ជម្រើសបេះដូង
ភាគ៧០
ម៉ោង១យប់ងងឹតស្ងាត់ជ្រងំក្នុងភូមិគ្រឹះក៏ត្រូវបិទភ្លើងខ្លះនៅសល់តែពន្លឺពីអំពូលតូចមួយប៉ុណ្ណោះ ដោយឡែកយៀកសិននាយទើបតែបោះជំហ៊ានដើរចូលក្នុងផ្ទះទាំងអារម្មណ៍មិនសូវជាល្អប៉ុន្មាន គេនៅតែគិតទៅដល់រូបភាពដែលគេឃើញសានជីងបាញ់សម្លាប់ខ្លួនចំពោះមុខ ទោះស្អប់ខឹងនាងមែនក៏មិនដាច់ចិត្តឃើញនាងស្លាប់ដែរ។ គេគិតបណ្តើរដើរឡើងកាំជណ្តើរសំដៅទៅបន្ទប់ប្រពន្ធបណ្តើរ
ក្រោក!!
សំឡេងទ្វារបន្ទប់ក៏បន្លឺឡើងបន្តិចប៉ុន្តែវានៅតែដាស់ស្មារតីឈីងអុីដែលដេកនៅលើគ្រែ ព្រាស់ខ្លួនបើកភ្នែកសម្លឹងមើលទៅទ្វាបន្ទប់ខណៈយៀកសិននាយក៏បោះអាវក្រៅចូលក្នុងកន្រ្តករួចក៏ដើរតិចៗសំដៅទៅរកប្រពន្ធនៅលើគ្រែ
«សុំទោសរំខានអូនហើយ»នាយដាក់ខ្លួនទៅលើពូកថ្នមៗ ស្របនិងឈីងអុីនាងក៏ខិតខ្លួនមកជិតប្តីទាញដៃប្តីម្ខាងមកកើយ ហើយដៃនាងក៏លូកទៅអោបខ្លួនប្តីណែនដៃ មុននិងក្រវីក្បាលតិចៗឆ្លើយតបទៅកាន់ពាក្យសុំទោសរបស់យៀកសិន
«បងមកវិញល្អពេកហើយ»មាត់និយាយតែភ្នែកក៏បិតដេកទៅវិញ ស្របនិងអ្នកម្ខាងទៀតនាយក៏លូកដៃម្ខាងទៅអោបប្រពន្ធវិញរួចក៏សម្ងំបិទភ្នែកគេងទាំងអស់គ្នា។
ព្រឹកថ្ងៃថ្មី...
ពន្លឺព្រះអាទិត្យក្តៅរះបាច់សាចចាំងជះចូលមកក្នុងបន្ទប់ប្តីប្រពន្ធមួយគូ ខណៈឈីងអុីនាងក៏ភ្ញាក់ព្រិចភ្នែកតិចៗតែដៃក៏រាវទៅរកម្ខាងទៀតនៃពូកក្រែងប៉ះខ្លួនប្តីប៉ុន្តែរាវយ៉ាងណាក៏មានតែភាពទទេស្អាត មុននិងដាច់ចិត្តបើកភ្នែករកមើលតែម្តង
«យៀកសិន យៀកសិន..»
«មកហើយៗ»លឺសំឡេងប្រពន្ធហៅ គេដែលនៅក្នុងបន្ទប់ទឹកក៏ប្រញាប់ស្លៀកកន្សែងពោះពណ៍សដើរចេញមកទាំងសក់នៅមិនទាន់បានជូតគ្រាប់ដំណក់ទឹកក៏សល់ពេញខ្លួន
«ក្អឹក...ៗ»ឃើញប្តីឈរស្លៀកតែកន្សែងនៅចំពោះមុខ ទោះនាងជាប្រពន្ធក៏មានអារម្មណ៍ថាគាំងនិងរាងកាយសង្ហាមួយនេះដែល ម្នាយអើយសាច់ដុំពោះប្រាំមួយកង់ សាច់ឡើងសររលោងឃើញហើយអត់លេបទឹកមាត់មិនបានទេ
«យ៉ាងម៉េច សម្លឹងប្តីម្លឹងៗមិនលេបទុកតែម្តងទៅ»ឃើញមុខច្រឡើមរបស់ប្រពន្ធហើយគេអត់មិនបាននិងនិយាយបញ្ចើចបញ្ចើទេ
«មកជិតអូនបន្តិចមក»មាត់ហៅប្តី ដៃក៏បក់ឲ្យប្តីដើរមកឲ្យកាន់តែលឿនមិនដឹងជាក្នុងចិត្តគិតស្អី
«សុំប៉ះបន្តិចបានទេ?»
«omg..»សុំប្តីប៉ះបន្តិចទេ ប៉ុន្តែប្តីកំពូលយល់ចិត្តកាន់ដៃនាងមកប៉ះអាក្បាលពោះប្រាំកង់ពេញៗ ឲ្យប្រពន្ធបានត្រឹមបើកភ្នែកគាំងចិត្ត តាំងពីស្រឡាញ់គេមកក៏ធ្លាប់មានអីៗជាមួយគ្នា មិនដែលបានប៉ះជាផ្លូវការដោយស្ម័គ្រចិត្តបែបនេះទេពេលនេះជាលើកទីមួយហើយមានអារម្មណ៍ថា ចង់លេបទុកក្នុងពោះតែម្តង
«ប៉ះចុះរាងកាយមួយនេះជារបស់អូនហើយ»
_____________
អស់ទុក្ខអស់សោកនៅបានមកស្វីតនុង🥴

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????