抖阴社区

?????

95 4 0
                                    

ជម្រើសបេះដូង
ភាគ៨០
  ទឹកភ្នែកនាងហូរខ្សោះអស់ពីខ្លួនមាត់នៅតែនិយាយថាប្តីរបស់នាងចោល ក្នុងខ្លួននាងហេលហាលឈឺចាប់លើសពីពាក្យឈឺចាប់មិនដឹងថាកាលពីជាតិមុននាងបានសាងបាបកម្មអ្វីជាមួយអ្នកណាបានជាតិនេះទេវតាមិននៅខាងនាង ប្រហារនាងដោយយកមនុស្សដែលនាងស្រឡាញ់បំផុតចាកឆ្ងាយគ្មានថ្ងៃត្រឡប់ម្តងម្នាក់ៗ
«ឯងកុំយំខ្លាំងពេកប៉ះពាល់ដល់កូន»ឡាហ្វាន់ប្រលែងឈីងអុីចេញពីការអោបក្រសោបមុននិងនិយាយចង់ឲ្យនាងកុំយំខ្លាំងពេក នាងក៏នៅឈឺមិនរឹងមាំហើយបើនាងបន្តគិតតែពីយំរហូតសូម្បីតែនាងក៏មិនអាចមានសុវត្តិភាពដែរ
«ហឹក..ឡាហ្វាន់នៅសល់តែលោកទេ យើងជាមិត្តនិងគ្នាបើខ្ញុំស្លាប់ម្នាក់ទៀតមើលថែកូនស្រីខ្ញុំផងមើលថែនាងឲ្យល្អណា?»ពាក្យផ្តែផ្តាំដែលស្តាប់ហើយស្ទើរតែហូរឈាមចេញពីបេះដូងក៏បន្លឺឡើង នាងដឹងថានាងក៏និងមិនរស់ដែលពីដំបូងនាងគិតបើនាងស្លាប់នាងក៏នៅមានយៀកសិនជាប្តីអាចនៅមើលថែកូនស្រីបានពេលគ្មាននាងតែពេលនេះគេបែរជាទៅមុននាង នាងអស់ហើយអស់មែនទែនហើយពឹងម៉ាក់ប៉ាក្មេកពួកគាត់ក៏ចាស់ៗអស់ ដូច្នេះគឺសល់តែឡាហ្វាន់ទេដែលនាងអាចទុកចិត្តបាន
«កុំនិយាយផ្តេសផ្តាសនាងមិនស្លាប់ទេ»នាយទាញឈីងអុីមកអោបម្តងទៀត កុំឲ្យនាងចេះតែគិតរឿងស្លាប់ជាប់នៅក្នុងខួរក្បាល មួយសំទុះសំឡេងយំក៏ស្ងាត់ដៃដែលលើកអោបនិងឡាហ្វាន់ក៏ទម្លាក់ចុះបេះដូងនាយកម្លោះក៏ផ្តើមលោតខុសចង្វាក់ភ័យឡើងស្លេកមុខព្រោះគេដឹងថាឈីងសន្លប់បាត់ឈឹងហើយ
«លោកគ្រូពេទ្យជួយផង»
«មិនស្រួលទេ»ឈាមដែលចេញតាមច្រមុះធ្វើឲ្យលោកគ្រូពេទ្យឃើញហើយដឹងថាមិនស្រួលមុននិងគាត់រត់ទៅយកគ្រែមកដាក់ឲ្យឈីងអុីដេក រួចក៏ប្រញាប់រុញចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់
«លោកគ្រូពេទ្យសូមជួយនាងផង»ឡាហ្វាន់នាយរត់តាមគ្រែឈីងអុីរហូតដល់បន្ទប់សង្រ្គោះកែវភ្នែកនាយក្រហមតែតដើមទ្រូងអួលណែនរឿងគ្រប់យ៉ាងវាកើតឡើងផ្ទួនៗស្ទើរតែមិនឲ្យអ្នកគ្រប់គ្នាបានត្រៀមចិត្តសម្រាប់រឿងទាំងអស់នេះ
«រៀបចំបន្ទប់វះកាត់ មិនអាចទុកដល់ថ្ងៃស្អែកបានទេ»សំឡេងលោកដុកទ័រនៅក្នុងបន្ទប់សង្គ្រោះក៏ប្រាប់ទៅ គិលានុបដ្ឋាកយិកានិងជំនួសការត្រូវវះកាត់ឲ្យរកបន្ទប់សម្រាប់វះកាត់បន្ទាន់ឥឡូវនេះ។
  សាកសពយៀកសិនត្រូវគ្រូពេទ្យបញ្ចូលទៅផ្ទះសាច់ញាតិ ខណៈឡាហ្វាន់នៅអង្គុយមុខបន្ទប់វះកាត់រងចាំស្តាប់ដំណឹងឈីងអុីទាំងអារម្មណ៍មិននៅក្នុងខ្លួនព្រោះចិត្តគំនិតរបស់គេកំពុងតែព្រួយបារម្ហតែម្តាយនិងកូនដែលមិនដឹងថាស្លាប់ឬក៏រស់។ មួយម៉ោងកន្លងផុតឈានដល់ពីម៉ោងមន្ទីរពេទ្យស្ងាត់ជ្រងំរុំព័ទ្ធទៅដោយទុក្ខសោកមិនដឹងថាថ្ងៃនេះជាថ្ងៃអីបានជារឿងគ្រប់យ៉ាងវាត្រូវតែបញ្ចប់នៅថ្ងៃនេះ
ក្រាក!!!!
សំឡេងទ្វាបន្ទប់វះកាត់ក៏ត្រូវបើកដោយដៃលោកដុកទ័រមុននិងទឹកមុខស្រពោនរបស់គាត់បញ្ជាក់ពីចម្លើយសម្រាប់ឡាហ្វាន់បាត់ទៅហើយ
«នាងនិងកូនរួចផុតហើយមែនទេ?»ទោះដឹងស្រាប់នៅក្នុងចិត្ងតែគេ ពិតជាចង់ដឹងចម្លើយចេញពីមាត់គ្រូពេទ្យឲ្យច្បាស់
«ទារិកាមានសុវត្តិប៉ុន្តែសុខភាពមិនសូវជាល្អត្រូវឲ្យខាងយើងមើលអាការៈសិន ចំណែកម្តាយ....»ពេលនិយាយដល់ម្តាយលោកគ្រូពេទ្យក៏អាក់សម្តីតែហៅដោយទឹកភ្នែកមកជំនួសព្រោះគាត់ពិតជារំជួលចិត្តទប់មិនជាប់ទេ
«ម្តាយយ៉ាងម៉េចលោកគ្រូពេទ្យ...»
«ស្លាប់ហើយ ខាងយើងសង្រ្គោះមិនបានទេ»
_____________
🙂

???????????? (???)Where stories live. Discover now