抖阴社区

?????

134 2 0
                                    

ជម្រើសបេះដូង
ភាគ១៧
ថ្ងៃរសៀល ក្រោយពីឈីងអុីនាងទៅផ្សារត្រឡប់មកផ្ទះវិញក៏ទិញបានបន្លែសាច់ត្រី យួរសំពីងសំពោង ហើយក៏ប្រញាប់ធ្វើម្ហូបដាក់ក្នុងប្រអប់បាយគោលបំណងយកមកឲ្យអនាគតស្វាមីនៅកន្លែងធ្ចើការជាអាហារថ្ងៃត្រង់ នាងបោះជំហ៊ានដើរចូលទៅក្នុងក្រុមហ៊ុន ញញឹមឲ្យគ្រប់គ្នារួចកី៏ចុចចូលទៅក្នុងជណ្តើរយន្ត តែក៏មានដៃមួយមកឃាំងមិនឲ្យទ្វាជណ្តើរយន្តបិទ
«ចាំខ្ញុំផង..»
«លោក..»ឃើញមុខគេភ្លាមនាងក៏ចាំបានកាលពីព្រឹកមិញបានជួបគេនៅក្នុងហាងបាយ ឥឡូវក៏ចៃដន្យបានជួបម្តងទៀតនិស្ស័យហួស
«ជួបគ្នាលើកមុខ ឃើញនាងយំក៏មិនបានសួរនាំ នាងឈ្មោះអី?»ឡាហ្វាន់នាយជ្រែងហោប៉ាវខោ ឈរបែរមុខទៅទ្វាជណ្តើរយន្តតែមាត់កំពុងតែនិយាយជាមួយមនុស្សជិតខ្លួន
«ខ្ញុំឈ្មោះឈីងអុី ចុះលោក?»
«ខ្ញុំ ឡាហ្វាន់»
«លោកមកទីនេះមានការអី?»នាងសួរព្រោះឃើញមកក្រុមហ៊ុនអនាគតស្វាមីនាងគេជាភ្ញៀវឬក៏ជាបុគ្គលិកនៅទីនេះ
«ខ្ញុំមកជួបប្រធានក្រុមហុ៊ននិយាយពីរឿងការងារបន្តិច»
«ចៃដន្យទៀតហើយចឹង ប្រធានក្រុមហុ៊ននៅទីនេះគេជាអនាគតស្វាមីខ្ញុំ» នាងញញឹម បានមនុស្សល្អមកធ្វើការជាមួយយៀកសិន ហើយក៏សប្បាយចិត្តបើតទៅមុខគេនិងនាងអាចជាមិត្តទៀត និងអាលមានមិត្តជជែកលេង រស់ស្ទើរកន្លះជីវិតរបស់នាងរកមិត្តនិយាយយល់ចិត្តមួយមិនបានសោះ
«ជាអ្នកធ្វើឲ្យនាងយំ?»នាយនិយាយសំដៅដល់ម្ចាស់ក្រុមហុ៊ននិងមែនទេដែល ធ្វើឲ្យនាងយំ តែអ្នកស្តាបឮនាងក៏ប្តូរទឹកមុខភ្លាមពេលលឺសំណួរគេ
ទឺង..
គេសួរនាងមិនទាន់បានឆ្លើយផងសំឡេងជណ្តើរយន្តបើកក៏បង្អាក់ពួកគេឲ្យឈប់និយាយរួចក៏ដើរសំដៅទៅបន្ទប់អូសហ្វីសផ្ទាល់ខ្លួនរបស់យៀកសិន
«នាងស្គាល់បន្ទប់គេ?»
«ប្រាកដជាស្គាល់ លោកដើរតាមខ្ញុំមក»នាងដើរនាំមុខសំដៅទៅបន្ទប់យៀកសិន មកដល់នាងក៏លើកដៃបម្រុងចង់គោះ តែក៏អត់វិញខ្លាចគេដឹងថានាងហើយមិនឲ្យចូល ចុងក្រោយសម្រេចចិត្តបើកទ្វាចូលទៅតែម្តង
«យៀក....»មុខក៏ញញឹម មាត់ក៏ស្រែកហៅឈ្មោះគេពីចម្ងាយតែមិនទាន់ទាំងហៅឈ្មោះគេអស់ផង នាងក៏ត្រូវលេបពាក្យនោះទុកទៅក្នុងពោះអស់វិញ ព្រោះសកម្មភាពនៅចំពោះមុខនាងពេលនេះវាសែនគ្រាំទ្រូងមិនដឹងជាបរិយាយ៉ាងម៉េចល្អ
«កុំមើល»ឡាហ្វាន់ នាយក៏ឃើញមុននិងទាញមុខឈីងអុីមកខ្ទប់និងដើមទ្រូងរបស់គេ បំណងមិនចង់ឲ្យនាងមើលឃើញ សកម្មភាពថោកទាបច្រើនជាងនេះ ត្រឹមដឹងវាក៏ឈឺទៅហើយទម្រាំឃើញផ្ទាល់ភ្នែកបែបនេះទៀតគិតទៅវាវេទនាយ៉ាងណា រួចគេក៏ទាញទ្វាបិទវិញមកឈរនៅខាងក្រៅបន្ទប់
«ហឹក..»នាងមិននិយាយ បញ្ចេញសំឡេងយំតែបន្តិច ប៉ុន្តែទឹកភ្នែកហូរដូចជាព្យុះភ្លៀង ដឹងទេថានាងបានឃើញអី នាងបានឃើញមនុស្សដែលនាងខំស្រឡាញ់ទៅមានអីៗជាមួយស្រីផ្សេង រូបភាពស្រីម្នាក់នោះជាមួយនិងបុរសនាងស្រឡាញ់គ្មានខោអាវអោបថើបគ្នាយ៉ាងស្អិតរមួតបេះដូងស្ទើរតែខកឈាមស្លាប់ទៅហើយ
«នៅស្រឡាញ់គេដដែលមែនទេ?»ឡាហ្វាន់នាយលើកដៃអង្អែលខ្នងនាងថ្នមៗ មិនចង់ឲ្យនាងតឹងទ្រូងព្រោះយំដោយមិនបានបញ្ចេញសំឡេង យំលឺសំឡេងឈឺណាស់ទៅហើយ ទៅគិតអីដល់យំមានតែទឹកភ្នែកគ្មានសំឡេងតើការឈឺចាប់នាងវាមានទំហំប៉ុនណា
«នៅ..»
«បើនៅស្រឡាញ់ឈប់យំទៅ ចាត់ទុកថារឿងមិញនេះនាងស្រវាំងភ្នែកមើលច្រឡំទៅចុះ»នាយលើកមុខនាងឡើងកាន់ស្មានាងទាំងសងខាង ប្រាប់ត្រង់ចុះគេមិនចង់ឲ្យនាងទៅស្រឡាញ់មនុស្សថោកចឹងទេ តែគេគ្មានសិទ្ធិនិយាយទេ អ្វីដែលគេអាចធ្វើបានគឺគោរពការសម្រេចចិត្ត ហើយក៏និយាយផ្តល់កម្លាំងចិត្តបើស្រឡាញ់ហើយក៏បន្តទ្រាំឲ្យបាន
«ទៅខាងក្រៅវិញមិនបាច់នៅទីនេះទេ»
___________________
ភាគក្រោយឈ្លោះគ្នាបែកផ្សែងហុយដីជុក😼

???????????? (???)Where stories live. Discover now