ជម្រើសបេះដូង
ភាគ៦៩
សានជីងនាងលត់ជង្គង់ស្ទើរតែក្រាបក្បាលដល់ដី ដើម្បីឲ្យគេទុកជីវិតឲ្យនាង នាងមិនទាន់ចង់ស្លាប់ទេ
«ចុះពេលប្រពន្ធខ្ញុំ សុំអង្វរឲ្យនាងដោះលែងហេតុអីនាងមិនចិត្តល្អ ហេតុអីនាងដាច់ចិត្តធ្វើបាបមនុស្សស្រីដែលមិនដឹងអីហើយមានផ្ទៃពោះទៅទៀត ខ្ញុំសុំសួរនាងមួយសំណួរ ឈីងអុីបានទៅធ្វើអីនាង?»យៀកសិនបន្ទន់ជង្គង់អង្គុយលើកែងជើងដើម្បីឲ្យកម្ពស់ស្មើនិងសានជីងមុននិងប្រអប់ដៃលូកទៅច្របាច់ថ្ពាល់នាង ទាញផ្ទៃមុខដែលដាបដោយទឹកភ្នែកមកសម្លឹងមើលមុខរបស់គេ
«ខ្ញុំធ្វើតាមបញ្ជារសេវឈិនទេ យៀកសិនខ្ញុំពិតជាមិនមានចេតនាពិតមែន ហឹក..ៗៗ»នាងនៅតែប្រកែកមាត់រឹងមិនសារភាពពីអំពើអាក្រក់របស់ខ្លួនឯង តែបែរជាព្យាយាមទម្លាក់កំហុសទៅអ្នកផ្សេង ទោះនាងធ្វើតាមបញ្ជារគេពិតមែន ប៉ុន្តែនាងក៏បានស្អប់ឈីងអុីតាំងពីដើមមករួចហើយ
«ខ្ញុំទុកឱកាសឲ្យនាងនិយាយម្តងទៀត ហើយខ្ញុំក៏អាចនិងលើកទោសឲ្យនាងបានខ្លះ និយាយទៅ!!»ចុងប្រយោគយៀកសិននាយស្រែកសំលុតសានជីងឲ្យនាងស្ទើរគាំងបេះដូង តាំងពីនាងស្គាល់គេមកពេលនេះជាលើកទីមួយហើយដែលនាងឃើញនាងខឹងដល់ថ្នាក់នេះ
«អឺ..បើខ្ញុំស្អប់ឈីងអុីវាយ៉ាងម៉េច? បើគ្មាននាងខ្ញុំពេលនេះប្រហែលមិនវេទនារស់លាក់ខ្លួនបំពួនអាត្មាដូចជាឃាតករទេ នាងខុសដែលនាងមកស្រឡាញ់លោក នាងមកដណ្តើមលោកពីខ្ញុំបើគ្មាននាងលោកអាចស្រឡាញ់ខ្ញុំអាចជួយខ្ញុំពីការគំរាមគំហែងធ្វើបាបពីសេវឈិនមិនខាន ប៉ុន្តែនាងរឹងក្បាលណាស់នាងមុខក្រាស់ខ្ញុំប្រាប់នាងស្រួលៗនាងមិនធ្វើតាម គិតតែពីស្រឡាញ់លោកដែលម្យ៉ាងគត់ ដំបូងលោកក៏ល្ងង់ដែលទៅធ្វើបាបមនុស្សដែលស្រឡាញ់ខ្លួនឯងហើយមកចង់បានមនុស្សថោបដូចខ្ញុំ ហាសហាស.. ល្មមមកដល់ពេលនេះលោកឈប់ល្ងង់ខ្ញុំក៏គិតថាវាហួសពេលបន្តិចហើយ»នាងនិយាយបណ្តើរសើចបណ្តើរកាន់តែធ្វើឲ្យអ្នកស្តាប់ខឹងនិងនាងកាន់តែខ្លាំងទៅៗប្រអប់ដៃក្តោបដៃស្ទើរបាក់ម្រាមចង់តែសម្លាប់នាងពេលនេះតែម្តង
«អ្វីដែលខ្ញុំចង់និយាយ និយាយអស់ហើយជីវិតខ្ញុំក៏គ្មានសល់អីទៀតដែលរ គិតទៅមិនដឹងថារស់មានន័យអីទៀតខ្ញុំក៏សមតែនិងស្លាប់ទៅដើម្បីឲ្យខ្ញុំផុតទុក្ខឈប់ធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើតទៅទៀត..ផាំង»ប្រយោគចុងក្រោយរបស់នាងត្រូវបានបញ្ចាប់មុននិងនាងរហ័ស ទាញកាំភ្លើងខ្លីដែលសៀតនៅចង្កេះរបស់យៀកសិនមកបាញ់ចំក្បាលខ្លួនឯងធ្វើឲ្យយៀកសិននាយបានត្រឹមតែបើកភ្នែកធំៗហួសចិត្តនឹកស្មានមិនដល់ថានាងហ៊ានសម្លាប់ខ្លួននៅចំពោះមុខគេ ខណៈសំឡេងកាំភ្លើងក៏ទាន់លឺពេញអាគារផ្ទះជួលប៉ុន្តែមិនទាន់មានមនុស្សមកឃើញទនៅឡើយ
«នាងស្លាប់ហើយ គិតធ្វើយ៉ាងម៉េចបន្តចៅហ្វាយ?»
«តេហៅឲ្យប៉ូលីសមកចាត់ការទៅ»ស្របសម្តីគេក៏ដើរចុះទៅជាន់ខាងក្រោមវិញសូម្បីតែកាំភ្លើងរបស់គេក៏ទុកនៅកន្លែងកើតហេតុនិងអាលឲ្យប៉ូលីសស្រួលធ្វើការព្រោះនាងក៏ជាអ្នកធ្វើអត្តឃាតខ្លួនឯងពិតមែន។
_______________
ងាប់ចឹងទៅស្រួលរឿងឆាប់ចប់🥲

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????