ផេនហោសន៍របស់ ខាសៀ ....
"បង!!"។ នារីរាងស្តើងជាមួយសម្លៀកបំពាក់ខ្មៅដែលជាឈុតរលោងហើយមានពាក់វែនតាខ្មៅនោះមើលមកក៏ដឹងថានាងស្វាហាប់ប៉ុណ្ណាក៏បោះជំហានមករកកម្លោះសង្ហាដែលអង្គុយកាន់ ថេបប្លេត របស់គេ។
"ខារ៉ា ?!! មកទាំងព្រឹកតែម្តងណ៎? ញាំុអីរួចនៅនាងល្អិតរបស់បង?"។ កម្លោះសង្ហាក៏យកដៃមកញីក្បាលប្អូនស្រីពេញដោយការយកចិត្តទុកដាក់ កម្លោះដូចជា ខាសៀ នេះគឺជាបងប្រុសធំដែលកក់ក្តៅនឹងស្រឡាញ់នាងជាងនរណាទាំងអស់ហើយក្នុងកែវភ្នែកគេពេលណាក៏នៅតែមើលឃើញថានាងនៅតែជាប្អូនស្រីពៅដែលគួរឲ្យមើលថែដដែល។
"មិនទាន់ទេបង! គិតថាមកសុំបងធ្វើបាយឲ្យញាំុបានទេ? ខ្ញុំចង់ញាំុស្នាដៃបងយូរហើយ! រំខានបងតិចមិនទាស់អីទេណ៎?"។ ខារ៉ា ក៏ឪបបងប្រុសគេធ្វើមុខម៉ក់ៗហើយ ខាសៀ ក៏សើចមុននឹងងើបខ្លួនទៅចូលចង្រ្កានបាយហើយនាងក្រមុំចាត់ការក៏ទាញ ថេបប្លេត នោះមកកាន់មុននឹងសម្លឹងបើប្រុសគេហើយញញឹម។
"សើចអី? នេះលង់ស្នេហ៍បងមែនទេនាងល្អិត?"។ ដៃហាន់ខ្ទឹមជាមួយរាងសង្ហារបស់គេហើយកែវភ្នែកមុតក៏សម្លឹងមើលប្អូនស្រីហើយ ខារ៉ា ក៏អស់សំណើច។
"ស្តាយដែលកើតមកជាប្អូនបង្កើតរបស់បងណា៎! ចាំជាតិក្រោយកើតមកធ្វើជាមិត្តស្រីបងល្អទេ? នៀកខ្ញុំច្រណែនអនាគតបងថ្លៃខ្ញុំណាស់ដែលបានស្វាមីរូបសង្ហាពីក្បាលដល់ចុងជើងចេះទាំងការពារ ចំណេះដឹងខ្ពស់ លុយក៏ច្រើនហើយសំខាន់ចិត្តល្អទៀត! ឥតខ្ចោះណាស់!! ហើយអង្កាល់ទើបបងគិតរកបងថ្លៃឲ្យខ្ញុំហា៎?! បងទី 3 នឹងបងទី 2 មានក្មួយឲ្យពួកយើងហើយ!!! នេះបងជាបងធំនៅកម្លោះដល់ពេលណា៎ទៅ?! ខញុំចាំមើលបងឡើងស្កក់ហើយណា៎!!"។ ខារ៉ា ក៏ឆ្លៀតបេះបួយ ខាសៀ ហើយនាយកម្លោះក៏អស់សំណើចមកវិញ។
"បងក៏មិនដឹងដែរ! ការងាររបស់បងគឺបែបនេះបងមិនហ៊ានទៅដាក់ចិត្តលើនរណានោះទេ! ឯងក៏ដឹងថាពួកយើងជាអ្នកដែលការពារគេតែងរងគ្រោះថ្នាក់គ្រប់ពេលដង្ហើមចេញចូល! បើបង មានគ្រួសារនោះគឺបងមិនអាចដូចពេលនេះទេ! បងដឹងថាឯងយល់នូវអ្វីដែរបងនិយាយហើយ ខារ៉ា !"។ មុខស្រស់ក៏ប្រែជាស្រពោនបន្តិចពីផ្ទៃមុខរលោងស្អាតរបស់នាងក្រមុំពេលលឺពាក្យនេះ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...