ជម្រើសបេះដូង (ចប់)

By JHong-Hope

11.4K 266 6

វាជាជម្រើសរបស់មនុស្សម្នាក់ៗ ក្នុងការរើសយកតើអ្នកណាជាម្ចាស់បេះដូងពិតប្រាកដ More

ើរង
ា១
ា២
ា៣
ា៤
ា៥
ា៦
ា៧
ាᷳ
ា១០
ា១១
ា១២
ា១៣
ា១៤
ា១៥
ា១៦
ា១៧
ា១៨
ា១៩
ា២០
ា២១
ា២២
ា២៣
ា២៤
ា២៥
ា២៦
ា២៧
ា២៨
ា២៩
ា៣០
ា៣១
ា៣២
ា៣៣
ា៣៤
ា៣៥
ា៣៦
ា៣៧
ា៣៨
ា៣៩
ា៤០
ា៤១
ា៤២
ា៤៣
ា៤៤
ា៤៥
ា៤៦
ា៤៧
ា៤៨
ា៤៩
ា៥០
ា៥១
ា៥២
ា៥៣
ា៥៤
ា៥៥
ា៥៦
ា៥៧
ា៥៨
ា៥៩
ា៦០
ា៦១
ា៦២
ា៦៣
ា៦៤
ា៦៥
ា៦៧
ា៦៨
ា៦៩
ា៧០
ា៧១
ា៧២
ា៧៣
ា៧៤
ា៧៥
ា៧៦
ា៧៧
ា៧៨
ា៧៩
ា០
ា១
ា២
ាបប់

ា៦៦

84 4 0
By JHong-Hope

ជម្រើសបេះដូង
ភាគ៦៦
ឡាហ្វាន់ចេញទៅផុតឈីងអុីនាងក៏ឲ្យយៀកសិននិយាយ មានរឿងអីសំខាន់ម្ល៉េះត្រូវសន្យាអីផងនោះ
«បងមិនត្រូវការកូននេះទេ»
«បងនិយាយអី?»លឺមួយប្រយោគរបស់ប្តីហើយនាងស្ទើរគាំងបេះដូងស្លាប់ គេកើតអីគេនៅតែស្រឡាញ់សានជីងហើយមិនឲ្យដំណក់ឈាមគេនៅក្នុងពោះនាងមែនទេ?
«មកពីបងស្រឡាញ់អូន ទើបបងមិនចង់បានកូនយើងអាចនៅតែពីរនាក់បានតើ»យៀកសិនខំប្រឹងរកនឹកនិយាយឲ្យស្តាប់មើលទៅល្អ ស្តាប់ហើយនាងអាចនិងមិនខឹងគេហើយអាចយកកូនចេញបានទៀត
«បងនិយាយឲ្យត្រង់មក»
«អូនមិនអាចរស់ទេបើសិនអូនមិនយកកូនចេញ អូនឈឺអូនត្រូវការលេបថ្នាំប៉ុន្តែបើអូននៅតែពរពោះអូនមិនអាចលេបថ្នាំព្យាបាលជំងឺ អូនអាចស្លាប់ណាដឹងទេ»នាយនៅតែខំបញ្ចុះបញ្ចូលប្រពន្ធឲ្យព្រមធ្វើតាមសំណូមពរ ទាំងដើមទ្រូងអួលណែនម្ខាងជាកូនម្ខាងទៀតជាប្រពន្ធស្មានតែគេចង់បាត់បង់ណាស់មែនទេ មកពីគេគ្មានជម្រើស
«បងដឹងទេថាកូនសំខាន់ប៉ុណ្ណោះចំពោះអូន អូនប្រឹងរស់ទាំងវេទនារហូតមកនេះក៏ព្រោះតែកូន បើអូនអាចស្លាប់ប្តូរនិងជីវិតកូនបានអូនក៏ធ្វើ បងមិនបាច់មកបញ្ចុះបញ្ចូលអូនទេ អូនសុខចិត្តស្លាប់»ឈីងអុីនាងប្រឹងនិយាយទាំងទឹកភ្នែកហូរច្រោកៗទប់មិនជាប់ នាងស្លាប់បានតែកូនស្លាប់មិនបានទេ កូនជាជីវិតរបស់នាងដូច្នេះនាងមិនខ្លាចនិងលះបង់ដើម្បីកូនទេ
«ចុះបង អូនគិតថាស្លាប់ៗៗ ដើម្បីកូនហើយឲ្យបងនៅជាមួយអ្នកណានៅដើម្បីអ្នកណា បងស្រឡាញ់អូន កូនក៏បងស្រឡាញ់ ហើយយើងក៏អាចបង្កើតកូនបានទៀតមិនចឹង»
«បងចេញទៅ ខ្ញុំមិនចង់ឃើញមុខបងទេ»នាងពិតជាខឹង ហេតុអីមិនជ្រើសយកកូនឲ្យនាងស្លាប់ចុះ កូនមិនដឹងអីទឹពន្លឺថ្ងៃមិនទាន់និងមិនទាន់បានឃើញផងហេតុអីចង់សម្លាប់កូនទាំងកូនគ្មានកំហុស
«បង...»
«បងចេញទៅ ខ្ញុំចង់សម្រាក»យៀកសិននៅបន្តចង់និយាយប៉ុន្តែនាងក៏និយាយកាត់ ចិត្តជាម្តាយនៅក្នុងខ្លួនរបស់នាងវាធំធេងរហូតនាងមិនចង់បានអ្វីក្រៅពីចង់ឲ្យកូនរស់តែម្យ៉ាងគត់
«អូនស្មានបងមិនស្រឡាញ់កូនមែនទែន បងស្រលាញ់ ស្រឡាញ់ណាស់ហើយអូនក៏បងមិនអាចបាត់បង់បាន សុំអង្វរនៅជាមួយបងបានទេ?»
«ខ្ញុំប្រាប់ឲ្យចេញពីមុខខ្ញុំ»
_______________
🙂

Continue Reading

You'll Also Like

1.1M 88.9K 72
𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧𝐬 𝐎𝐟 𝐋𝐨𝐯𝐞 ~𝑨 𝑯𝒊𝒈𝒉𝒔𝒄𝒉𝒐𝒐𝒍 𝑹𝒐𝒎𝒂𝒏𝒄𝒆 𝑺𝒕𝒐𝒓𝒚 •⋆°.☾⋆.ೃ࿔*:⋆𐙚 𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet...
411K 25.1K 62
Maya X Rudra (Professor X Student) → MAYA RAICHAND, a 21-year-old college student, is the cherished youngest daughter of her family. Loved and spo...
803K 28.3K 103
*They hated her at first... but they had no idea who she really was.* ........... Serena Carter was just trying to live-trying to find peace in the m...
136K 11.4K 22
In the 18th century, Princess Siya Kumari of Mewar Face a swayamvar arranged by her father, knowing her choice was already made. Her longing for free...