ជាយក្រុង ....
ពេលនេះរថយន្តទំនើបខ្មៅរលោងបានបើកមកដល់ឈប់នៅក្បែរផ្ទះវីឡាមួយយ៉ាងធំស្កឹមស្កៃនៅឯជាយក្រុងនេះដែលមើលទៅមានសភាពដូវជាផ្ទះរបស់អ្នកមានលុយធូរធារធម្មតាគ្មានអ្វីដែលចម្លែកហើយក៏មានត្រឹមអ្នកយាមកាមពីរនាក់នៅមុខរបងតែធាតុពិតនៅខាងក្នុងគឺជាកន្លែងជួញដូររត់ពន្ធគ្រឿងញៀននោះទេហើយនារីដែលបើកបររថយន្តមកដល់នោះក៏ប្រញាប់សម្លឹងមើលមុននឹងនាងទាញវែនតាខ្មៅរបស់នាងមកពាក់ហើយក៏ទាញកាំភ្លើងខ្លីមកកាន់នឹងដៃទាំងសងមុននឹងបើកទ្វារចេញទៅ។
"នាងមកធ-អឹស!"។<ផាំង>ខណៈដែល ខារ៉ា បោះជំហានមករកពួកគេនៅអ្នកយាមកាមក៏បំណងមកឃាត់នាងតែត្រូវនាងបាញ់ឲ្យរបួសជើងទាំងពីរនាក់ដេកដីតែម្តង។
"អឹស...រាយការណ៍ប្រាប់ចៅហ្វាយទៅ!! មាន...មានមនុស្សចូលមកវាយប្រហារហើយ!!"។ គ្នាវាម្នាក់ក៏ងាកមកគ្នាម្នាក់ទៀតឲ្យទាញកាសទាក់ទងមកផ្តល់ដំណឹង។
<ផាំង>ស្នូរកាំភ្លើងក៏បន្លឺម្តងទៀតស្របនឹង ខារ៉ា ដែលដើរហួសក៏ងាកក្រោយរលាស់កាំភ្លើងបែរកាណុងមកតម្រង់កម្ទេចកាសទាក់ទងពួកគេឲ្យខ្ទេចតែម្តង។
"សុំទោសផង! តែយើងគ្រាន់តែមកសងអ្វីដែលចៅហ្វាយពួកឯងបានធ្វើនោះទេ!"។ ខារ៉ា នុយាយដោយសម្តីមុតមុបនឹងនាងសៀតកាំភ្លើងនឹងចង្កេះហើយក៏ប្រញាប់លួចរត់ចូលក្នុងបរិវេណវីឡានេះយ៉ាងរហ័ស។
"ដំណើររត់ពន្ធគ្រឿងញៀនយើងយ៉ាងម៉េចពួកឯង?"។ នៅខាងក្នងបរិវេណវីឡានេះក៏មានបុរសម្នាក់អង្គុយបង្ហុយផ្សែងបារីយ៉ាងហុយទ្រលោមកំពុងតែនិយាយជាមួយកូនចៅគេ 2 3 នាក់ទៀតដែលនៅជុំវិញគេហើយសម្លឹងមើលទិដ្ធភាពក្នុងផ្ទះក៏ឃើញមានសុទ្ធកូនចៅរបស់គេដែលឈរនៅជុំវិញគេតែម្តង។
"គឺកណពុងតែដាក់ចេញទៅតាមកប៉ាល់នៅយប់នេះហើយចៅហ្វាយ!!! តែចំនួនបានមិនសូវច្រើនទេពហរោះតែគ្នារបស់យើងស្លាប់ច្រើនហើយរបួសក៏ច្រើនដែរកាលពីលួចវាយឆ្មប់អា យ៉ុនហ្គូ នឹងមីអង្គរក្សស្រីវានោះឯង!! បាត់បង់កម្លាំងអស់ច្រើន!!"។ កូនចៅគេម្នាក់ក៏រាយការណ៍ហើយបុរសចំំណាស់ដែលជាមេខ្លោងនោះហើយគេក៏ជាឪពុករបស់ មីតូ អតីតជំនិតរបស់ ណាមជូន ដែលត្រួវបានជាប់គុកដោយសារអំពើក្បត់នោះឯង។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...