ជម្រើសបេះដូង
ភាគទី២៣«ថ្ងៃនេះខ្ញុំសុំមិនទាន់ជ្រើសទេ ចាំថ្ងៃស្អែកខ្ញុំនិងមកម្តងទៀត» នាងប្រាប់ទៅបុគ្គលិកនៅក្នុងហាង រើសបន្តទៀតក៏គ្មានន័យអីដែល ព្រោះកូនកម្លោះនៅក្នុងពិធីនេះមិនបានផ្តល់តម្លៃឲ្យវាសោះ មុននិងនាងឈានជើងដើរចេញពីក្នុងហាង សំដៅទៅផ្ទះវិញ ដើរដូចមនុស្សអស់សង្ឃឹម ទឹកមុខស្លោកស្រពោនដូចផ្កាត្រូវគេដាំមិនបានដាក់ជីវាគ្មានជីវជាតិសោះ
ទីត...
សំឡេងសុីផ្លេឡានបន្លឺឡើងពីក្រោយខ្នងនាងក៏រហ័សងាក បញ្ចក់ឡានក៏ទម្លាក់ចុះបង្ហាញមុខនាយកម្លោះឡាហ្វាន់ចង់បបួលនាងរួមដំណើរ
«ឈីងអុី ម៉េចក៏ដើរថ្ងៃក្តៅស្ទើររលួយមិនខ្លាចខ្មៅទេហេស? ឲ្យខ្ញុំជួយទៅទេ?»ឡាហ្វាន់នាយនិយាយពីក្នុងឡានមុននិងឈីងអុីនាងក៏ដើរមកជិតបើកទ្វាចូលទៅអង្គុយកៅអីខាងមុខជិតនិងអ្នកបញ្ជារចង្កូត
«ខ្ញុំមករើសឈុតជាមួយយៀកសិនប៉ុន្តែគេទៅចោលខ្ញុំបាត់ហើយ»នាងប្រឹងនិយាយទាំងអួលដើមករមានអារម្មណ៍ថាអាណិតខ្លួនឯង ខំមកជាមួយគេតែគេក៏ទុកនាងចោលទៅរកស្រីផ្សេងបាត់គ្មានប្រាប់មួយម៉ាត់
«ឥឡូវចង់ទៅណាខ្ញុំជូននាងទៅ?» ជួបនាងលើកណាក៏មិនដែលឃើញនាងសប្បាយចិត្ត មិនដែលឃើញសូម្បីទឹកមុខស្រស់សើចសប្បាយយ៉ាងម៉េចទេ
«មិនដឹងទេ..»នាងបានត្រឹមក្រវីក្បាលមិនដឹងទៅណា គួរទៅផ្ទះល្អទេឬក៏ទៅដើរលេងទៅណាទើបចិត្តបានសប្បាយ ទៅកន្លែងដែលព្រមទទួលយកនាងទៅ។
1សប្តាហ៍ក្រោយ
ពេលវេលាដើរលឿនដូចកុហកធ្មិចបើកៗថ្ងៃរៀបការរវាងនាងនិងគេក៏មកដល់ ឈីងអុីនាងកំពុងតែអង្គុយនៅមុខកញ្ចក់ឲ្យភ្នួងរៀបចំខ្លួនឲ្យ ទឹកមុខនាងថ្ងៃនេះស្រស់ខុសពីធម្មតាព្រោះវាជាថ្ងៃពិសេស មួយជីវិតនាងមានតែម្តងប៉ុណ្ណោះត្រូវតែញញឹម
«កូនក្រមុំស្អាតណាស់ កូនកម្លោះពិតជាសំណាងមែន»ជាងផាត់មុខ ផាត់ឲ្យនាងបណ្តើតសរសើរបណ្តើរព្រោះនាងស្អាតមែនស្អាតណាស់ដូចព្រះនាងនៅក្នុងរាជវាំង
«អរគុណបង»
«ឈីងអុីមានរឿង ហើយ»កំពុងតែសប្បាយចិត្តសុខៗ ឡាហ្វាន់នាយក៏ដើរមករកនាងព្រោះមានដំណឹងមិនសូវល្អមកប្រាប់
«មានរឿងអី?»នាងរហ័សក្រោកពីលើកៅអីបែរមុខមករកនាយកម្លោះមុននិងទឹកមុខស្រស់ញញឹមប្រែជាស្លន់ស្លោ ស្លេកភ័យខ្លាចតែពិធីមង្គលមួយនេះនិងមានបញ្ហា
«មិនឃើញយៀកសិនទេ»ប្រយោគនេះឡាហ្វាន់នាយបានត្រឹមឱនមកខ្សឹបដាក់ត្រចៀកនាង មិនហ៊ាននិយាយលឺៗ ខ្លាចផ្អើលដល់បងប្អូនសាច់ញាតិដែលកំពុងតែអង្គុយរងចាំណាមួយពិធីជិតចាប់ផ្តើមហើយ
«គេម៉េចនិងអាចទៅចោលខ្ញុំទៅ»នាងក្រវីក្បាលញា៉ប់ មិនជឿនិងសម្តីដែលឡានហ្វាន់បាននិយាយទេ គេជាកូនកម្លោះម៉េចនិងអាចមិននៅក្នុងពិធីគេកុហកនាងច្បាស់ណាស់
«ម៉ាក់..ប៉ា យៀកសិនគេកំពុងរងចាំខ្ញុំនៅខាងក្នុងពិធីមែនទេ?»នាងរត់ចេញពីបន្ទប់តែងខ្លួនក៏ឃើញលោកស្រីលីងលោកលូ ក៏សួរនាំពួកគាត់ទាំងទឹកភ្នែកហូរមកមិនឈប់
«ចិត្តត្រជាក់សិនកូន ម៉ាក់ឲ្យគេទៅតាមរកយៀកសិនហើយមិនយូរទេ គេនិងមកវិញកុំយំ ជាថ្ងៃមង្គលកូនផងលឺទេ?»លោកស្រីលីងអួលដើមករស្ទើរទប់មិនជាប់មិនគួរណាកូនប្រុសតែមួយរបស់គាត់ធ្វើបែបនេះ។
ខណៈកូនក្រមុំកំពុងតែរងចាំគេនៅក្នុងពិធីមង្គលការ ប៉ុន្តែគេជាកម្លោះបែរជាកំពុងតែបើកឡាននៅតាមផ្លូវទៅរកស្រីផ្សេងយ៉ាងប្រងើយមិនខ្វល់
«សានជីង អូនកុំធ្វើអីឲ្យសោះ ហាមគិតខ្លីលឺទេ បងកំពុងសួរឆ្លើយនិងបងមក»យៀកសិននាយនាយនិយាយតាមទូរស័ព្ទជាមួយសានជីន ទៅរកនាងទាំងឈុតជាកូនកម្លោះបោះចោលប្រពន្ធរកស្រី ប្រុសល្អដូចជាគេជាតិនេះរកមិនបានទេ
(បងមិនម៉េចមកទេ បងទៅរៀបការទៅកុំខ្វល់និងអូន ហឹកៗៗ)
______________
មីនិងទៀត🙂

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????