抖阴社区

?????

132 5 0
                                    

ជម្រើសបេះដូង
ភាគ៤០
   ចេះកុហកអីតែនាងគេក៏ចេះកុហកដែល កុហកសមជាងសម្តែងល្អជាងនាងទៀត នាងលេងខុសមនុស្សហើយគេខំស្រឡាញ់ចំណែកនាងខំក្បត់និងហេសជាការតបស្នងនាងចំពោះគេ។ កាលពីយប់មិញនេះ គេបីនាងទៅបន្ទប់មើលរបួសជើងនាងលួងលោមឲ្យនាងដេកលក់គេក៏យក សំឡីដែលជូតរបួសទៅចោលក្នុងធុងសំរាមខាងមុខបន្ទប់តែភ្នែកគេល្អក៏ឃើញអ្វីម្យ៉ាងចម្លែកនៅក្នុងធុង គេក៏យកស្រោមដៃនៅក្នុងប្រអប់ថ្នាំមកពាក់ទាញរបស់ចម្លែកដែលគេឃើញ តែត្រូវដាក់សំរាមផ្សេងៗពីលើមកមើល វាជាសំឡីអនាម័យដែលមើលទៅទើបនិងប្រើហើយ គេដឹងភ្លាមព្រោះសានជីងនាងមានផ្ទៃពោះអីមិនដែលឃើញចាញ់ស្អីបន្តិចដូងមនុស្សធម្មតាឲ្យសុទ្ធ គេខឹងឡើងញ័រសាច់បោះចូលទៅក្នុងធុងវិញទាំងខ្ពើមរអើមអារម្មណ៍ល្អៗក៏រលាយដូចអំបិលត្រូវទឹកព្រោះនាងបានកុហកគេ ដឹងនាងពិសពុលភ្លាមគេក៏ខលទូរស័ព្ទទៅលេខាឲ្យជួយ ស៊ើបពីនាងប៉ុន្មានឆ្នាំនេះទៅណាខ្លះបានធ្វើអីខ្លះមុននិងនាងត្រឡប់មករកគេនៅថ្ងៃនោះ គិតដល់រឿងពីយប់មិញនេះហើយអារម្មណ៍គេឆេះឆួលក្តៅងំឡើងវិញតែទ្រាំប្រឹងផ្អែមល្ហែមជាមួយនាងបន្តចង់ដឹងថានាងធ្វើចឹងដើម្បីអី
«ចឹងបងមិនទៅធ្វើការទេ?»
«ទៅតើ តែចង់មកមើលមុខអូនបានបន្តិចទើបមានកម្លាំង»
«សម្តីផ្អែមណាស់»ផ្អែមរលួយជាមួយគ្នាមួយសំទុះ យៀកសិននាយក៏បើកឡានទៅក្រុមហុ៊នបាត់ បានដៃសានជីងនាងដើរតាំងៗឡើងទៅជាន់ខាងលើសំដៅទៅបន្ទប់ឈីងអុីដល់ម៉ោងបញ្ឈឺទៀតហើយ
តុក តុក!!
សំឡេងគោះទ្វាបន្ទប់បន្លឺឡើងមុននិងម្ចាស់បន្ទប់នាងដើរមកបើកទ្វាក្រោក ឃើញមុខសានជីងនាងក៏ដើរចូលក្នុងបន្ទប់វិញទាំងធុញទ្រាន់
«នាងមានការអី?»ឈីងអុីនាងជាអ្នកហើបមាត់សួរនាំមុន ព្រោះនាងមកគ្មានបំណងល្អទេមើលតែមុខក៏ដឹងហើយ ពីម្សិលបោចសក់នាងផងចាក់បបរលើដៃនាងទៀតមនុស្សល្អឯណាធ្វើចឹង
«ចង់មកសួរសុខទុក្ខ ចង់ដឹងជិតស្លាប់ឬនៅ?»មិននិយាយតែមាត់ ដៃរហ័សរហួននាងក៏ទៅកន្រ្តាក់ចាប់កាន់ដៃឈីងអុីដែលមានរបួសខ្លាំងៗបំណងចង់ឲ្យឈីងអុីនាងឈឺហ្នឹងហើយ
«លែងដៃខ្ញុំឈឺ»ឈីងអុីនាងប្រឹងរើបម្រាស់ដៃចេញទាំងឈឺរបួសស្ទើរហូរទឹកភ្នែក តែមិនឈ្នះកម្លាំងសានជីង នាងកាន់តែរើសានជីងនាងក្តោបកាន់តែខ្លាំង
«ឈឺមែនទេ ផាច់ ព្រូស»ម្រាមដៃប្រាំបានហើរទៅប៉ះនិងផ្ទៃមុខឈីងអុីមួយទំហឹងឲ្យនាងត្រូវដួសទៅក្រោយព្រូស ព្រោះសានជីងនាងក៏ប្រលែងដៃបំណងឲ្យឈីងអុីដួល ស្រួលមិនស្រួលនាងរលូតកូនកាន់តែល្អ
«នាងធ្វើស្អី.?.»ឈីងអុីនាងលើកដៃខ្ទប់មុខដែលត្រូវគេទះមួយទំហឹងងើបមុខសម្លឹងសានជីង ដោយក្រសែ៊ភ្នែកខឹងតែលាយឡំដោយទឹកភ្នែក
«ឈាមហូរហើយឈីងអុី»សានជីងនាងបន្ទន់ជង្គង់ចុះសម្លឹងមើលឈាមដែលជ្រាបហូរតាមជើងរបស់ឈីងអុីទាំងញញឹមពេញចិត្ត ស្របនិងសាមីខ្លួនលឺនាងនិយាយថាឃើញឈាម បបូរមាត់ប្រែជាស្លេកភ័យ បេះដូងលោតស្ទើរធ្លាយចេញក្រៅមុននិងហៅទឹកភ្នែកស្រក់ចុះមកដូចទឹកភ្នែក
«ហឹក..ៗៗ កូនខ្ញុំៗ អ៊ូមុី ហឹកៗ អ៊ូមុី»
______________
កូននៅខ្ចីងាយជ្រុះណាស់ដឹងទេជេហុងម៉េចសរសេរចឹង🥲

???????????? (???)Where stories live. Discover now