抖阴社区

????? ?? : ????????????

979 33 8
                                    

មន្ទីរពេទ្យ ...

នៅក្នុងបន្ទប់អ្នកជម្ងឺដែលត្រូវបានរៀបចំយ៉ាងពិសេសពីសំនាក់អ្នកដែលគ្រប់គ្រងទីនេះបានផ្តាំជាពិសេសមកកាន់បុគ្គលិកនៅទីនេះដើម្បីរៀបចំជូននារីដែលមានទឹកមុខស្លេកស្លាំងហើយគេងលើគ្រែនេះយ៉ាងយកចិត្តទុកដាក់ហើយក៏មានអ្នកមើលថែជាប្រចាំផងដែរ។

"ហឺម...!"។ សម្លឹងបន្លឺពីបំពង់កររបស់នាងក្រមុំដែគេងនៅទីនេះក៏បន្លឺឡើងធ្វើឲ្យរាងខ្ពស់ស្រឡះរបស់កម្លោះម្នាក់ក៏ងាកមកមើលនាងទើបគេស្ទុះមករកនាងតែម្តង។

"ដឹងខ្លួនហើយមែនទេ ខារ៉ា ?"។ សម្លេងទាបនោះជាសម្លេងរបស់កម្លោះសង្ហាដែលជាបងប្រុសធំរបស់នាងក្រមុំ ខារ៉ា ដែលបានមើលថែនាងមករហូតហើយនាងក្រមុំយើងគ្រាន់តែដឹងខ្លួនភ្លាមហើយតាំងស្មារតីបានអ្វីដែលចូលមកក្នុងខួរក្បាលនាងដំបូងគេគឺនាងស្រាប់តែងាកមកក្រសោបដៃបងប្រុសគេ។

"បង....បងឯណាចៅហ្វាយ? ចៅហ្វាយនៅឯណា? បងនាំខ្ញុំទីរកចៅហា្វយទៅណា? ចៅហ្វាយមិនអីទេមែនទេ?"។ ខារ៉ា ក៏ប្រវេប្រវាសហើយប្រឹងនាំខ្លួនចេញតែ ខាសៀ ក៏ឃាត់នាងមុននឹងឪបក្រសោបនាងជាប់ហើយក៏សម្លឹងមើលប្អូនស្រីដោយទឹកមុខស្រពោនបន្តិច។

"ខារ៉ា អូនកុំទាន់ច្រាស់ច្រាលបានទេ! បន្ធូរអារម្មណ៍របស់អូនមួយៗ!!! ស្តាប់បងណា៎! ចៅហ្វាយមិនអីទេ! ចៅហ្វាយនៅទីនេះទេ! អូនធូរចិត្តបានណា៎!"។ ខាសៀ ក៏ប្រាប់ ខារ៉ា ហើយ ខារ៉ា ក៏មើលបងប្រុសគេហើយកែវភ្នែកក៏រលីងរលោង។

"ចឹង...ចឹងពេលនេះចៅហ្វាយយ៉ាងម៉េចហើយ? បងឲ្យខ្ញុំទៅមើលចៅហ្វាយផងទីណា៎បងណា៎...ហ៊ឹក...ខ្ញុំសុំអង្វរ...ឲ្យខ្ញុំបានទៅមើលគាត់ផងទៅបានទេ?"។ ទឹកភ្នែកក៏ស្រក់ហូរហើយ ខាសៀ ក៏សម្លឹងមើលប្អូនស្រីគេដោយខូចចិត្ត។

"ចឹងឯងត្រូវប្រាកដចិត្តថានឹងទទួលយកគ្រប់យ៉ាងដែរបានឃើញណា៎ ខារ៉ា !"។ ខាសៀ បារម្ភពីប្អូនស្រីដែលទើបតែដឹងខ្លួនក្រោយពីគេងសន្លប់អស់មួយសប្តាហ៍ទៅហើយរីឯ ខារ៉ា ពេលនេះក៏មានតែងក់ក្បាលក្នុងចិត្តនាងចង់ឃើញដោយយផ្ទាល់នូវស្ថានភាពរបស់បុរសជាទីស្រលាញ់។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now