抖阴社区

????

159 3 0
                                    

ជម្រើសបេះដូង
ភាគ៩
នាងងើបមុនសម្លឹងសួរគេទាំងអារម្មណ៍អួលណែន ឯគេក៏ស្រែកគំហកមកនាងវិញទាំងមិនថ្នមសំឡេង គេមិនដែលប្តូរការគិតមកជាល្អជាងនេះបានទេ ព្រោះចរិតវាបានប្តូរជាសន្តានហើយ
«បើលោកគិតចឹងក៏គិតទៅតាមខួររាក់ៗរបស់លោកបន្តចុះខ្ញុំគ្មានអីត្រូវនិយាយបន្តទេ»និយាយចប់នាងចង់ដើរគេចចេញពីមុខរបស់គេតែក៏ត្រូវគេឆាប់ដើមដៃកញ្ឆក់ទាញនាងឲ្យមកផ្អឹបជាប់និងដើមទ្រូងគេវិញមួយទំហឹង
«ខ្ញុំប្រាប់នាង នាងគ្មានសិទ្ធប្រើសម្តីបែបនេះចំពោះខ្ញុំរឹតតែគ្មានសិទ្ធនិយាយហើយដើរចេញដូចគ្នា មានតែខ្ញុំទើបអាចធ្វើទង្វើនេះបាន» គេអត់មានគំរាមទេ គេគ្រាន់តែនិយាយជាបំរាមហាមនាងតែប៉ុណ្ណោះព្រោះអាចថាចាប់ពីថ្ងៃនេះតទៅជីវិតនាងត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេ គេនិយាយអីហើយនាងត្រូវស្តាប់គេប្រាប់អីនាង នាងមានតួនាទីធ្វើតាមគ្មានសិទ្ធជំទាស់គ្មានសិទ្ធតវ៉ាគ្មានសិទ្ធរើបម្រាស់
«លោកជាទេវតាព្រះឥន្រ្ទមកពីណា?»
«អត់ទេខ្ញុំមិនមែនទេវតា តែខ្ញុំជាម្ចាស់ជីវិតនាង»ស្របសម្តីនាយរុញឈីងអុីចេញពីខ្លួន ហាក់ដូចនាងជាសំរាម មុននិងគេហូចទូរស័ព្ទចេញពីហោប៉ាវខោចុចចូលកន្លែងរីខតសំឡេង រួចក៏ចាក់សំឡេងដែលនាងស្រែកហៅគេ ថ្ងូរនៅក្រោមទ្រូងគេ ទាំងអស់មកឲ្យនាងស្តាប់វិញទាំងទឹកមុខញញឹមរីករាយ
«លោកថោកដល់ម្លឹង?»នាងសម្លឹងសម្លក់កែវភ្នែកគេមិនព្រិចខឹងស្អប់ណាស់ ចង់ជេរចង់ហក់ទៅចាប់ហែកមាត់ ដែលកំពុងតែញញឹមចម្អកនាងនោះឲ្យរហែកជាចម្រៀកៗ តែនាងក៏ត្រូវសុំទោសខ្លួនឯងនាងធ្វើតាមចិត្តមិនបានទេ ក្រៅពីលាក់ទុកកំហឹងគ្រប់យ៉ាងនៅក្នុងចិត្ត
«លោកត្រូវការអីឲ្យប្រាកដ?»
«គ្មានអីច្រើនទេ ធ្វើតែតាមខ្ញុំនិយាយមិញនេះរៀបការនៅខែក្រោយចុះអេតាសុីវិល ប៉ុន្តែនាងគ្មានសិទ្ធិអ្វីគ្រប់យ៉ាងលើជីវិតខ្ញុំ អ្វីដែលនាងមានត្រឹមនាមជាប្រពន្ធដើមខ្ញុំចង់ការយកប្រពន្ធដប់នាក់ទៀតក៏នាងគ្មានសិទ្ធជំទាស់ តែប៉ុណ្ណឹងទេ អេបិសភ្លេច នៅមានរឿងមួយទៀត រៀនហាមចិត្តខ្លួនឯងកុំឲ្យស្រឡាញ់ខ្ញុំឲ្យសោះលឺទេ?»លក្ខខណ្ឌដ៏មហាសែនស្រួលរបស់គេក៏និយាយមកឲ្យនាងស្តាប់ទាំងអស់ វាគ្មានអីពិបាកដែលត្រូវឲ្យនាងធ្វើមិនបានទេ
«អស់ហើយមែនទេ?» នាងឱនមុខសម្រក់ទឹកភ្នែកចុះក្រោមបន្តិច រួចក៏ងើបមកសួរគេវិញទាំងខំប្រឹងធ្វើអារម្មណ៍ជាធម្មតា
«អស់ហើយ »
«ចឹងខ្ញុំសុំនិយាយម្តង លក្ខខណ្ឌលោកកុំភ័យខ្ញុំមិនល្មើសទេ តែលោកក៏ត្រូវធ្វើតាមខ្ញុំខ្លះ ការហើយលោកដេកនៅគ្រែខ្ញុំដេកលើសាឡុងព្រោះតាមចរិកលោកមិនបាច់សម្តែងធ្វើជាសុភាពបុរសអីទេ ហាមប៉ះពាល់ខ្ញុំគ្រប់យ៉ាងបើខ្ញុំមិនអនុញ្ញាត» នាងនិយាយដោយគិតថាគេក៏អាចធ្វើតាមនាងបានខ្លះ ព្រោះនាងមិនមែនអ្នកទោស គេក៏មិនមែនជាចៅក្រមដែលកាត់សេចក្តីគ្រប់យ៉ាងបិទផ្លូវតវ៉ាចំពោះនាងពេកដែរ
«ដល់នាងនិយាយចឹងទៅខ្ញុំក៏គិតឃើញលក្ខខណ្ឌបន្ថែមមួយទៀតភ្លាមតែម្តង នាងមិនអាចនិយាយលក្ខខណ្ឌកិច្ចសន្យាអ្វីគ្រប់យ៉ាងទាំងអស់មានតែទើបអាចធ្វើបាន»
_______________
អរ.....

???????????? (???)Where stories live. Discover now