抖阴社区

?????

133 2 0
                                    

ជម្រើសបេះដូង
ភាគ១៥
ក្រោយពីសម្លឹងមើលគេអស់ចិត្ត ឈឺបេះដូងស្ទើរស្លាប់នាងក៏បែរខ្នងមកអង្គុយនៅលើសាឡុងទាំងទឹកមុខស្លោកស្រពោន ស្រឡាញ់គេក៏មិនហ៊ាននិយាយ ស៊ូលាក់ចិត្តស្មោះទុកនៅក្នុងចិត្ត បង្ហាញតែចរិកក្លែងក្លាយឲ្យគេឃើញ តើថ្ងៃណានាងមានស្នេហាសមតាមបំណងទៅ
ក្រាក!!!
អង្គុយមួយសំទុះសំឡេងបើកទ្វាបន្ទប់ក៏បន្លឺឡើងដាស់អារម្មណ៍អណ្តែតអណ្តូងរបស់នាងឲ្យងាកទៅរកប្រភពសំឡេង មុននិងទឹកមុខសោកសៅប្តួរប្រែជា
ញញឹមលឿនដូចព្យុះ
«នាងមានសិទ្ធិអីទៅនិយាយរឿងនេះជាមួយ សានជីង»យៀកសិននាយបិទទ្វាបន្ទប់ ដើរញាប់ជើងស្ទុះមកកន្រ្តាក់ដើមដៃនាងឲ្យក្រោកឈរនិយាយគ្នាជាមួយគេ ពេលនេះដើមទ្រូងគេឆួលឆេះព្រោះតែនាង
«រឿងអីនិយាយមិនបាន បើលោកក៏ត្រូវរៀបការជាមួយខ្ញុំមែន»នាងបេះដៃគេចេញព្រោះតែគេ ក្តោបដើមដៃស្ទើរតែបាក់ឆ្អឹង គ្មានគិតថានាងជាមនុស្សស្រីសូម្បីបន្តិច ចំពោះនាងគេអាចលែងមានសូម្បីក្តីមេត្តាហើយមើលទៅ
«នាងចាំទុក ទោះនាងរៀបការជាមួយខ្ញុំតែនាងបានតែសំបកខាងក្រៅ ចំណែកបេះដូងរបស់ខ្ញុំមិនដែលមានឆ្លាក់ឈ្មោះនាងជាប់នៅក្នុងចិត្តទេ» គេធ្លាប់ជួបមនុស្សស្រីស្រឡាញ់លុយច្រើនណាស់ ចំពោះពួកនាងឲ្យលុយហើយក៏ចប់ បើគេថាចង់ឈប់ទាក់ទងពួកនាងក៏មិនខ្វល់ តែចំពោះស្រីតែនៅឈរពីមុខគេពេលនេះនាងចង់បានលុយហើយនៅចង់មកបំផ្លាញក្តីសុខរបស់គេទៀត គិតទៅថានាងសាហាវខ្លាំងប៉ុណ្ណោ
«ហឹស..មិនខ្វល់លោកស្រឡាញ់ខ្ញុំឬអត់ទេឲ្យតែលោកបានរៀបការជាមួយខ្ញុំទៅ ខ្ញុំពេញចិត្តពេកណាស់ហើយ»នាងសើចតិចៗ ន័យដែលនាងសើចមិនមែនចំអកគេ តែចំអកឲ្យខ្លួនឯងទៅវិញគិតសព្វៗនាងថោកពិតមែន ប្រុសគេមិនត្រូវការហើយនៅតែចង់អោបក្រសោបគេទុកទៀត
«ស្រីបីសាច ចាំទុកបើខ្ញុំគ្មានក្តីសុខនាងកុំសង្ឃឹមរស់បានសប្បាយ»បោះមួយប្រយោគនេះហើយ គេក៏ដើរចេញពីក្នុងបន្ទប់ដោយមិនងាកក្រោយ មិនចង់នៅទ្រាំមើលមុខនាងទេ វាគួរឲ្យខ្ពើមរអើមជាទីបំផុត
«ស្អប់ខ្ញុំចុះ តែខ្ញុំមិនដោះលែងលោកទេ»បន់ឲ្យតែគេដើរចេញទៅវិញ ព្រោះនាងចង់អស់លទ្ធភាពទប់ទឹកភ្នែកនៅនិងមុខគេហើយ ម្តងៗបិសតែនិងធ្លាយឲ្យគេឃើញ ខ្លាចបើគេឃើញគេនិងអាចនិយាយថានាងសម្តែងចង់បានចំណាប់អារម្មណ៍ដើរតួកម្សត់ឲ្យគេអាណិតមិនខាន
«ស្រឡាញ់មនុស្សដែលគេមិនស្រឡាញ់យើងវិញម៉េចក៏វាវេទនាយ៉ាងនេះ»នាងងើយមុខកុំឲ្យទឹកភ្នែកហូរចុះមកទៀត ដៃទាំងសងខាងក៏លើកជូតទឹកភ្នែកដែលហូររួចហើយ ឲ្យស្អាត ទោះរស់នៅទាំងតឹងទ្រូងដល់ស្លាប់ទៀតក៏នាងមិនចុះចាញ់ដែរ គ្រាន់តែធ្វើតាមបេះដូងខ្លួនឯងវាមិនខុសទេ ណាមួយនាងក៏គង់តែរៀបការជាមួយគេទោះមិនស្រឡាញ់ក៏មាននាមជាប្រពន្ធស្របច្បាប់ ត្រឹមប៉ុណ្ណឹងនាងអាចស្កប់ចិត្តបានខ្លះហើយ។
   អង្គុយបន្ធូរអារម្មណ៍បានបន្តិចនាងក៏ចុះទៅជាន់ខាងក្រោយវិញ ណាមួយថ្មើរនេះយៀកសិននាយក៏ចេញទៅធ្វើការបាត់ហើយមិនពិបាកឲ្យគេនៅត្រូវទើសចិត្តពេលឃើញមុខនាង
«ម៉ាក់ខ្ញុំចង់ទៅផ្សារទិញបន្លែយកមកធ្វើម្ហូបឲ្យយៀកសិនបន្តិច»
«ចឹងឲ្យ យ៉ាន់មុីទៅជាមួយដែរទៅ និងអាលជួយកាន់អីវ៉ាន់គ្នា»លោកស្រីលីងក៏ដាក់សំណើរទៅអនាគតកូនប្រសារស្រីគួរយកអ្នកបម្រើស្រីនៅក្នុងផ្ទះទៅជួយយួរអីវ៉ាន់ដែរទៅ
«មិនអីទេ ខ្ញុំចង់ទៅម្នាក់ឯង»
«ប្រយ័ត្នខ្លួនណាកូន»
«ចាស៎»នាងស្ពាយកាបូបចំហៀងរួចក៏ដើរចេញពីក្នុងផ្ទះ ហៅតាក់ស៊ីជិះទៅផ្សារ។ ចំណាយពេលប្រហែលម្ភៃនាទីនាងក៏មកដល់ខាងមុខផ្សារទំនើប ធំមួយ រួចក៏រហ័សដើរចូលទៅក្នុងផ្សារ ទៅទិញបន្លែទិញសាច់ធ្វើម្ហូបឲ្យអនាគតស្វាមីទោះគេស្អប់នាងយ៉ាងម៉េចក៏មិនខ្វល់ ឲ្យតែនាងព្យាយាមថ្ងៃមួយគេនិងអាចមើលឃើញអំពើល្អនាងមិនខានទេ ដើរបានមួយសំទុះនាងក៏ឆ្លងកាត់ហាងអាហារមួយកន្លែង ពោះក៏កូរគិតទៅកាលពីព្រឹកមិញ នាងមិនទាន់បានញុាំអីសោះពោះក៏រាងធ្វើទុកដែលហើយ
«ញុាំអីមួយភ្លែតសិនទៅ»និយាយជាមួយខ្លួនឯងហើយនាងក៏ចូលទៅក្នុងហាងអាហារសំដៅទៅរកតុអង្គុយតែ ចៃដន្យហួសក៏បានឃើញមនុស្សស្រីប្រុសពីរនាក់អង្គុយបញ្ចុកបាយគ្នាទៅវិញទៅមកញញឹមស្ទើរតែរហែកមាត់ដល់គុម្ពត្រចៀក មុននិងនាងក៏ដើរសំដៅទៅតុនោះទាំងទឹកមុខញញឹមមិនរលុប
«ណាត់គ្នាមកញុាំបាយម៉េចមិនហៅអូនផងបងសម្លាញ់»
«សូមមេត្តាចេញឲ្យឆ្ងាយពីខ្ញុំ»
_________________
គេដេញហើយគួរចេញអត់🙂

???????????? (???)Where stories live. Discover now