊ែភ្នែកសម្លឹងមុននិងបបូរមាត់បង្ហើបសួរលោកគ្រូពេញដែលដើរសំដៅមក
«ខ្ញុំសន្លប់ប៉ុន្មានថ្ងៃហើយ? ចុះប្រពន្ធខ្ញុំ លោកគ្រូពេទ្យមានឃើញនាងមកមើលខ្ញុំទេ?»សំណួរគេសួរឲ្យលោកគ្រូពេទ្យត្រូវសម្លឹងមើលទៅគិលានុបដ្ឋាយិកាដែលឈរជិតខ្លួនមុននិងឆ្លើយបកទៅកាន់អ្នកជំងឺវិញ
«មិនមានមនុស្សស្រីណាមកមើលលោកទេ ហើយប្រពន្ធរបស់លោកក៏មិនឃើញដូចគ្នា មានតែលោកដែលមកទីនេះតាំងពីថ្ងៃកើតហេតុដំបូង»
«ប្រពន្ធខ្ញុំ..»លឺលោកគ្រូពេទ្យឆ្លើយបេះដូងគេធ្លាក់ដល់បាតដី បើនាងមានជីវិតគេជឿថានាងនិងមកមើលគេមកថែទេគេប្រាកដណាស់ ព្រោះគេដឹងថានាងស្រឡាញ់គេខ្លាំងប៉ុណ្ណោចុះបើពេលនេះមិនឃើញនាងមកមើលគេ ចឹងមានតែនាងកើតរឿងមិនល្អហើយ
«ខ្ញុំទៅរកប្រពន្ធខ្ញុំ..ព្រូស»នឹកដល់នាងភ្លាមគេក៏ស្ទុះចង់រត់ចុះពីលើគ្រែ តែជើងបែរជាដើរមិនរួចទើបត្រូវធ្លាក់ពីលើគ្រែបោកខ្លួននិងឥដ្ឋការ៉ូមួយទំហឹងលាន់លឺឲ្យពេទ្យមកជួយគ្រាគេទាំងបារម្ហ
«លោកគ្រូពេទ្យជើងខ្ញុំកើតអី ហេតុអីខ្ញុំដើរមិនរួច»
___________
កុំភ័យ🤣

???????????? (???)Where stories live. Discover now