ជម្រើសបេះដូង
ភាគ១៦
ឈីងអុីនាងមិនទាន់ទាំងបានដាក់ខ្លួនអង្គុយនៅលើកៅអីផង ក៏មានប្រយោគមួយហោះមកប្រហារដួងចិត្តនាងបាត់ទៅហើយ ប៉ុន្តែនាងមុខមិនជាស្តើងទេ ទោះជាឈឺចាប់និងពាក្យសម្តីគេណាស់ក៏ដោយ តែត្រូវធ្វើមិនខ្វល់ចាត់ទុកថាមិនបានស្តាប់លឺទៅចុះ
«ខ្ញុំនិយាយប៉ុណ្ណឹងហើយនាងនៅមិនយល់ទៀត មានមុខមកអង្គុយទៀត មុខក្រាស់»យៀកសិននាយថាឲ្យនាងចំៗកណ្តាលហាងអាហារ ឲ្យគ្រប់គ្នាអង្គុយជិតតុនោះងាកសម្លឹងមើលមកនាងក្នុងន័យពិបាកនិងយល់
«យៀកសិន យ៉ាងណានាងក៏ជាស្រីកុំនិយាយអាក្រក់ពេក»សានជីននាងលូកដៃទៅអង្អែលខ្នងដៃយៀកសិនតិចៗ បំណងចង់ឲ្យនាយកម្លោះចិត្តត្រជាក់ខ្លះ ចង់ស្រែកឡូឡានៅទីនេះក៏គ្មានបានប្រយោជន៍ បានត្រឹមតែខ្មាសគេប៉ុណ្ណោះ
«តោះជីងជីងយើងទៅវិញ»គេច្អើមមុខនាងណាស់ ស្អប់ដល់ឆ្អឹងមនុស្សស្រីគ្មានកិត្តិយសមិនចេះផ្តល់តម្លៃឲ្យខ្លួនគេស្រែកក្តែងៗថាមិនត្រូវការនាង តែនាងបែរជាប្រឹងតាមគេកាន់តែខ្លាំង យៀកសិននាយកាន់ដៃសានជីងដើរចេញពីក្នុងហាងអាហារបំណងគេចពីមនុស្សស្រីដែលគេស្អប់ ខំដើរមកដល់ទីនេះហើយជួបនាងទៀតជាស្រមោល អន្ទោលតាមគេយ៉ាងម៉េចហ្នឹង។ ក្រោយពីពួកគេចេញទៅអស់ទឹកមុខខំប្រឹងញញឹមអម្បិញមិញក៏ប្រែមកជាស្លោកដូចជាផ្ការីកត្រូវគេជះទឹកក្តៅដាក់ មុននិងខ្លួននាងចាប់ផ្តើមញ័រទទ្រើក ឈ្ងោកមុខក្រោបក្បាលនៅលើតុ បង្ហូរទឹកភ្នែកដោយគ្មានសំឡេង ដៃម្ខាងក្តោបទ្រូងខាងឆ្វេងកុំឲ្យវាឈឺពេក រស់នៅជាមួយគេមិនទាន់បានពីរថ្ងៃផងរឿងមិនល្អ ការខកបំណង វារត់មករកនាងផ្ទួនៗ ទប់មិនជាប់ទេ ព្រោះនាងខំប្រឹងទៅលើស្នេហានេះតែម្ខាង ទាំងដែលអ្នកផ្តើមមិនមែនជានាងតែជាគេ ហើយក៏នៅតែជាគេដែលជាអ្នកចង់បញ្ចប់ទំនាក់ទំនងមួយនេះ
«ម៉េចក៏ធ្វើបែបនេះចំពោះមុខគេ?»សំឡេងគ្រលរមួយបន្លឺឡើងនាងដឹងថាគេនិយាយជាមួយ ទើបរហ័សជូតទឹកភ្នែកឲ្យស្អាត ងើបមុខរកមើលម្ចាស់សំឡេង
«លោកគិតថាខ្ញុំចង់?»
«បើមិនចង់ធ្វើវាធ្វើអី?»នាយកម្លោះទាញកៅអីមកអង្គុយទល់មុខនាង មិនស្គាល់នាងទេតែឃើញហើយអត់ខ្វល់មិនបាន គេមើលដឹងនាងស្រឡាញ់ប្រុសម្នាក់នោះ ហើយក៏ដឹងថានាងមាត់រឹងមិននិយាយដាច់ខាតតែបែរជាចង់នៅអោបក្រសោបគេទាំងបែបនេះ
«បើខ្ញុំមិនធ្វើបែបនេះ ខ្ញុំនិងមិនបាននៅក្បែរគេទេ»នាងនិយាយបណ្តើរអួលណែននៅក្នុងដើមទ្រូងបណ្តើរ មិនដឹងជាធ្វើយ៉ាងម៉េចដើម្បីឲ្យរឿងវាល្អជាងគេនាងមិនបាច់ឈឺចាប់ដូចពេលនេះ
«នាងជ្រើសរើស យកបន្លាមកអោបដោយខ្លួនឯងហេតុអីដែលថានាងមិនដឹងយកបន្លាចេញដោយរប្រៀបណា គ្រាន់តែនាងចង់ទុកវាមែនទេ?»នាយកម្លោះសង្ហា ឡាហ្វាន់សួរនាង គ្រាន់តែចង់បានចម្លើយ របស់ដែលធ្វើឲ្យយើងឈឺចាប់តើទុកវាបានប្រយោជន៍អីទៅ កាន់តែកៀកក្បែរកាន់តែនាំភាពលំបាកមកខ្លួន ឯង ហេតុអីមិនប្តូរជាយកមនុស្សដែលគេផ្តល់ក្តីស្រឡាញ់ឲ្យនាងបាន គិតទៅមនុស្សស្រីគឺបែបនេះមនុស្សល្អបែរជាមិនសូវជាមានអារម្មណ៍ តែបើមនុស្សមិនល្អទោះឈឺដ៏ស្លាប់ក៏នៅតែចង់បាន
«មែនខ្ញុំមិនចង់បាត់បង់គេ ខ្ញុំគិតបើខ្ញុំព្យាយាមធ្វើល្អជាមួយគេបន្តិចគេនិងអាចមើលឃើញអំពើល្អទាំងនោះ»
«វាជាជម្រើសរបស់នាងហើយ ជូនពរនាងសំណាងល្អ»និយាយចប់នាយក៏ក្រោកដើរជ្រែងហោប៉ាវខោចេញទៅបាត់ គេមិនមែនជាទេវតាមិនមែនទេវបុត្រគ្រាន់តែចង់ជួយនិយាយឲ្យនាងបានធូរខ្លះ
ហើយវាក៏បានផលមែន ឈីងអុីនាងតាំងអារម្មណ៍បន្តិចឈប់យំបន្តទៅមុខទៀត បុរសមិញនេះគេនិយាយត្រូវនេះវាជាជម្រើសរបស់នាង បើនាងរើសហើយនាងត្រូវទ្រាំធ្វើវាឲ្យដល់ទីបញ្ចប់
«ទើបតែចាប់ផ្តើម ឈីងអុីនាងមិនមែនមនុស្សឆាប់ចុះចាញ់ងាយៗទេ»នាងនិយាយជាមួយខ្លួនឯង ផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងតស៊ូធ្វើជាមនុស្សស្រីមុខក្រាស់តទៅទៀត ទម្រាំតែដល់ថ្ងៃដែលនាងត្រូវរៀបការ ពេលនោះនាងនិងមានសិទ្ធិនៅក្បែរគេច្រើនជាងពេលនេះ។
__________

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????