ជម្រើសបេះដូង
ភាគ១៣
ត្រចៀកលឺគេសួរសំណួរនេះហើយ ទឹកមុខនាងក៏ប្រែជាសើចតិចៗ សម្លឹងមុខគេដោយប្រើកែវភ្នែកមុតស្រួចរួចក៏ប្រហើរប្រយោគឲ្យអ្នកកម្លោះត្រូវគាំងអណ្តាត
«អត់ស្រឡាញ់លោកទេ តែលោកត្រូវតែជារបស់ខ្ញុំ បើលោកសប្បាយចិត្តពេលគ្មានខ្ញុំ ខ្ញុំនិងមិនទៅណាទាំងអស់»និយាយចប់នាងដើរចេញទាំងដកដង្ហើមចេញចូលវែងៗ ការពិតនាងស្រឡាញ់គេ តែនាងមិនអាចធ្វើជាមនុស្សស្រីទន់ជ្រាយបានឡើយមានតែវិធីនេះទើបអាចក្តោបគេមកទុកក្នុងដៃបាន
«ខ្ញុំមិននឹកស្មានតែថានាងពិសពុលយ៉ាងនេះទេឈីងអុី»យៀកសិន កំហកក្រោយខ្នងនាងមួយទំហឹង គេធ្លាប់គិតថានាងអាក្រក់តែមិននឹកស្មានថាអាក្រក់យ៉ាងនេះ មិនដោះលែងអ្នកដទៃឲ្យមានក្តីសុខហើយនៅតាមចងពៀរនិងគ្នាទៀត នាងគិតអី?
«មកពីលោកមិនស្គាល់ខ្ញុំ កុំបន្ទោសថាខ្ញុំអាក្រក់»នាងឆ្លើយជាមួយគេទាំងមិនងាកក្រោយព្រោះទឹកភ្នែកកំពុងតែហូរ វាហូរស្របនិងប្រយោគដែលនាយកម្លោះដៀលថានាងពិសពុលទាំងការពិត នាងគ្មានបំណងអី លើគេក្រៅពីស្រឡាញ់ ទោះគេថោកបន្តិចក៏ដោយ ប៉ុន្តែអ្នកណាទៅអាចហាមឃាត់បេះដូងបាន បើហាមបាននាងនិងទៅរកអ្នកល្អជាងគេរាប់រយលានដងបាត់ទៅហើយ
«នាងកុំគិតថាអាចធ្វើជាមារជ្រែកស្នេហាខ្ញុំបានឲ្យសោះ»នាងដើរចូលបន្ទប់ទឹកបាត់ហើយ តែយៀកសិននាយនៅតែស្រែកនិយាយពីខាងក្រៅ ព្រោះនាយដឹងថានាងស្តាប់លឺ លឺគ្រប់យ៉ាងទោះយ៉ាងណាគេក៏រកវិធីមិនរៀបការជាមួយនាងឲ្យបាន។
ជិតមួយម៉ោងដែលឈីងអុីនាងសង្ងំស្ងាត់មាត់ឈឹងក្នុងបន្ទប់ សង្ងំបង្ហូរទឹកភ្នែកចង្រៃៗចេញពីខ្លួនឲ្យអស់ រួចក៏មកអង្គុយផាត់មុខបិទបាំងភាពស្លេកស្លក់ភ្នែកហើម ហើយក៏ស្លៀកពាក់ស្រស់ស្អាត សក់វែងរលោងក៏ក្រងទម្លាក់ទៅក្រោយ មុននិងឈានជើងបើកទ្វាចេញពីបន្ទប់ចុះទៅជាន់ខាងក្រោម កែវភ្នែកហើមៗមួយគូក៏សម្លឹងទៅតុអាហារដោយមានលោកលូ លោកស្រីលីងនិងយៀកសិន មិនដឹងជាគេបាននិយាយរឿងចង់ពន្យារពេលរៀបការឬអត់ទេ តែទោះជាយ៉ាងណានាងក៏មិនព្រមចាញ់បាត់បង់គេងាយៗដែរ
«ឆាប់មកអង្គុយញុាំបាយមកកូន»លោកស្រីលីងងាកឃើញឈីងអុីក៏ហៅនាងបន្ថែមឲ្យមកអង្គុយរួមតុ នាងលឺក៏ញញឹមហើយក៏ដើរមកអង្គុយតុជិតលោកស្រីលីងដោយរំលងកៅអីជិត យៀកសិជាកន្លែងដែលនាងត្រូវអង្គុយ
«គេងលក់ស្រួលទេកូន?»លោកលូក៏ជាអ្នកសួរសំណួរនេះម្តង
«ចា៎សស្រួល»មាត់ឆ្លើយធម្មតាៗភ្នែកក៏មិនភ្លេចដៀងមើលមុខនាយកម្លោះយៀកសិនដែលអង្គុយញុាំអាហារពេលព្រឹកដោយ មិននិយាយស្អីអីទាំងអស់ ក្រៅពីគិតតែពីឈ្ងោកញុាំឲ្យឆាប់ឆ្អែតលឿនៗ
«ពួកកូនកើតអី ម៉េចមិននិយាយជាមួយគ្នា កូនឈ្លោះគ្នា?»ក្រោយពីពួកគាត់ឈប់សួរឃើញថាស្ងាត់កូនប្រុសក៏មិននិយាយអនាគតកូនប្រសារស្រីក៏កាន់តែស្ងាត់ អត់មិនបានលោកស្រីលីងសួរឲ្យអស់ចម្ងល់តែម្តងទៅ
«មិនបានឈ្លោះគ្នាទេម៉ាក់»អង្គុយយូរហើយប្រយោគនេះជាយៀកសិននាយជាអ្នកឆ្លើយម្តង រួចគេក៏លើកកែវកាហ្វេមកផឹកបន្តិចនិងអាលប្រញាប់ទៅធ្វើការប៉ុន្តែមិនទាំងទាន់ហើបគូទពីកៅអីផងសំឡេងមនុស្សស្រីម្នាក់ដែលគេខានលឺមកជាយូរពេលនេះស្រាប់តែលឺម្តងទៀត ហើយមកទាំងរូបរាងទាំងម្ចាស់សំឡេងដែលត្រូវឲ្យគ្រប់គ្នាងាកសម្លឹងមើលទៅក្រោយខ្នង
«អូនត្រឡប់មកវិញហើយ»សំឡេងពីរោះសណ្តំចិត្ត ដែលនាំមកជាមួយរាងកាយដ៏ល្អ ឥតខ្ចោះមកឈរទាំងញញឹមសម្លឹងមកកាន់គ្រប់គ្នាដែលអង្គុយនៅតុអាហារ
«សានជីង អូនមកពីពេលណា?»
«អូនមកយូរហើយ ហើយក៏ចាំមកសឺប្រាយ៍បងដូចគ្នា»មិននិយាយតែមាត់នាងក៏ដើរមកអោបករយៀកសិនយ៉ាងស្និតស្នាលឲ្យមនុស្សស្រីម្នាក់ដែលមាននាមជាអនាគត់ភរិយាស្របច្បាប់ត្រូអង្គុយសម្លឹងមើលពួកទាំងទាំងអួលដើមករ
«អ្នកទាំងពីស្និតស្នាលនិងគ្នាណាស់»
_______________
ទឹកមុខពាក្យសម្តីធម្មតាទេតែនៅក្នុងមិនធម្មតា
By:ឈីងអុី🙂

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????