抖阴社区

?????

118 5 0
                                    

ជម្រើសបេះដូង
ភាគ៤៥
«ខ្ញុំមិនដឹងថាពីម្សិលមិញលោកកើតអី មិនដឹងថាលោកវិលវ៉លរឿងអីបានជាមកធ្វើជាស្និតស្នាលនិងខ្ញុំនាំទៅចុះអេតាសុីវិលនាំទៅពេទ្យ ប៉ុន្តែពេលទៅដល់ផ្ទះ លោកនៅតែស្រឡាញ់ស្និតស្នាលជាមួយស្រីម្នាក់នោះដដែល លោកស្រឡាញ់ម្នាក់ណាឲ្យប្រាដកខ្ញុំឬក៏នាង?»កែវភ្នែកនាងក្រហមតែត រកកលចង់យំ តែប្រឹងងើយមុខឡើងលើយកដៃជូតកន្ទុយភ្នែកដែលវាហូរមកតិចៗឈឺណាស់ដឹងទេ ពេលខ្លះសូម្បីតែយំក៏នាងពិបាកដែរ
«ខ្ញុំមិនយល់ថានាងកំពុងនិយាយអី ភ្នែកនិងកុំពូកែយំច្រើនពេក ក្រោកពីដេកគ្មានសេរីសួស្តីមានតែទឹកភ្នែក»មិនមែនគេមិនយល់ប៉ុន្តែគេមិនចង់យល់មិនចង់បែក លែងចង់ដោះលែងនាងដូចលើកមុនហើយកូនគេនៅនាងមួយទាំងមូលចោលទៅណារួច
«មួយថ្ងៃមើលមុខខ្ញុំឲ្យបានមួយរយដងហាមមើលមុខអាឆ្កែណាទាំងអស់ឲ្យកូនកើតមកមុខដូចខ្ញុំតែម្នាក់»
«ហឹក..ៗៗ កុំនិយាយឈប់និយាយទៅ»នាងយំលែងទប់សំឡេងមានអារម្មណ៍ថាថប់ៗទ្រូងពេលគេនិយាយសោះអង្កើយដាក់នាង សម្តីផ្អែមល្ហែមលួងលោមបន្តិចមិនបានទេ អាពាក្យរឹងៗបែបនេះនាងស្តាប់មកច្រើនពេកហើយ
«ម៉េចក៏យំកាន់តែខ្លាំង? ខ្ញុំប្រាប់ឲ្យបាត់យំមិនចឹង?»នាយភ័យស្លន់ឆ្លេឆ្លារាល់ដងឃើញនាងយំប៉ុន្តែមិនមែនយំបែបនេះ លើកនេះគេភ័យមែនមិនដឹងធ្វើយ៉ាងម៉េចទេ មិនមែនក្មេងផងឲ្យពរលួងទិញស្ករគ្រាប់ឲ្យម៉េចនិងបាត់ទៅ
«ហឹក..ៗៗស្អប់លោកស្អប់ណាស់»នាងយំកាន់តែលឺស្រែកថាស្អប់គេខ្លាំងៗ ឲ្យអ្នកម្ខាងទៀតគេបានតែត្រឹមឈរច្រត់ចង្កេះសម្លឹងមើលនាងទាំងហួសចិត្ត
«អរ ពេលមានកូនស្អប់ប្តីធុញមុខប្តី?»
«មែន ឃើញមុខលោកហើយចង់ឆ្អួត»និយាយហើយនាងក៏ប្រាស់ខ្លួនដេកយកភួយគ្របជិតទាំងក្បាល
«ឈីងអុី កុំយកលេសមានកូនមកស្អប់ខ្ញុំនាងគ្មានសិទ្ធិ ក្រោកមកនិយាយគ្នាកុំគេច»នាងគិតតែពីសង្ងំដេកគេគិតតែពីនិយាយញ៉ែតៗកុំឲ្យនាងបានស្ងាត់ មនុស្សមុខមាត់ស្អាតសង្ហាចរិកម៉ែអាឡូយដូចគេនាងមកស្អប់សមអត់?
«ខ្ញុំថាឲ្យក្រោក»យៀកសិននាយទាញភួយពីលើខ្លួននាងចេញបោះទៅលើឥដ្ឋ មុននឹងស្ទុះឡើងទៅលើគ្រែដាក់ខ្លួនដេកបែរមុខមកទល់ខ្លួនជាមួយនិងឈីងអុី
«កាន់តែស្អប់ ខ្ញុំកាន់តែឲ្យនាងមើលមុខខ្ញុំហើយចាំមិនភ្លេចមួយជីវិតនេះតែម្តង»គេទាញនាងអោបខ្លួនស្ទើរតែស្អិតចូលតែមួយព្រោះគ្រែមន្ទីរពេទ្យតូចដល់មានមនុស្សក្បាលកញ្ចាស់ពីរនាក់ឡើងមកដេកវាពិបាកបន្តិចហើយ
«ហឹក..សុំអង្វរចេញទៅ អ៊ួក អ៊ួក..ៗ»ឈីងអុីនាងសម្លឹងមុខគេយូរល្វីងមាត់មុននិងអាការៈក្អួតចង្អោរក៏ច្រាល់ឡើង នាងក៏រត់ចុះពីលើគ្រែចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿនដោយមានយៀកសិនអ្នកជួយរឺតខ្នងពីក្រោយ
«ពិបាកក្នុងខ្លួនឬអត់?»នាយសួរទាំងបារម្ហព្រោះឃើញមុខប្រពន្ធឡើងស្លេកភ្នែកឡើងស្លក់ក្អួតហើយអង្គុយអោបចានបង្គន់ទាំងដកដង្ហើមញ៉ាប់ៗ
«មិនអីទេ..»មាត់និយាយថាមិនអីមុននិងប្រឹងក្រោកទៅខ្ពុលមាត់ចេញ
«ឃ្លានអីទេចាំទៅទិញឲ្យ»
«ឃ្លាន...»នាងក៏ឆ្លើយថាឃ្លានតែសម្លឹងមុខប្តីមិនព្រិច
«ឃ្លានអី?»
«សំបកកង់ឡាន លោកស្ងោវាឲ្យឆ្អិនហើយធ្វើទឹកម្រេចផង»
«សំបកកង់ឡានឆ្កួតទេ ហើយញុាំកើត?»
«កើត..»
____________
សំបកកង់ឡានចំហុ៊យមានរសជាតិឈ្ងុយឆ្ងាញ់🤣

???????????? (???)Where stories live. Discover now