抖阴社区

?????

74 3 0
                                    

ជម្រើសបេះដូង
ភាគ៧៣
យៀកសិននាយនិយាយទាំងទឹកមុខពោលពេញទៅដោយក្តីស្រឡាញ់ មិនមែនគ្រាន់តែចង់ឲ្យប្រពន្ធសប្បាយចិត្តពេលនេះតែម្យ៉ាង ប៉ុន្តែពាក្យទាំងអស់នេះគឺគេប្រើបេះដូងរបស់គេមកនិយាយប្រាប់នាង
«ពិតមែន?»នាងសួរប្តីទាំងកែវភ្នែករលីងរលោង ធ្លាប់តែត្រូវបានប្តីមើលរំលងរហូតមកដល់ពេលនេះ គេក៏ប្រែចិត្តមកស្រឡាញ់នាង គេផ្លាស់ប្តូរច្រើនណាស់ មិននិយាយសម្លុតគំរោះគំរើយ មិនដេញនាងចេញពីជីវិតរបស់គេទៀត សូម្បីតែចរិកឆេវឆាវរបស់គេក៏កាត់បន្ថយមកជាចិត្តត្រជាក់អត់ធ្មត់ជាមួយនាងបានច្រើនជាងមុនណាស់
«អ្នកណាដាច់ចិត្តខ្ពើមប្រពន្ធខ្លួនឯងទៅរួច ជុប»ឃើញភ្នែកប្រពន្ធរកកលចង់យំហើយ គេក៏ថើបថ្ងាស់ប្រពន្ធមួយខ្សឺត ទាញនាងមកអោបលួងលោមអង្អែលខ្នងនាងតិចៗ មុននិងនិយាយពាក្យផ្អែមពីរោះដើម្បីកុំឲ្យនាងចេះតែមានអារម្មណ៍ថាប្តីមិនស្រឡាញ់មិនចូលចិត្តពេលនាងកំពុងតែពរពោះបែបនេះ
«ស្លៀករ៉ូបនេះទៅប្តីចាំចុះទៅខាងក្រោមជាមួយគ្នា»ប្រលែងប្រពន្ធចេញពីការអោបក្រសោបរួចក៏អនុញ្ញាតឲ្យនាងទៅស្លៀកពាក់និងអាលបានចុះទៅញុាំអាហារពេលព្រឹកផង។
១០នាទីក្រោយឈីងអុីនាងស្លៀកពាក់រួចរាល់សក់ក៏ត្រូវប្តីឈរពីក្រោយខ្នងសិតឲ្យយ៉ាងថ្នមដៃ ប៉ុន្តែដៃយៀកសិននាយឡើងញ័រទទ្រើតព្រោះសរសៃសក់ដែលគេកំពុងតែឈរសិតឲ្យប្រពន្ធវាជ្រុះខ្លាំងមែនទែន
«រួចរាល់ហើយតោះ»
«អឹម..»នាងងក់ក្បាលឆ្លើយដោយសំឡេងគល់បំពងកររួចក៏កាន់ដៃប្តីដើរចុះជណ្តើរទៅជាន់ក្រោមសំដៅទៅតុអាហារពេលព្រឹក
«ម៉ាក់ប៉ាមកទាន់ចុះទេ?»មកអង្គុយដល់លើតុអាហារយៀកសិនក៏ងាកសួរទៅអ្នកបម្រើរៀបចំអាហាររកម៉ាក់ប៉ា ព្រោះរាល់ដងគាត់តែងតែមកអង្គុយតុអាហារលឿនជាងពេលនេះ
«លោកម្ចាស់និងលោកស្រីទៅព្រះវិហារតាំងពីព្រលឹមមកម្ល៉េះលឺថាចង់ទៅធ្វើបុណ្យនិងសុំសុខសប្បាយឲ្យចៅស្រី»
«ទៅធ្វើការបន្តចុះ»
«ប្រពន្ធសម្លាញ់ចង់ដើរលេងទេ?»សុខៗគំនិតដែលចង់នាំប្រពន្ធដើរលេងក៏ផុសមកក្នុងខួរក្បាល គេចង់ធ្វើឲ្យនាងសប្បាយចិត្តចង់ឲ្យពេលវេលាកាន់តែមានន័យ
«អត់ទេរំខានបងធ្វើការ»
«មិនរំខានទេប្តីពេញចិត្តម៉ាទំហឹងឲ្យតែប្រពន្ធហារមាត់និយាយ»
«មិនទាន់ចង់ទេ ចង់នៅផ្ទះច្រើនជាងមានអារម្មណ៍ថាមិនសូវស្រួល»
«ប្រពន្ធមិនស្រួលត្រង់ណា ម៉េចមិនប្រាប់ប្តី ឈឺពោះឈឺក្បាលឬក៏ឈឺដៃជើង បើមិនស្រួលលាក់ទុកធ្វើអីនិយាយមកប្តីមិនគិតថារំខានទេ»គ្រាន់តែថាប្រពន្ធមិនស្រួលគេឆ្លេឆ្លាដូចមាត់រកពងស្ទុះចេញពីលើកៅអីមកចាប់លើកប្រពន្ធឲ្យឈរបង្វិលនាងពីរបីរជុំរកកន្លែងដែលប្រពន្ធថាមិនស្រួល
«ឡប់ភ័យទៅណា អូនគ្រាន់តែចង់សម្រាកនៅផ្ទះឲ្យបានច្រើនបន្តិចរឿងដើរលេងអូនចង់ពេលណាចាំប្រាប់បងវិញ ok? ទៅញុាំបាយទៅក្រែងប្រញាប់ទៅធ្វើការមិនចឹង?»
«កុំកុហកប្តី មានរឿងអីត្រូវប្រាប់ប្តីគ្រប់យ៉ាងលឺទេ?»
«ទទួលបានចៅហ្វាយប្តី បញ្ជារនោះបញ្ជារ»
«មកពីប្តីស្រឡាញ់ប្រពន្ធពេក»
«ប្រពន្ធក៏ស្រឡាញ់ប្តីដែល ប្តីសម្លាញ់»ប្តីប្រពន្ធគេអោបគ្នាស្អិតដូចតុកកែបើមុខវិញញញឹមចង់រហែកមាត់អស់ហើយ
«ងាប់ហើយៗផ្អែមរលួយទាំងព្រឹកណ៎ តិចលើសជាតិស្ករកាត់ជើងខានដើរ»
_________________
😶

???????????? (???)Where stories live. Discover now