ជម្រើសបេះដូង
ភាគ២៦
នាយលើកយកប្រយោគដែលនាងធ្លាប់និយាយបញ្ជោះមកវាយប្រហារឲ្យនាងតវ៉ាជាមួយគរលែងរួចសូម្បីប៉ារបស់គេ ក៏មិនដឹងជាស្តីឲ្យគេតាមណាទៀត ព្រោះឈីងអុីនាងមិនបានប្រកែកសោះថាមិនបាននិយាយ
«ទោះជាកូនរបស់ឯងឬអត់ សំខាន់នាងបានមកនៅក្នុងគ្រួសាររបស់យើងឯងត្រូវតែព្រមទទួលយកនាង»លោកលូនៅតែចិញ្ចឹមចិត្ត ដដែលក្នុងការឲ្យកូនប្រុសទទួលខុសត្រូវលើឈីងអុី បើពេលកូនកើតមកពិនិត្យDNAហើយមិនមែនជាសាច់ឈាមត្រកូលរបស់គាត់ គាត់និងលែងបង្ខំគេតទៅទៀតហើយ
«មិនអីទេខ្ញុំទទួល ប៉ុន្តែដំណែងនាងខ្ញុំឲ្យបានត្រឹមប្រពន្ធចុង ខ្ញុំប្រាប់ម៉ាក់ប៉ាចុះមនុស្សខ្ញុំស្រឡាញ់សានជីង នាងមានផ្ទៃពោះកូនរបស់ខ្ញុំនាងជាប្រពន្ធដើម»គេសូមប្រកាសប្រាប់អ្នកគ្រប់គ្នាឲ្យដឹងលឺសម្រាប់រឿងនេះ ព្រោះពេលសានជីងនាងចេញពីមន្ទីរពេទ្យពេលណា គេនិងនាំនាងចូលទៅក្នុងគ្រួសារប្រកាសប្រាប់គ្រប់គ្នាថាសានជីងជាប្រពន្ធរបស់គេ
«យៀកសិន ឯងឆ្កួតហើយ»លោកស្រីលីងបានត្រឹមសម្លឹងកូនប្រុសទាំងទឹកភ្នែក កូនប្រុសតែមួយចិញ្ចឹមទំនើងគេពេករហូតដល់ធំគេក៏ក្លាយជាមនុស្សបែបនេះ ខ្លួនតែមួយប៉ុន្តែទៅធ្វើឲ្យមនុស្សស្រីដ៏ទៅពីរនាក់មានផ្តៃពោះ នៅមាននាមជាប្រពន្ធដើមប្រពន្ធចុងទៀត គេគិតថាសប្បាយណាស់ ប៉ុន្តែគាត់ក៏ជាមនុស្សស្រីគាត់យល់អារម្មណ៍ឈីងអុីច្បាស់ ដឹងថានាងឈឺចាប់ណាស់។ យៀកសិនគេមិនស្តាប់អ្នកណាទាំងអស់រួចក៏បើកទ្វាដើរចេញពីក្នុងបន្ទប់សម្រាករបស់ឈីងអុីសំដៅទៅបន្ទប់របស់សានជីនព្រោះនាងក៏សម្រាកទៅក្នុងមន្ទីរពេទ្យនេះដូចគ្នា
«យៀកសិន»
«អូនមិនបាច់ក្រោកទេ »នាងឃើញនាយកម្លោះដើរចូលទៅភ្លាមបម្រុងតែនិងក្រោកអង្គុយតែក៏ត្រូវ គេហាមឃាត់មិនឲ្យនាងក្រោកថ្នមនាងដូចជាកែវ សម្តីស្រទន់ផ្អែមរលួយស្តាប់ហើយចិត្តទន់ជាងសំឡីទៅទៀត។
ព្រឹកថ្ងៃថ្មី ព្រះអាទិត្យជះពន្លឺចូលតាមចន្លោះជញ្ជាំងកញ្ជាក់មកប៉ះនិងរាងកាយដែលដេកបើកភ្នែកសម្លឹងមើលទៅខាងក្រៅ ពេលបិទភ្នែកនាងមិនបានឈឺចាប់សោះនាងភ្លេចគ្រប់យ៉ាងភ្លេចមនុស្សប្រុសអាក្រក់ម្នាក់នោះប៉ុន្តែស្តាយព្រោះពេលយប់សម្រាប់នាងវាលឿនណាស់
តុក តុក ក្រាក
សំឡេងគោះទ្វាបន្ទប់ក៏បន្លឺឡើងតាមដោយសំឡេងទ្វាបន្ទប់របើក ក៏មកជាមួយនិងរាងកាយខ្ពស់ស្រឡះសង្ហាញញឹមស្រស់សម្លឹងមកនាង
«ហាយស្រីស្អាត យំនឹកខ្ញុំមែន? មើលស្នាមទឹកភ្នែកហ៎»ឡាហ្វាន់នាយទទួលបានដណ្តឹងពីលោកស្រីលីង ក៏ប្រញាប់មកមើលនាងដោយនាំ មកទាំងរបស់ហូបទាំងផ្លែយួររញ៉េរញ៉ៃដូចមកសួរសុខទុក្ចគេមួយមន្ទីរពេទ្យ
«យកមកឲ្យខ្ញុំញុាំហើយកើតជាជ្រូក?»នាងសើចហួសចិត្ត យកអីវ៉ាន់មកផ្ញើនាងតែវាច្រើនពេក ញុាំមិនអស់ស្តាយលុយ
«ព្រមសើចហើយហ៎»នាយដាក់អីវ៉ាន់ទុកហើយក៏ដើរមកទាញកៅអីអង្គុយជិតគ្រែនាងសម្រាក
«ខ្ញុំសើចតែរហូតសោះ»
«ចឹងតែខ្ញុំទើបឃើញ ដុសធ្មេញនៅហ្នឹង?»
«ម៉េចក៏សួរ?»នាងសួរបកបុិនម្ល៉េះមកសួរសុខទុក្ខតែចង់ដឹងទៅដល់រឿងដុសធ្មេញហើយនៅទៀត
«ចឹងបានស្អុយមាត់ណាស់ ហាសៗៗ»នាយនិយាយបណ្តើរសើចបណ្តើរ កុហកនាងអីស្អុយមាត់មែនតើ
«ហឹស...ឲ្យទៅដុសអាម៉េចបើទើបងើបពីដេក»ទាំងនាងនិងគេនិយាយលេងជាមួយគ្នាសើចសប្បាយរីករាយណាស់ ប៉ុន្តែពេលវេលាសប្បាយវាខ្លះណាស់មុននិងមានសំឡេងមួយមកកាត់ផ្តាច់ឲ្យពួកគេសើចលែងចេញ
«បានសាហាយមកមើលដល់ពេទ្យសើចបិទមាត់មិនជិត»
_____________
យី កាសិន🙂

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????