抖阴社区

?????

95 3 0
                                    

ជម្រើសបេះដូង
ភាគ៨១
   លឺប្រយោគចុងក្រោយរបស់លោកដុកទ័រ ធ្វើឲ្យបេះដូងនាយកម្លោះធ្លាក់ដល់បាតដីរាងកាយស្ពឹកស្រពោនគាំងកម្រើកមិនរួច បបូរមាត់ញ័រទទ្រើកមុននិងដំណក់ទឹកភ្នែកស្រក់ចុះរៀបរាប់ជំនួសបេះដូងដែលឈឺចាប់ក្រហាយផ្សា អាណិតយៀកសិននិងឈីងអុី តែអ្នកដែលគួរឲ្យសង្វេកបំផុតជាទារិកាដែលទើបតែកើតមក ហើយបែរជាមិនអាចសូម្បីឃើញមុខឱពុកម្តាយផ្ទាល់បានម្តងក្នុងមួយជីវិត។ ទ្វាបន្ទប់វះកាត់របើកឡើងតាមដោយលោកគ្រូពេទ្យម្នាក់រុញរាងកាយគ្មានខ្យល់ដង្ហើមរបស់ឈីងអុីដោយមានក្រណាត់សគ្របជិត
«ឯងដាច់ចិត្តមិនសូម្បីយាយលាបែបនេះហេស?»បបូរមាត់ញ័រក៏ប្រឹងហើបនិយាយទាំងរឹងថ្គាម ស្របនិងទឹកភ្នែកហូរស្រក់នៅលើក្រណាត់សទាំងឃាត់មិនជាប់ គេមិនដឹងថាត្រូវរៀបរាប់យ៉ាងណាក៏បេះដូងបានធូរស្រាលវាហាក់តឹងថប់ដកដង្ហើមក៏មិនចង់ដល់គ្នា ហាមាត់និយាយទឹកភ្នែកក៏មកជាមួយ
«អឺង៉ា...ង៉ា»លោកគ្រូពេទ្យរុញសពម្តាយចេញមកខាងក្រៅបានបន្តិច ស្របនិងអ្នកគ្រូពេទ្យក៏បីទារិកាដែលស្រែកយំមិនឈប់មកជិតឡាហ្វាន់រួចក៏ហុចឲ្យនាយកម្លោះ គ្រាន់តែឃើញមុខទារិកាដែលទើបតែនិងកើតខ្លួនក្រហមរងាលភ្លាម ទឹកភ្នែកគេមិនដឹងជាមកពីណាយំស្ទើរតែដាច់ខ្យល់ស្លាប់ប៉ុន្តែបែរជាគ្មានសំឡេងគិតទៅមើលតែវាឈឺចាប់យ៉ាងណា
«ឯងក៏ដឹងមែនទេថាម៉ាក់ប៉ា លែងនៅហើយ?»ឡាហ្វាន់និយាយទៅទារិកាតូចនៅក្នុងដៃទាំងអួលអាក់ អាណិតនាងតូចនៅក្នុងដៃនេះស្ទើរតែបែកទ្រូងតែគេមិនដឹងថាធ្វើយ៉ាងម៉េចឲ្យល្អជាងនេះទេ ពេលនេះអ្វីដែលនៅសល់គឺជាពាក្យផ្តាំចុងក្រោយរបស់ឈីងអុីដែលផ្ញើនាងតូចនេះឲ្យគេជួយមើលថែ ឈីងអុីនាងទៅមិនសូម្បីតែអាចនៅដាក់ឈ្មោះឲ្យកូនស្រីដែលនាងស្រឡាញ់ស្មើជីវិតព្រោះនាងបានយកជីវិតខ្លួនឯងដូរនិងការឲ្យកូនស្រីបានកើតហើយនៅរស់ក្នុងពិភពលោកនេះជំនួសនាង
«ចង់ឃើញមុខម៉ាក់ទេ?»មាត់នាយនិយាយដៃម្ខាងដែលនៅសល់ពីបីទារិកាក៏បើកក្រណាត់សដែលគ្រប់មុខឈីងអុីចេញដើម្បីឲ្យនាងតូចដែលកំពុងតែយំបានឃើញ បើទោះបីជាគេដឹងថាក្មេងទើបនិងកើតមើលមិនទាន់ឃើញក៏ដោយ សភាពស្លេកសាំងគ្មានឈាមគ្មានអុកសុីសែនគ្មានប្រលឹងរបស់នាងកាន់តែហៅភាពវេទនាផ្លូវចិត្តមមកាន់ឡាហ្វាន់មួយកម្រិតទៀត
«ម៉ាក់គេស្រឡាញ់ឯងណាស់ដឹងទេត្រូវតែប្រឹងរស់ដើម្បីគាត់»គេនិយាយប្រាប់នាងតូចក្នុងដៃព្រោះក៏ដឹងថាសុខភាពទារិកានេះក៏មិនសូវជាល្អ ព្រោះតែម្តាយរបស់នាងមានជំងឺតាំងពីនាងនៅក្នុងផ្ទៃ
«ឯងទាំងពីរ ទៅឲ្យបានស្ងប់ចុះនាងតូចនេះចាំខ្ញុំជួុមើលថែជំនួស»នេះជាប្រយោគចុងក្រោយមុននិងក្រណាត់សក៏បិទមុខឈីងអុីវិញរួចក៏រុញចេញពីមុខនាយកម្លោះទៅដាក់ក្នុងបន្ទប់សាកសពរហូតពេទ្យធ្វើឯកសារទាក់ទងនិងការវះកាត់និងការស្លាប់របស់ឈីងអុីរួចរាល់ទើបអាចយកសពទៅផ្ទះបាន។
___________________
🙂

???????????? (???)Where stories live. Discover now