抖阴社区

?????

132 4 0
                                    

ជម្រើសបេះដូង
ភាគ៣១
មួយប្រយោគនេះមុតពេកហើយ វាចាក់ចូលទៅជ្រៅក្នុងជម្រៅដួងចិត្តនាងណាស់ ឈឺខ្លាំងមែនទែនព្រោះសូម្បីតែកូនរបស់គេនៅក្នុងផ្ទៃនាងក៏គេអាចបណ្តេញចេញបានដែរ
«ឯងបានជ្រើសហើយ ចឹងចាំពីវិនាទីនេះទៅឯងគ្មានទំនាក់ទំនងអីជាមួយឈីងអុីតទៅទៀតទេ ចំណែកឈីងអុីកូនមិនបាច់ទៅណា ទីនេះជាផ្ទះអ្នកម៉ាក់នៅទីនេះក្នុងនាមជាកូនរបស់ម៉ាក់ ប៉ុន្តែមិនត្រូវជាស្អីនិងអាកូនប្រុសចោលម្សៀតអ្នកម៉ាក់ទេ»គាត់ស្អប់កូនប្រុសដែលគេធ្វើចរិកបែបនេះណាស់ហាមមិនបាន និយាយក៏មិនស្តាប់ តែទោះគេមិនស្រឡាញ់ឈីងអុី ប៉ុន្តែគាត់ស្រឡាញ់នាងទុកនាងដូចជាកូនបង្កើតតាំងពីឃើញនាងនៅក្មេងៗ ពេលនេះនាងកំពុងមានផ្ទៃពោះទៀតគាត់ម៉េចនិងអាចបោះបង់នាងចោលទៅ
«ឈីងអុីជម្រើសនាងហើយបើចង់នៅបន្តក៏នៅចុះ ប៉ុន្តែបើចង់ចេញនាងទៅនៅជាមួយខ្ញុំក៏បាន»ឡាហ្វាន់នាយក៏ឆ្លៀតឧកាសចង់នាំនាងចេញពីក្នុងផ្ទះដែលមានតែទុក្ខសោកមួយនេះ តែសម្រេចទៅឬមិនទៅនៅលើនាងហើយ
«.....»ឈីងអុីនាងរឹងអណ្តោតឆ្លើយមិនរួចបានត្រឹមក្តោបដៃណែនឡើងញ័រអោនមុខចុះសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ បើនាងចេញកូននាងនិងអត់ឪពុកមិនខានទេ បើនាងនៅនាងនិងហើយដែលអាចនិងត្រូវឈឺចិត្តស្លាប់
«អរគុណលោកហើយ ប៉ុន្តែខ្ញុំនិងនៅក្នុងផ្ទះនេះបន្ត»អង្គុយមួយសំទុះទើបនាងព្រមហើបមាត់និយាយ ថានិងនៅក្នុងផ្ទះនេះបន្តឈឺចាប់ក៏នៅដែល នៅឲ្យឈឺទល់តែស្លាប់តែម្តងទៅ
«អ្នកម៉ាក់ត្រូវនាងពង្វក់បានហើយ ទើបបានជាស្រឡាញ់នាងងើបមុខមិនរួច»យៀកសិនគេខឹងទាំងម៉ាក់ស្អប់ទាំងឈីងអុី ពេលនេះគ្មានអ្នកណានៅខាងគេទៀតទេ
«គ្មានអ្នកណាមកពង្វក់ម៉ាក់បានទេ មានតែឯងទេដែលត្រូវស្រីម្នាក់នោះពង្វក់ ខ្ចាត់ព្រាតបាត់ទៅរាប់ឆ្នាំមកវិញក៏ស្រាប់តែមានកូន ឯងមិនគិតថានៅក្នុងពោះនាងមិនមែនជាកូនឯងដែរទេ?»លោកស្រីលីងកាន់តែខឹង កាលពីប៉ុន្មានឆ្នាំមុនស្រឡាញ់គ្នាជាមួយកូនប្រុសគាត់សុខៗស្រាប់តែរត់ទៅក្រៅប្រទេសបាត់ពេលលឺថាគ្រួសារគាត់ក្ស័យធុន ដល់ពេលនេះគ្រាន់តែលឺថាត្រកូលលូត្រឡប់មកមានបានសារជាថ្មីនាងក៏ធ្វើជាពស់ក្បាលពីរបកមកស្រឡាញ់យៀកសិនវិញ ប៉ុណ្ណឹងហើយអាកូនប្រុសចោម្សៀតគាត់នៅតែមានចិត្តស្រឡាញ់នាងទៀត
«អ្នកម៉ាក់និយាយស្អី?»នាយកម្លោះលឺហើយមិនបានគិតថាសានជីងនាងអាក្រក់ឬល្អទេ តែបែរជាគិតថាអ្នកម៉ាក់របស់គេនិយាយគ្មានពាក្យពិត
«សួរនាងមើលនាងទម្ងន់ប៉ុន្មានខែហើយ?» លោកស្រីលីងសម្លឹងមើលសានជីង ស្របនិងនាងប្រឹងគេចក្រសែភ្នែកគាត់មិនសម្លឹងបក
«មួយសប្តាហ៍តែនាងម្នាក់នោះហ្នឹងហើយ»
«ពេទ្យប្រាប់ក៏នាងអ្នកនិយាយ?»លោកស្រីលីងនៅតែតាមសួរដដែល គាត់មិនអស់ចិត្តព្រោះមើលតែមុខនាងក៏ដឹងថាពិសពុលប៉ុណ្ណោកោតតែយៀកសិនគេងប់ស្រឡាញ់នាងគ្មានដឹងខុសត្រូវ
«ម៉ាក់មិនឲ្យស្រីម្នាក់នេះនៅក្នុងផ្ទះនេះទេ នាំនាងចេញទៅទាន់ម៉ាក់នៅមិនទាន់បណ្តេញឯងម្នាក់ទៀត»
«បើម៉ាក់ឲ្យនាងម្នាក់នេះនៅក្នុងផ្ទះនេះបាន ខ្ញុំក៏អាចឲ្យសានជីងនាងនៅផ្ទះនេះបានដូចគ្នា»ស្របសម្តីយៀកសិននាយក៏គ្រាសានជីនឡើងទៅបន្ទប់សម្រាករបស់គេដោយឈប់ខ្វល់ពីពាក្យសម្តីរបស់ម៉ាក់គេទៀតហើយ កាន់តែស្តាប់កាន់តែលឺម៉ាក់គេនិយាយមិនល្អពីសានជីង
«យៀកសិន បងនាំអូនចេញទៅកុំឲ្យអ្នកម៉ាក់បងគាត់ស្អប់បងដោយសារអូន ហឹក..»នាងយំ អណ្តឺតអណ្តកព្រោះនាងទើបឲ្យគេឈ្លោះជាមួយម៉ាក់
«អូនមិនបាច់ខ្វល់ទេ ឲ្យតែមានបងអូនមិនបាច់ខ្លាចអ្នកណាទេ ចំពោះអ្នកគាត់ខឹងតែមួយឆាវទេតែបន្តិចបាត់ហើយ»
(មីកញ្ចាស់ គង់តែមានថ្ងៃយើងមកដល់ទេ)
__________________
ភាពវឹកវរកំពុងតែនិងកើតឡើងដោយមីការសិន🙂

???????????? (???)Where stories live. Discover now