ជម្រើសបេះដូង
ភាគ២
ឈីងអុីនាងយកកាបូបដាក់ប្រអប់បាយទុកនៅលើតុធ្វើការរបស់គេ រួចក៏ចង់នាំខ្លួនចេញពីទីនេះ តែនាងក៏ត្រូវបឈ្ឈប់ដំណើរបន្តិចក្រោយលឺសំឡេងនាយ
កម្លោះបន្លឺឡើង
«ប្រញាប់ធ្វើអី មិនចង់នៅសិនទេ?»នាយចង់ឃាត់នាងឲ្យនៅសិន នៅមើលពីភាពព្រាននារីរបស់គេ បើនាងទ្រាំមិនបានអាចសុំមិនរៀបការ ហើយពួកគេនិងគ្មានចំណងចងជាប់តទៅទៀត
«ខ្ញុំនៅក៏បាន!!»នាងមិនជំទាស់ ព្រមស្របតាមគេរួចក៏ទៅអង្គុយនៅលើសាឡុង
«ជឺជីង បញ្ចុកបាយខ្ញុំបន្តិច»យៀកសិនហៅស្រីស្អាតដារ៉ាបង្ហាញម៉ូតឲ្យមកជួយបញ្ចុកបាយ នាងលឺហើយទៅកើតទុក្ខអីអររំភើយចង់ស្លាប់ រត់ទាំងញញឹមស្ទើររហែកថ្ពាល់ទៅយកបាយមករៀបដាក់នៅលើតុរួចក៏ចាប់ផ្តើមដួសបញ្ចុកទៅបុរសអត់ដៃហៅនាងឲ្យជួយបញ្ចុក
«ឈរធ្វើអី អង្គុយត្រង់នេះមោស្រួលបញ្ចុក»យៀកសិនក៏ទាញចង្កេះជឺជីង ឲ្យមកអង្គុយនៅលើភ្លៅរបស់គេ បញ្ចុកបាយគ្នាទៅវិញទៅមកពេញដោយភាពផ្អែមល្ហែម ដែលខុសពីឈីងអុីនាងមិនអាចធ្វើអីបានក្រៅពីអង្គុយមើលពីភាពស្និតស្នាលរបស់ពួកគេទាំងពីរ ព្រោះពេលនេះនាងមិនទាន់មានឋានៈច្បាស់លាស់ចាំនាងការហើយពេលណានាងនិងសុំទាមទារអ្វីដែលត្រូវជារបស់នាងត្រឡប់មកវិញ
«ឃាត់ខ្ញុំឲ្យនៅព្រោះចង់ឲ្យឃើញរូបភាពចឹងហេស?»ឈីងអុីនាងក្រោកដើរមកឈរទល់ពីមុខយៀកសិន អោបដៃសម្លឹងទៅកាយវិកាពួកគេទាំងខ្ពើមរអើមគួរឲ្យស្អប់
«នៅទេ មិនត្រឹមតែប៉ុណ្ណឹងនៅមានច្រើនទៀត»
យៀកសិន នាយដួសទឹកសុ៊បដាក់ចូលនៅក្នុងមាត់របស់គេរួចក៏ទាញក្បាលជឺជីងឲ្យឱនបន្តិចមុននិងគេទៅថើបបញ្ចូនទឹកសុ៊បនោះចូលទៅក្នុងមាត់ជឺជីង នាងទទួលទឹកសុ៊បហើយក៏លេ បដៃដែលកាន់ចានបាយក៏ទម្លាក់ចុះប្តូរជាកាន់ខ្ទប់ករ យៀកសិនឲ្យការថើបកាន់តែងាយស្រួល ថើបដំបូងធម្មតាៗ យូរៗកាន់តែរោលរាលយៀកសិនថើបបូរមាត់នាងអូសមកដល់បំពងករនាយខាំញិញតិចៗបន្សល់ដានក្រហមពាសពេញករ បម្រុងតែនិងចាប់ផ្តើមបន្តហើយ យៀកសិននាយក៏ឈប់ថើបប្តូរជាងាកមុខមកសម្លឹងឈីងអុីវិញ
«ចាប់អារម្មណ៍ចង់ចូលរួមទេ?»គេនិយាយគ្មានខ្មាសមាត់សូម្បីបន្តិច ស្របនិងអ្នកដែលត្រូវគេបបួលនាងប្រែទឹកមុខពីធម្មតាមកជាញញឹមមុននិងឆ្លើយតបទៅនាយកម្លោះវិញ
«ឆ្កែរវល់ពាក់គ្នាហើយ ខ្ញុំមិនចូលរួមទេក៏មិនចង់នៅមើលដែលខ្លាចកើតពពែឆ្កែ»
________
អរ🙂

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????