"ហាស ហាស ហាស ! អេ៎?! នេះយំហើយមែនទេនាងតូ-!"។ <ប្រាវ>ថូផ្កាដែលនាងកាន់នឹងដៃក៏ហោះសំដៅមករកក្បាលរបស់ ខូបេន ហើយគេក៏គេចទាន់មុននឹងញញឹមចុងមាត់ហើយងាកមកឡកលើយដាក់នាងក្រមុំដែលក្តាប់កម្រាលពូកយ៉ាងញ័រដៃហើតកែវភ្នែកគឺក្រហមដូចឈាម។
"អាចង្រៃ!!!! ហ៊ឹក...ឯងនិយាយមកថាឯងមានមនុស្សដែលក្លែងមុខបែបនេះប៉ុន្មាននាក់ទៅហា៎? ហើយឯងធ្វើអីទៅលើចីហវាយ? ហ៊ឹក...និយាយទៅអាថោកទា-អឹក...!"។ កតូចរបស់រាងស្តើងត្រូវដៃក្រាស់ចាបច្របាច់មុននឹងគេអោនមកជិតហើយសម្លឹងមុខនាងដោយកែវភ្នែកត្រជាក់។
"ហឹស....មនុស្សពូកែដូចជាយើងនេះណា៎ចង់ក្លែងមុខឲ្យមនុស្សប៉ុន្មាននាក់ក៏បានដែរ!!! តែនេះនាងក៏សំណាងហើយដែលបានជួបយើងនោះណ៎!!! ហឹស...មើលកាន់តែជិតនាងកាន់តែដូចម្តាយនាងណាស់!!! ហឹស!! ជាពិសេសអាទឹកមុខរបៀបជិតងាប់នេះណា៎! ពេលដែលម្តាយនាងដេកស្លាប់លើថ្នល់នោះដង្ហើមតឹកៗមើលទៅគួរឲ្យអាសូរណាស់មានដឹងទេ?!!! នេះយើងសុំទោសផងណា៎កាលនោះប្រញាប់ពេកក៏មិនបានប្រយ័ត្នជិះបុកម៉ែនាងស្លាប់បាត់ទៅ! តែថាពេលនេះនាងចង់សងសឹកនឹងយើងមែនទេ? ហឹស....ចឹងនាងចង់ធ្វើអីដែរបើពេលនេះជើងនាងពិការហើយនឹង? កុំថាឡើយវៃតែក្រោកឈរនឹងនាងធ្វើមិនបានផង!!! គិតយ៉ាងម៉េចទៅ ខារ៉ា មេឡានៀ ?"។ ខូបេន ក៏រំលឹកពីក្តីឈឹចាប់របសគ្រួសារ មេឡានៀ កាលពីនាងទើបតែបានអាយុ 7 ឆ្នាំនោះហើយត្រូវបាត់បង់ម្តាយក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលសាហាវបំផុតតែបែរជាជនល្មើសគេចខ្លួនបានយ៉ាងល្អដោយមិនមានទោសហើយអ្នកបង្កក៏ជាមនុស្សដែលកំពុងតែនៅចំពោះមុខនាងនេះឯង។
"អឹក...យើង...យើងស្បថ...ស្បថថាយើងនឹងយកជីវិតឯងឲ្យទាល់តែបានអានរក!!!"។ <ផាច់>ផ្ទៃមុខស្លេកស្លាំងក៏ត្រូវបានវាត់ដោយដៃក្រាស់នោះមួយដៃយ៉ាងដំណំធ្វើឲ្យនាងមានជ្រាបឈាមចេញពីមុមមាត់។
"បើនាងរៀននិយាយស្រួលបួលជាមួយយើងអាចឲ្យនាងឯងរស់នៅចាំមើលសាកសពអា យ៉ុនហ្គី ណា៎!!! តែបើនាងឯងមាត់ខ្លាំងតែការពិតគ្មានបានការអីនោះប្រយ័ត្នយើងបញ្ជូននាងឯងទៅឋាននរកមុនវាវើុយ !!"។ ខូបេន ក៏ខាំថ្គាមមុននឹងដើរមករើសស្រោមមុខក្លែងមកពាក់ហើយគេក៏ងាកមកសម្លក់នាងមុននឹងពេលនោះក៏មានគ្រូពេទ្យស្រីម្នាក់ម្នាក់បានរុញរទេះមកជាមួយនិងគ្រូពេទ្យប្រុសម្នាក់ទៀតតម្រង់ចូលមករកពួកគេ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...