ជម្រើសបេះដូង
ភាគ៨
នាយកកម្លោះក្រោករួចក៏ស្លៀកពាក់ខោអាវវិញស្អាតបាត មុននិងចោលក្រស៊ែភ្នែកសម្លឹងមើលទៅរាងកាយអនាគតប្រពន្ធដេកសន្លប់ស្តូកស្តឹងដោយរាងកាយអាក្រាត ណាមួយរ៉ូបរបស់នាងដែលស្លៀកមោក៏ត្រូវគេហែកចោលគ្មានក្តីមេត្តានៅសល់តែបំណែកដែលរើសផ្គុំមិនត្រូវ។ កន្លងទៅមួយម៉ោងរាងកាយដែលចុករោយឈឺស្កៀបសាច់ពិសេសប្រឡោះភ្លៅក៏កម្រើក ឈីងអុីនាងប្រឹងព្រិចភ្នែកបន្តិចមុននិងបើកអស់សម្លឹងជុំវិញខ្លួនរួចក៏ភ្ញាក់ស្ទើរគាំងបេះដូងស្លាប់ព្រោះផ្ទៃមុខយៀកសិននៅជិតនាងពេក
«ឡប់ ឱនមុខមករកខ្មោចស្អី?»ខ្លួនឈឺក្រោកមិនទាន់រួចផងតែមាត់នាងនៅតែអាចដៀលក្បាលគេបានជាធម្មតា
«ខោអាវ ខោអាវខ្ញុំ»ក្រោយពីថាឲ្យគេហើយនាងក៏ឈ្ងោកមើលទៅក្រោមគឺថានៅខ្លួននាងនៅកណ្តាលវាលគ្មានស្អីមកបាំងសូម្បីបន្តិច ទោះគេបានឃើញតែនាងក៏ខ្មាសអាណាដេកស្រាតឲ្យគឹមើលហេស
«គ្មានទេខ្ញុំបោះចោលអស់ហើយ»គេក៏ឆ្លើយបែបហីៗធម្មតា ព្រោះខោអាវនាងមិនថាអាក្នុងអាក្រៅទេសុទ្ធតែគេហែកខ្ទីចអស់ហើយ ចឹងទុកធ្វើអីបោះវាចោលទៅ
«ចុះខ្ញុំបានអីស្លៀក?»
«ស្រាតទៅ ចេះមោដោយខ្លួនឯងបានក៏ចេះទៅវិញបានខ្លួនឯងដែរ»និយាយហើយគេក៏ដើរចេញធ្វើប្រងើយដៃបម្រុងតែនិងបើកទ្វាចេញទៅខាងក្រៅ ក៏ត្រូវឈប់ភ្លាមព្រោះពីសំឡេងនាងស្រែកពីខាងក្រៅ
«លោកត្រូវការអីបានឲ្យខោអាវខ្ញុំមកវិញ»
«ស្រួលណាស់ខែក្រោយយើងរៀបការទៅ»
«ក្រែងជាលោកមិនចង់ការមិនចឹង?»នាងសួរវិញទាំងឆ្ងល់ ធ្លាប់និយាយថាមិនចង់ការដល់ឥឡូវមកប្តូរចិត្តគេចង់ធ្វើបាបស្អីនាង
«ខ្ញុំចង់ដូរចិត្តហ្នឹងហើយ មានបញ្ហា? »
«ការក៏ការ»
«ល្អ លេបថ្នាំនេះផង ខ្ញុំមិនចង់បន្សល់ដំណក់ឈាមទុកនៅជាមួយនាង មិញនេះខ្ញុំភ្លេចប្រើស្រោម»គេបោះថ្នាំពន្យាកំណើតទៅឲ្យនាងដោយទឹកមុខធម្មតារួចក៏ទៅយកអាវសឺមីពណ៍ស ពីក្នុងទូរមកឲ្យនាងពាក់
«បើលោកស្អប់ខ្ញុំដល់ម្លឹង ហេតុអីក៏ចង់រៀបការ»នាងសួរគេទាំងហួសចិត្ត គេនិយាយមកមានគិតថាខ្លួនឯងខុសដែរទេ?
«ខ្វល់ធ្វើអី ការហើយនាងចាំតែចូលរួមសង្គមជាមួយខ្ញុំ ដេកអោបអេតាសុីវិល រស់ក្នុងជីវិតហឺហាសុីចាយសប្បាយលុយខ្ញុំមិនស្រួល?»
«ខ្ញុំសួរលោក លោកចេះប្រកបពាក្យស្រឡាញ់ដែរទេ?»ប្រយោគធម្មតាៗរបស់គេកំពុងតែប្រហារដួងចិត្តនាងហើយ ឈ្មោះជាប្រពន្ធតែគ្មានសិទ្ធគ្មានតួនាទីគ្មានអ្វីគ្រប់យ៉ាងបានត្រឹមតែដេកអោបអេតាសុីវិលតើវាមានន័យអីទៅ
«ក្រែងនាងមកទីនេះមិនដើម្បីលុយ? ចឹងសមបំណងនាងហើយឡាំប៉ារកស្អី?»នាយអោបដៃសម្លឹងនាងទាំងហួសចិត្ត បើនាងល្អមិនមុខលុយប្រហែលថ្មើរនេះនាងមិនបានវិចបង្វិចមកនៅផ្ទះគេទេ
«ខួរលោកគិតបានតែប៉ុណ្ណឹង?»
«ចុះបើនាងវាចឹងខ្ញុំគិតបែបហ្នឹងសមពេកហើយ»____________
អរ🙂

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????