抖阴社区

????? ? : ???????????????????????? !

2K 79 6
                                    

"ចៅហ្វាយចង់ទៅណាទៅ?"។ ខណៈពេលនេះរាងស្តើតក៏បោះជំហានព្យាយាមតាមចៅហ្វាយរូបសង្ហារបស់នាងដែលតម្រង់រថយន្តនោះទើបនាយបក់ដៃឲ្យសូហ្វរចាកចេញពីឡានហើយនាយក៏ហក់ចូលកន្លែងបើកតែម្តង។

"តួនាទីនាងពេលនេះគឺកំដរខ្ញុំដើរលេង! ចូលមក!!"។ យ៉ុនហ្គី និយាយជាមួយនាងមុននឹងទះកន្លែងអង្គុយហើយ ខារ៉ា ក៏សម្លឹងមើលគេដោយក្រវីក្បាលមុននឹងនាងទាញកាសត្រចៀកនាងម្ខាងមកពាក់ហើយក៏ចូលអង្គុយ។

"ចៅហ្វាយឲ្យខ្ញុំបើកក៏បាន!"។ នាងក្រមុំក៏និយាយមកកាន់ យ៉ុនហ្គី ខណៈនាយក៏កាន់ចង្កូតរថយន្តហើយញញឹមដាក់នាង។

"ថ្ងៃនេះខ្ញុំចង់ឲ្យ ខារ៉ា ស្តាប់តាមខ្ញុំ! បើតវ៉ាស្មើនឹងល្មើសបញ្ជា!"។ យ៉ុនហ្គី ក៏តបដោយញញឹមដាក់នាងហើយ ខារ៉ា ក៏មិនអាចតបបានមានត្រឹមងក់ក្បាលយល់ស្របហើយក៏ទាញខ្សែក្រវ៉ាត់មកពាក់។

នៅតាមដងផ្លូវនៃទីក្រុង ម៉េធើរ៉ា ដ៏ទំនើបរបស់ អីុត៊តាលី នេះក៏មានភាពស្រស់ស្អាតនាពេលរាត្រីនាំឲ្យកម្លោះក្នុងរថយន្តនេះបើកបរដោយក្តីរីករាយខណៈគេក៏បញ្ជារថយន្តហើយបើកដំបូលធ្វើខ្យល់ចូលរថយន្តផាត់សក់រលោងរបសនាយសង្ហាយើងនោះនាំឲ្យរូបរាងរបស់គេកាន់តែសង្ហាបើទោះបីជានាយមានវ័យ 30 ប្លាយក៏មិនជាបញ្ហាជាមួយរូបសម្បត្តិរបស់គេឡើយ។

រីឯ ខារ៉ា ដែលអង្គុយនៅម្ខាងនេះវិញនាងមិនបានខ្វល់ពីបរិយាកាសដ៏ស្រស់ស្រាយយ៉ាងណានោះទេក្រៅត្រចៀកពាក់កាសដែលស្គាល់ថាជាឧបករណ៍ទាក់ទងនឹងដៃកាន់ទូរស័ព្ទដែលផ្ទុកពត៍មានជាច្រើននឹងរបាយការណ៍ការងាររាប់រយជំបូកដែលនាងត្រូវពិនិត្យរាល់ថ្ងៃរកតែពេលដកដង្ហើមក៏គ្មានទើបនាងមិនបានដឹងទេថាពេលនេះនាយកម្លោះបានចររថយន្តនៅមុខមាត់ទន្លេមួយដែលមានខ្យល់ត្រជាក់ហើយស្រស់ស្រាយជាខ្លាំង។

<បឹប>"ខ្ញុំបញ្ជានាងហាមធ្វើការមួយម៉ោងបានទេ?"។ ដៃក្រាស់ក៏លូកទាញទូរស័ព្ទពីដៃនាងក្រមុំដែលកំពុងតែជក់នោះហើយប៉ោះទៅលើកៅអីរថយន្តនៅបាំងខាងក្រោយទើប ខារ៉ា ងើបមុខមើលគេហើយក៏សម្លឹងមើលជុំវិញខ្លួន។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now