ជម្រើសបេះដូង
ភាគ៥៥
នាងដួលសន្លប់ប្រហែលមួយនាទីបុរសពីរនាក់ដែលបានវាយប្រតាយប្រតប់ជាមួយយៀកសិនមិញនេះក៏មកចាប់នាងលីដាក់នៅលើស្មា ដើរសំដៅទៅរកឡានដែលចតនៅចំហៀងថ្នល់រួចក៏បើកបកក្រោយចាកចេញទៅយ៉ាងលឿនស្លេវ។ ស្របនិងឈីងអុីត្រូវបានគេចាប់យកទៅបាត់ យៀកសិននាយបានត្រឹមតែដេកនៅក្នុងថ្លុកឈាមព្រោះគ្រាប់កាំភ្លើងបានទម្លុះសាច់ពោះរបស់គេពីរគ្រាប់ក្រោកដើរទៅមុខលែងបានមុននិងកែវភ្នែកចាប់ផ្តើមទន់ ត្របកភ្នែកក៏ញ័រទទ្រើត រហូតទឹកភ្នែកត្រូវហូរតាមកន្ទុយភ្នែកឲ្យសាមីខ្លួនសន្លប់បាត់មាត់ឈឹងលែងឃើញពន្លឺតទៀត។
មន្ទីរពេទ្យ...
រាងកាយដែលដេកស្តូកស្តឹងគ្មានសង្ឃឹមរស់់ បបូរមាត់ស្លេកសាំងស្ទើរគ្មានឈាមខណៈឈាមនៅលើដងខ្លូនដូចជាគេចាក់ទឹកស្រោច
«អាឡូ សាច់ញាតិម្ចាស់ទូរស័ព្ទមែនទេ?»លោកប៉ូលីសដែលជាអ្នកជួយយៀកសិននិតាយ ព្រោះតែចៃដន្យពួកគាត់បើកឡានកាត់ផ្លូវនោះល្មម ឃើញឡានមួយចតចោលទ្វាឡានក៏បិទមិនបានត្រឹមត្រូវ មានទាំងឃើញដានជើងរញ៉េរញ៉ៃជាច្រើន អារម្មណ៍សង្ស័យក៏កើតមានរួចពួកគាត់ក៏ដើរចូលទៅក្នុងព្រៃតាមដានជើងក៏បានជួបនិងយៀកសិនដែលដេកសន្លប់បាត់មាត់ឈឹងក្នុងថ្លុកឈាមហើយក៏រហ័សយកមកដល់មន្ទីរពេទ្យរួចខលទៅលេខដែលមានសេវនៅក្នុងទូរស័ព្ទរបស់ជនរងគ្រោះ
(បាទខ្ញុំជាប៉ារបស់គេ កូនខ្ញុំមានបញ្ហាអី?)
«ខ្ញុំជាប៉ូលីសដែលបានជួយជនរងគ្រោះ ឥឡូកំពុងតែនៅក្នុងមន្ទីរពេទ្យអាការៈយ៉ាងណានៅមិនទាន់ដឹងច្បាស់ទេសូមសាច់ញាតិមកមើលផង»
(បាទៗលោកប៉ូលីស)សំឡេងលោកលូឆ្លើយទាំងញ័រទទ្រើតដផ៊ោយភ័យបាម្ហរនិងកូនប្រុសតែមួយខ្លាំងណាស់។
ម្ចាងកំពុងតែទទួលបានការសង្រ្គោះមិនដឹងថាជីវិតទៅជាយ៉ាងណាស់ ស្របនិងម្ខាងទៀតនាងត្រូវបានគេដាក់នៅក្នុងបន្ទប់ងងឹត ដោយមានត្រឹមអំពូលមួយដែលប្រយួរទៅមកៗនៅលើក្បាលប្រៀបដូចជាកន្លែងសួរចម្លើយ រាងកាយត្រូវគេចងភ្ជាប់និងកៅអីរឹតស្ទើរតែកម្រើកមិនបាន ប៉ុន្តែនាងបែរជាមិនទាន់ដឹងខ្លួននៅឡើយ
ឆាច់!!!
ទឹកមួយធុងបានជះចំកណ្តាកមុខស្រីមាឌល្អិតឈីងអុីឲ្យនាងត្រូវបើកភ្នែកទាំងឈឺក្បាលខ្ទឺកៗព្រោះរបួសក្បាលក៏មិនទាន់បានលាងមានតែឈាមកកស្អិតជាប់ដល់លើថ្ពាល់ មាត់ក៏ឈ្លក់និងទឹកដែលជះមិញនេះ
«ដឹងខ្លួនហើយ?»សំឡេងស្រួយចាំច្បាស់មិនភ្លេចថាជាអ្នកណា មុននិងឈីងអុីនាងក្រវីក្បាលឲ្យទឹកខ្ទាតចេញបន្តិចរួចក៏ងើបទៅមើលម្ចាស់សំណួរ
«សានជីងនាងចង់ធ្វើអី ហឹកៗ លែងខ្ញុំ»គ្រាន់តែឃើញមុខម្ចាស់សំណួរភ្លាមឈីងអុីនាងក៏ច្រឡោតភ្លាម ស្រែកសួរពីហេតុផលដែលចាប់ខ្លួននាងរួចក៏យំចាប់មិនឈ្នះ
«ផាច់!! ស្ងាត់ យំរកងាប់ស្អីនាង?»សានជីងនាងយារដៃទះផ្ទៃមុខសរលោងឈីងអុីមួយទំហឹងគ្មានសន្សំកម្លាំង តាមដោយសំឡេងស្រែកសំលុតឲ្យស្ងាត់មាត់នាងថ្លង់នាងស្រគៀលត្រចៀកនិងសំឡេងគួរឲ្យរំខាននេះមែនទែន
«អ្ហឹក..ៗៗ បើនាងថ្លង់ដោះលែងខ្ញុំទៅសុំអង្វរ»នាងយំលន់តួអង្វរអ្នកនៅចំពោះមុខឲ្យដោះលែង ប៉ុន្តែអ្នកដែលត្រូវបានគេសុំអង្វរបែរជាឈរអោបដៃសើចយ៉ាងប្រងើយព្រោះនាងកំពុងតែពេញចិត្ត កំពុងតែសប្បាយចិត្តនិងទិដ្ឋភាពបែបនេះខ្លាំងណាស់
«បើខ្ញុំចាប់នាងហើយដោះលែងវិញងាយៗ សួរថាខ្ញុំចាប់មកធ្វើអី? នាងដឹងទេបើជីវិតនាងអស់ ជីវិតខ្ញុំនិងបានសប្បាយមិនវេទនានឹងគ្មានអ្នកមកគៀបសង្កត់ខ្ញុំតទៅទៀត»មិននិយាយតែមាត់ដៃក៏ទៅចាប់បោចសក់ឈីងអុីទាញទៅក្រោយដើម្បីឲ្យមុខអ្នកម្តាយថ្មីថ្មោលងើយឡើងលើស្រួលនិយាយជាមួយនាង
«សុំអង្វរកុំធ្វើបាបខ្ញុំអី ខ្ញុំនៅមានកូនគេមិនដឹងអីទេ អ្ហឹក..ៗគេមិនទាន់បានកើតបានឃើញពន្លឺថ្ងៃនៅឡើយទេមេត្តានាងកុំធ្វើអីខ្ញុំ ..អ្ហឹកៗៗ»
«អរ..ហឺសៗ យើងភ្លេចប្រាប់កូននាងវាងាប់ហើយ»
_____________
អរគុណសម្រាប់ការអាន💜

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????