抖阴社区

?????

111 4 0
                                    

ជម្រើសបេះដូង
ភាគ៥១
លោកដុកទ័រអធិប្បាយចប់គាត់ក៏ដើរចេញស្របនិងមានលោកគ្រូពេទ្យប្រុសពីរនាក់រុញគ្រែលោកស្រីលីងដែលមានបន្តោងខ្សែអុកសុីសែនរញ៉រញ៉ៃរួចក៏រុញគាត់ចូលទៅបន្ទប់ពិសេសដែលសិ្ថតនៅក្រោយការពិនិត្យអាការៈ២៤ម៉ោងពីគ្រូពេទ្យ
«គ្រូពេទ្យមិនទាន់ឲ្យចូលសួរសុខទុក្ខទេ លោកប៉ាទៅសម្រាកនៅផ្ទះសិនទៅ»ទាំងបីរនាក់ឪពុកកូន កូនប្រសារបានត្រឹមសម្លឹងទៅប្រពន្ធនិងម្តាយតាមចន្លោះកញ្ចក់តូចមួយពីចម្ងាយ មុននិងយៀកសិននាយហើបមាត់ប្រាប់ឲ្យប៉ាទៅផ្ទះសម្រាកវិញ បើនៅតែចាំមើលអ្នកម៉ាក់បែបនេះទៀតអាចដួលទាំងអស់គ្នាមិនខាន
«តោះចឹង..»ឈរមើលមួយសំទុះទាំងបីនាក់ក៏សម្រេចចិត្តដើរចេញពីមន្ទីរពេទ្យទៅចំណតឡានណាមួយវាល្ងាចទៅហើយឲ្យលោកប៉ាទៅផ្ទះសម្រាកគេក៏និងអាលចាត់ការអ្នកនៅក្នុងផ្ទះម្តង។
   ភូមិគ្រឹះលូ
យៀកសិនជួយគ្រាឈីងអុីដើរចូលមកក្នុងផ្ទះដោយមានអ្នកបម្រើទាំងស្រីនិងប្រុសឈរចាំព្រាតព្រោះដឹងតែលោកប្រុសមកវិញនិងមានរឿងដោះស្រាយមិនខាន
«អ៊ូមុីជូនអ្នកនាងឯងទៅបន្ទប់ ហើយហៅសានជីងចុះមកផង»សម្តីរឹងកព្រឹសបានបន្លឺជាបញ្ជារឡើងស្របនិងអ៊ូមុីនាងក៏ប្រញាប់ធ្វើតាមពាក្យអ្នកប្រុស
«អ្នកណាធ្វើម្ហូបឲ្យអ្នកម៉ាក់ពៅថ្ងៃមិញ?»សំណួរក៏សួរទៅអ្នកគ្រប់គ្នាចំពោះមុខដោយទឹកមុខមាំ កាចស្ទើរតែអាចហែកសាច់អ្នកនៅទីនេះទាំងអស់គ្នា
«ខ្ញុំទាំងពីរនាក់..»អ្នកបម្រើស្រីពីរនាក់ក៏បានចូលខ្លួនមកសារភាពប្រាប់ទៅយៀកសិន ពីថ្ងៃពិតជាពួកនាងមានដែលមានតួនាទីធ្វើអាហារសម្រាប់លោកស្រី
«ប៉ុន្តែពួកខ្ញុំសូមស្បថពួកខ្ញុំមិនបានដាក់អ្វីឲ្យលោកស្រីពិសារទេ»ទាំងពីរនាក់ប្រឹងនិយាយអះអាងទាំងញ័រខ្លួនដូចជាកូនឆ្កែធ្លាក់ទឹក យំក៏យំទៀតប៉ុន្តែមិនហ៊ានបញ្ចេញសំឡេង
«នាងទាំងពីរធ្វើការនៅក្នុងផ្ទះនេះយូរប៉ុណ្ណោហើយ?»យៀកសិនជ្រែងហោប៉ាវខោទាំងសងខាងសម្លក់ទៅពួកនាងទាំងមិនព្រិចភ្នែក
«៥ឆ្នាំហើយអ្នកប្រុស»
«ពីថ្ងៃមិញក្រៅពីពួកនាង មានអ្នកចូលទៅក្នុងផ្ទះបាយទៀតទេ?»មាត់គេនិយាយសួរស្របកែវភ្នែកក៏បាញ់ទៅសម្លឹងសានជីងដែលកំពុងចុះពីកាំជណ្តើរជាន់ខាងលើទាំងទឹកមុខមិនសូវស្រួវញើសបែកហូរតាមជើងសក់មុននិងដើរមកជិតយៀកសិន
«បងហៅអូនមានការអី?»ដៃនាងក៏ក្រៀកអោបដើមដៃនាយកម្លោះមុននិងហើបមាត់សួរទាំងបង្ហាញអាការៈមិនដឹងខ្យល់អីបុិនធ្វើល្ងង់ណាស់
«ចង់ឲ្យអូនមកជួយរកមុខឃាតករដែលចង់សម្លាប់ម៉ាក់បង»នាយប្រាប់ដោយសម្តីម៉ាត់ៗសម្លឹងមុខនាងមុតដោយក្រស៊ែភ្នែកសោះកក្រោះមុននិងបេះដៃនាងចេញមកឲ្យប៉ះខ្លួនគេបន្ត
«ក្រៅពីពួកយើង ខ្ញុំមិនបានឃើញអ្នកណាចូលទៀតទេអ្នកប្រុស»នាងនិយាយទាំងគិតនៅក្នុងចិត្តថាប្រហែលជាគ្មានសង្ឃឹមដែលនាងនិងអាចនៅទីនេះបន្តទៀតទេ
«ចុះអូនសានជីង មានឃើញអ្នកផ្សេងចូលផ្ទះបាយដែរទេ?»យៀកសិននាយសួរទាំងប្រើការអត់ធ្មត់ព្រោះគេក៏សង្ស័យ ប៉ុន្តែគ្មានអ្វីដែលជាភស្តុតាងអាចចាប់នាងបានទេ
«អូនម៉េចនិងដឹងទៅ ព្រោះអូននៅតែក្នុងបន្ទប់»នាងឆ្លើយទាំងសើចញឹមៗមិនសូវសមបេះដូងលោតញាប់ស្ទើរធ្លាយចេញមកខាងក្រៅភ័យខ្លាចតែគេចាប់នាងបាន
«បំបែកគ្នាទៅធ្វើការចុះ ប៉ុន្តែខ្ញុំនិងតាមមើលសកម្មភាពអ្នកទាំងអស់គ្នាបើមានពិរុទ្ធខ្ញុំនិងមិនទុកទេ ហើយពួកនាងទាំងពីរនៅធ្វើកាតទីនេះមិនបាច់ទៅណា»គេចេញបញ្ជារចប់ក៏ដើរឡើងកាំជញ្ជើតាំងៗសំដៅទៅជាន់ខាងលើអមដោយមានសានជីងនាងរត់ត្រុកៗតាមនាយកម្លោះពីក្រោយ
«សានជីងអូនរត់ធ្វើ? មិនខ្លាចប៉ះពាល់កូនទេ? ឬមួយអូនគ្មានកូន»
________________
😒

???????????? (???)Where stories live. Discover now