ជម្រើសបេះដូង
ភាគ១១
យៀកសិននាយបើកទ្វាដើរចូលក្នុងបន្ទប់ មិនភ្លេចនាំប្រយោគស្តាប់ហើយគួរឲ្យចង់ធាក់ទៅអនាគតប្រពន្ធ
«ថោកល្មមៗហើយខ្ញុំហត់ជំនួស»នាងតបទៅគេវិញដោយសំឡេងធម្មតាអត់ខ្ចីខឹង តែប្រយោគនាងគេស្តាប់ហើយក្តៅស្លឹកត្រចៀកងឺង មួម៉ៅជាងនាងជេរគេចំៗទៅទៀត
«មិនហត់ទេ ប្រពន្ធចាំតែដេកនៅក្រោមទ្រូងប្តីទៅបានហើយ»គេខឹងតែប្រឹងញញឹមដើម្បីបាននិយាយឌឺដងទៅនាងវិញ បើបង្ហាញអារម្មណ៍ពិតវាដូចជាងាយស្រួលពេក គ្រាន់តែនាងនិយាយពីរបីម៉ាត់សោះរង្គោះរង្គើតប៉ះពាល់ទៅដល់អារម្មណ៍គេបាត់
«ខួរកុំគិតតែរឿងស្មោកគ្រោកពេក ខ្ញុំខ្ពើម»នាងគាំងដៀលក្បាលបុិននិងហើយនៅសើចចេញបានទៀតចំជាមុខក្រាស់របស់គេមែន
«ប្រពន្ធឯណាខ្ពើមប្តី»ស្របសម្តីគេជ្រែងហោប៉ាវខោដើរសំដៅទៅរកអនាគតប្រពន្ធយឺតៗ ធ្វើឲ្យឈីងអុីនាងភ័យឡើងស្លេកមុខព្រោះខ្លាចគេចាប់នាងអុកទៀត មិញនេះនៅមិនទាន់បាត់ឈឺផង
«ភ័យធ្វើអី ប្តីយើងតើ ហឹហឹ»គេដើរមកជិតនាងលើកដៃទៅអង្អែលផ្ទៃមុខសរលោងរបស់អនាគតប្រពន្ធទាំងសើចតិចៗ ឃើញនាងញ័រៗភ័យៗបែបនេះសមចិត្តមែនទែន
«យប់នេះប្តីមិនអុកប្រពន្ធទៀតទេ ដឹងថាប្រពន្ធនៅឈឺ»គេឱនផ្ទៃមុខសង្ហាមកជិតមុខនាង រួចក៏បង្ហើបសំឡេងខ្សាវៗជិតត្រចៀកឲ្យនាងបាក់រោមខ្ញាកៗ ព្រឺសម្បុរដូចត្រូវខ្មោចលង
«ចេញឲ្យឆ្ងាយពីខ្ញុំ»ស្តាប់គេនិយាយហើយនាងសែនគ្រឺត មនុស្សអីនិយាយស្តីគ្មានអនាម័យ គគ្រិចគួរឲ្យខ្ពើមរអើម មុននិងនាងរហ័សទាញកន្សែងនៅក្នុងទូររត់ចូលក្នុងបន្ទប់ទឹកបាត់ ព្រោះភាពខឹងស្អប់វាមាននៅក្នុងចិត្តស្រាប់ហើយ តែអា អាការៈអៀនមុខក្រហមដូចភ្លើងស្តុបនេះវាមករកអី កុំឲ្យគេដឹងទាន់ទើបនាងប្រញាប់ដកខ្លួនគេចមុខពីគេ
គ្រឹប!!
ឈីងអុីនាងបិទទ្វាបន្ទប់ទឹក ទាំងញ័រៗផ្អែកខ្លួននិងទ្វាលើកដៃខ្ទបបេះដូងកុំឲ្យលោតញាប់ពេក នាងមិនចង់បានអារម្មណ៍បែបនេះមកវិញទេ ពេលនេះនាងចង់បានតែអារម្មណ៍ស្អប់ខ្ពើមតែម្យ៉ាង ប៉ុន្តែពេលនេះធ្វើមិនទាន់បានទេ
តុក តុក
កំពុងតែឈរសម្រួលអារម្មណ៍សុខៗសំឡេងគោះទ្វាបន្ទប់ទឹកក៏បន្លឺឡើងនាងក៏ភ្ញាក់ព្រឺត រួចក៏ងាកមុខបែរខ្នងស្រែកសួរគេពីខាងក្នុង
«គោះរកតាលោកឯងស្អី បើងូតទឹកហើយខ្ញុំនឹងចេញចាំបាច់គោះ?»
«ប្តីភ្លេចថាមិញប្រពន្ធនៅឈឺអាត្រង់នោះ ក៏ចង់ទៅជួយផ្លុំឲ្យប្រពន្ធឆាប់បាត់ឈឺ បើកទ្វាឲ្យប្តីផង»
«មិនបាច់ខ្ញុំមិនត្រូវការចេញទៅ»
«ប្តីអ្នកធ្វើឲ្យប្រពន្ធឈឺចាំប្តីអ្នកទទួលខុសត្រូវ»នាងកាន់តែបដិសេធ គេកាន់តែឈ្មុលឈ្មោលចង់ទៅជិតនាងឲ្យកាន់តែខ្លាំង
«ឈប់ហៅខ្លួនឯងថាជាប្តី ឈប់និយាយថាខ្ញុំជាប្រពន្ធ លោកមិនបានស្រឡាញ់ខ្ញុំ ហើយលោកក៏នៅហាមខ្ញុំមិនឲ្យស្រឡាញ់លោក ចុះលោកចេះតែចង់ចូលមកជិតខ្ញុំធ្វើអី?លោកចង់បានអីឲ្យប្រាកដ» នាងសែនជ្រេញដែលគេហៅថាប្តីប្រពន្ធៗនេះណាស់ វាត្រលាន់រហូតនាងស្តាប់ហើយចង់ក្អួតគេស្រែកក្តែងថាមិនស្រឡាញ់នាងចុះទង្វើកំពុងធ្វើនេះជាស្អី គេគិតអីគេបាត់ការចងចាំដែលធ្លាប់និយាយប្រាប់នាងហើយហេស
«ប្តីនិយាយចោលសោះ ប្រពន្ធនៅយកមកគិតទៀត»
«ឈប់ព្រុសទៅខ្ញុំថ្លង់ណាស់»
«ប្តីដឹងថាប្រពន្ធធ្វើពុតទេ បើថាស្រឡាញ់ប្តីក៏និយាយត្រង់ៗមក»
____________

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????