ជម្រើសបេះដូង
ភាគ៣៧
មួយប្រយោគនេះឲ្យគ្រប់គ្នានៅតុបាយត្រូវគាំងសម្លឹងមុខគេទាំងមិនយល់
«ខ្មោចស្អីចូលឯងទៀតហើយ?»លោកស្រីលីងក៏តាមចរិកកូនប្រុសខ្លួនឯងមិនទាន់ដែល គេនេះប្លែក គិតចង់ធ្វើអីក៏ធ្វើ មិនចង់ធ្វើក៏អត់ហើយតែហ៊ានបង្ខំគេកាន់តែផ្កើននិងគាត់លើសដើម
«ថ្ងៃរៀបការខ្ញុំរត់ចោល សុំទោសម៉ាក់ប៉ាផងដែលធ្វើឲ្យខូចចិត្តនាងដែរ»គេលើកទឹកផឹកមួយក្អឹករួចក៏និយាយសុំទោសទៅប៉ាម៉ាក់និងឈីងអុី កាលពីថ្ងៃនោះគឺគេខុសមួយទំហឹងតែម្តងព្រោះតែក្លាយស្រីម្នាក់ទៀតកើតអីធ្ងន់ធ្ងរគេក៏រត់ចោលមង្គលការឲ្យគ្រួសារត្រូវអាម៉ាសដោយសារគេ
«ចុះសានជីង?»សំណួរនេះឈីងអុីនាងជាអ្នកសួរម្តង ព្រោះឃើញគេផ្គាប់ចិត្តសានជីងណាស់ស្រឡាញ់ស្ទើរលេបទុក ចុះបើមកចុះអុីតាសុីវិលជាមួយនាងហើយសានជីងនាងមិនខូចចិត្តខ្លាំងទេ
«សានជីងនាងគ្មានកូនទេ» មួយប្រយោគនេះកាន់តែឲ្យអ្នកស្តាប់គ្រប់គ្នាគាំងទៀតហើយ ពីម្សិលទើបតែនិយាយក្តែងៗថាសានជីងមានផ្ទៃពោះមួយសប្តាហ៍សោះឥឡូវមកនិយាយថាអត់មានកូនទៅវិញ
«ម៉េចក៏លោកដឹង?»
«កុំសួរច្រើន ញុាំហើយមែនទេ?តោះទៅ»នាយមិនទាន់ចង់បកស្រាយនៅពេលនេះ ខ្លាចនិយាយច្រើនលឺដល់ត្រចៀកសានជីង ដែលថ្ងៃនេះគេហ៊ាននិយាយថាសានជីងមិនមានកូនដោយមិនខ្លាចនាងលឺ ព្រោះគេដឹងថានាងចេញទៅខាងក្រៅបាត់ហើយ
«ខ្ញុំលាសិនហើយ»មុននិងចេញទៅតាមយៀកសិននាងក៏អោនលាលោកស្រីលីងនិងលោកលូរួចក៏រត់ទៅតាមពីក្រោយខ្នងគេត្រុកៗ បើម្នាក់នោះដើរដូចរត់លឿននោះលឿន
«លោកស្រី កុំទៅខ្វល់និងកូនៗខ្លាំងពេកយៀកសិនគេធំហើយគេចង់ធ្វើអីក៏ធ្វើទៅ»
«តែខ្ញុំបារម្ភកូន»
«កូនគេធំហើយចង់ធ្វើអី បណ្តោយគេទៅ»លោកលូប្រាប់ទៅប្រពន្ធឲ្យបានស្ងប់ចិត្តខ្លះប៉ុន្មានថ្ងៃដែលគាត់ខ្វល់តែពីរឿងកូនប្រុសគឺថាពិបាកចិត្តជាងមុនគីឡូក៏ស្រកសម្រាកក៏មិនសូវបាន ទើបគាត់ចង់ដាស់តឿនប្រពន្ធឲ្យដោះលែងខ្លះទៅបញ្ហាពួកគេឲ្យពួកគេដោះស្រាយដោយខ្លួនឯងចុះ ពួកគាត់ចាស់ៗអស់ហើយ ត្រូវតែសម្រាកនិងរក្សាផ្លូវចិត្តឲ្យល្អ
«ខ្ញុំនិងព្យាយាមធ្វើតាមបងទៅចុះ»។
ត្រឡប់មកយៀកសិនដែលនាយកំពុងតែបញ្ជាចង្កូតនៅលើដងផ្លូវ សភាពក្នុងឡានស្ងាត់ច្រៀបមុននិងឈីងអុីនាងហើបមាត់និយាយ
«បើលោកចុះអេតាសុីវិលហើយ មានចង់លែងលះវិញទេ?»
«សួរធ្វើអី?»គេក៏សួរបកទាំងសោះកក្រោះភ្នែកសម្លឹងមើលតែផ្លូវ
«អាចឆ្លើយបានទេ?»នាងនៅតែចង់បានចម្លើយពីគេ ខ្លាចថ្ងៃមួយមកដល់ថ្ងៃដែលនាងសម្រាលកូនហើយគេលួចយកកូននាងរួចបន្សល់តែលិខិតលែងលះមកឲ្យនាងទៅ នាងគិតយ៉ាងម៉េច
«ចាំមើលទង្វើនាងហើយ អាចធ្វើឲ្យខ្ញុំស្រឡាញ់បានឬអត់»
«ចាស៎»ស្តាប់គេឆ្លើយហើយតឹងទ្រូងលើសដើម បើគេស្អប់នាងយ៉ាងនិងធ្វើម៉េចបានឲ្យគេមកស្រឡាញ់នាងបានទៅពិបាកពេកហើយ
«ចុះមក»បើកឡានមួយសំទុះនាយក៏មកឈប់នៅគ្លីនិចពេទ្យមួយកន្លែង នាយចតឡានឈប់ហៅនាងចុះពីឡានចូលក្នុងមន្ទីរពេទ្យដើម្បីឲ្យឈីងអុីនាងចូលទៅលាងរបួសហើយក៏យកថ្នាំលេប ព្រោះសភាពដៃនាងតែទុកយប់នេះដេកញាក់គ្រុនមិនខាន
«លាងរបួសហើយទៅណាទៀត?»ពេទ្យលាងរបួសនាងបណ្តើរនាងក៏សួរទៅយៀកសិនបណ្តើរ និយាយបន្លប់ការឈឺចាប់ក្រហាយផ្សារនៅលើដៃ
«ទៅចុះអេតាសុីវិល»
«ហើយទៅណាទៀត?»
«ហើយនាងចង់ទៅណា?»
«ចង់ទៅទិញរបស់នៅផ្សារបន្តិចជួនទៅបានទេ?»
«មិនទំនេរ»មាត់រឹងមុខក៏ងាប់និយាយសោះអង្កើយគួរឲ្យស្អប់
«ចឹងចាំខ្ញុំទៅជាមួយឡាហ្វាន់ក៏បាន»
«មិនបាន ចុះអុីតាសុីវិលហើយនាងជាប្រពន្ធខ្ញុំចង់ទៅណាត្រូវបបួរខ្ញុំមិនមែនអាម្សៀតមុខច្បូមនោះទេ»
________________
អរ...

YOU ARE READING
???????????? (???)
Romance??????????????????????????? ????????????????????????????????????????????