抖阴社区

?????

126 1 0
                                    

ជម្រើសបេះដូង
ភាគ៤៣
នាយកម្លោះបង្វិលកៅអីបែរមកសម្លឹងមើលមុខសានជីងទាំងញញឹមចុងមាត់មានប្រៀប
«នាងមានសិទ្ធិមិនធ្វើការងារនេះបន្តបាន ខ្ញុំមិនហាម តែនាងត្រូវយកលុយមកសងខ្ញុំវិញឲ្យគ្រប់ចំណុចកំណត់៣ថ្ងៃ»
«ចុះលោកមិនសម្លាប់ខ្ញុំចោលតែម្តងទៅលុយរាប់សិបលានខ្ញុំទៅរកឯណាបាន»ទាំងនិយាយទាំងរកយំ វាជាបញ្ហានាងនាងជាអ្នកបង្កនាងមានតួនាទីដោះស្រាយតែការងារដែលដោះដូរនិងលុយជំពាក់នេះវាធំពេកហើយ
«សម្លាប់ធ្វើអី លក់នាងឲ្យបនស្រីមិនល្អមុខមាត់ក៏ល្អស្តាយត្រង់នោះវាសឹករលុងអស់ហើយមើលទៅ»
«សុីង សេវឈិន លោកគ្មានសិទ្ធិមើលងាយខ្ញុំទេ»នាងប្រកែកទាំងមុខមាំ ទោះនាងធ្លាក់ខ្លួនដល់ណាក៏គេគ្មានសិទ្ធិនិយាយបែបនេះជាមួយនាង
«អ្នកណាមើលងាយបាន បើនាងមិនធ្វើឲ្យគេមើលងាយនោះ?»មួយប្រយោគចំកណ្តាលមុខឲ្យសានជីងនាងបានត្រឹមតែក្តោបដៃខឹងនិងនាយកម្លោះចំពោះមុខស្ទើរដាច់សរសៃឈាមស្លាប់
«ខ្ញុំធ្វើក៏បាន»នាងហើបនិយាយយល់ព្រមទាំងទើសទាល់ចិត្តមុននិងបែរខ្នងដើរចេញពីការិយាល័យសេវឈិនទាំងមិនខ្ចីងាកក្រោយ។
   ចំណាយពេលជិត៣០នាទីយៀកសិននាយក៏បើកឡានមកឈប់ចំពីមុខក្រុមហុ៊នថាំងសុីងមុននិងនាយសម្លឹងមើលGPSឃើញថាសានជីងនាងបានចាកចេញពីទីនេះហើយ ប៉ុន្តែគេឃើញមនុស្សម្នាក់ទើបចុះពីលើឡានដើរទៅរាក់ទាក់បន្តិច
«ខានលឺឈ្មោះថាំងសុីង ស្មានតែរលាយបាត់ហើយ»មួយប្រយោគហើរទៅប៉ះនិងត្រចៀលសុីង សេវឈិនឲ្យងាកមករកប្រភពសំឡេងមិនភ្លេចនាំមកជាមួយនិងស្នាមញញឹមចុងមាត់បែបធម្មតាតែក្នុងចិត្តកំពុងតែពុះកញ្ជ្រោល
«ម៉េចនិងអាចរលាយបើខ្ញុំនៅឈរទីនេះនៅឡើយ ខ្លាចតែលោកថ្ងៃណារលាយនិងអាលខ្ញុំទៅកាត់ខ្សែបូរអបអរសាទរ»មានមកមានទៅបើគេនិយាយបែបឌឺដងមកហើយរឿងអីតែសេវឈិនព្រមចុះញ៉មឲ្យនិយាយមកតែម្ខាង
«គ្មានថ្ងៃនោះម្តងទៀតទេ លាលោកសេវឈិនសិនហើយខ្លាចនៅយូររាសីធ្លាក់»មុននិងចេញឆ្លៀតដាក់មួយឃ្លាឲ្យសេវឈិនកាន់តែក្តៅងំ តែប្រឹងទប់ធ្វើទឹកមុខយ៉ាងធម្មតាដូចគ្មានរឿងអ្វីកើតឡើង
«ចៅហ្វាយឲ្យខ្ញុំចាត់ការវាទេ?»យៀកសិនបើកឡានចេញមិនទាន់បាន១០វិនាទីផង ជំនិតសេវឈិនក៏សួរទៅចៅហ្វាយប្រុសទាំងក្តៅជំនួស
«ត្រឹមដេកពេទ្យមួយអាទិត្យបានហើយ»
«បាទទាន៎»ទទួលបានបញ្ជារភ្លាមនាយក៏ងក់ក្បាល ហូចទូរស័ព្ទចេញពីក្នុងហោប៉ាចុចចូលទៅលេខទូរស័ព្ទមួយខ្សែ
«ឡានមិញនេះដេកពេទ្យមួយអាទិត្យ»គ្មាននិយាយអីច្រើនក្រៅពីសាច់ការត្រូវធ្វើមុននិងនាយដាក់ទូរស័ព្ទដើរចៅហ្វាយទៅរកចំណតឡាន។
យៀកសិននាយបើកឡានចេញពីក្រុមហុ៊នថាំងសុីងសំដៅទៅផ្ទះវិញព្រោះដឹងថាសានជីងនាងប្រាកដជាទៅផ្ទះ បើកបានមួយសំទុះគេក៏ក្រលេសភ្នែកសម្លឹងតាមកញ្ចក់ឃើញម៉ូតូធំមួយជិះដោយបុរសស្លៀកឈុតខ្មៅពីរនាក់កំពុងតែតាមពីក្រោយឡាន
«អាចង្រៃសេវឈិននោះមិនខាន»គ្រាន់តែឃើញគេក៏ដឹងថាអ្នកណាបញ្ជារ ជើងរហ័សជាន់បន្ថែមល្បឿនកាន់តែលឿនបើកវ៉ាឡានតាមផ្លូវស្ទើររបើកដំបូង
«ឲ្យពួកឯងស្គាល់លូ យៀកសិនម្តង»ស្របសម្តីគេក៏បន្ថែមល្បឿនជាន់មួយកប់ជើង
ងឺត..ផាំង.ព្រូស....
មកដល់ផ្លូវបត់នាយក៏បត់ឡានទៅក្រោយវឹងឲ្យម៉ូតូដែលជិះពីក្រោយជ្រុលទៅបុកនិងកន្ទុយឡាន កុងទីនឺអូសទាំងម៉ូតូទាំងមនុស្សចូលទៅក្រោមឡានមិនមែនគេដេកពេទ្យមួយអាទិត្យទេលើកនេះតែពួកវានោះអាចនិងត្រូវហែរសព
«ហឺស..ថាកុំលេងសើចប្រយ័ត្នអត់អីសើច»សម្តីបន្លឺឡើងជាមួយនិងស្នាមញញឹមពេញចិត្ត គេកំពុងតែគិតទៅដល់ទឹកមុខក្តៅក្រហាយរបស់សេវឈិនតើអាម្សៀលនោះវាឈឺចិត្តប៉ុណ្ណោទៅ។
_____________
ឃើញកាសិនដើរម្នាក់ឯងស្មានកាសិនអន់មែនហាស😉

???????????? (???)Where stories live. Discover now