ផេនហោសន៍របស់ ខាសៀ ...
ផ្ទះដ៏ធំស្កឹមស្កៃក៏ជាកម្មសិទ្ធិរបស់កម្លោះសង្ហាដែលមានងារជាអង្គរក្សប្រចាំរបសគ្រួសារ ហ្វឺដឺរ៉េស រាប់ជំនាន់នោះឯងដែលមានភាពប្រណិីតមិនធម្មតាព្រោះតែសមត្ថភាពពួកគេមិនអន់ស្រាប់ហើយតែគ្រួសារគេក៏នៅតែស្ម័គ្រចិត្តធ្វើតួនាទីនេះមិនផ្លាស់ប្តូរនោះទេបើទោះបីជាសមាជិកម្នាក់ៗក្នុងគ្រួសារ មេឡានៀ នេះអាចនឹងមានចំណូលគ្រប់គ្រាន់បង្តើតក្រុមហ៊ុនផ្ទាល់ខ្លួនតែពួកគេជ្រើសរើសការងារជាអ្នកការពារនេះដោយសារតែពួកគេគិតពីនឹងស្រលាញ់គ្រួសារ ហ្វឺដឺរ៉េស នោះឯង។
"ខារ៉ា !!'។ កម្លោះសង្ហាមានមាឌមាំបានងាកមកឃើញប្រុសស្រីដែលបោះជំហានមកដល់បន្ទប់ទទួលភ្ញៀវប្រញាប់ក្រោកមកទទួលនាងឲ្យអង្គុយក្បែរគេ។
"ទឹកមុខឯងមិនល្អសោះ ខារ៉ា ! មានរឿងអីហេ៎?"។ ខាសៀ ក៏សួរនាំពេលឃើញប្អូនស្រីគេមានទឹកមុខមិនស្រស់ស្រាយតែនាងក៏ញញឹម។
"មិនអីទេ! មានអារម្មណ៍ថាហត់តិចតួច! នេះខ្ញុំមានការខ្លះចង់សួរបង! តើលោក បូរីស ពិតជាអ្នកដែលគ្រាន់តែចង់មកសហការធម្មតាជាមួយកាសីុណូ ហ្វឹដឺរ៉េស ដោយគ្មានគោលបំណងពិតមែនហេ៎?"។ ខារ៉ា ក៏សួរហើយបងប្រុសនាងក៏ផ្អែកខ្លួននឹងសាឡុងមុនសន្ធឹងដៃលើសាឡុងហើយមើលនាង។
"បងបានសើុបទិន្នន័យពីគ្រួសារគេរួចហើយ ខារ៉ា ! គេគ្មានអ្វីគួរឲ្យសង្ស័យមែន! ពួកគេគ្រាន់តែជាអ្នករកសីុផ្នែក កាសីិុណូ ដូចគ្នានឹងលោកម្ចាស់តែទទួលការជោគជ័យមិនបានប្រសើរទេទើបមានគំនិតចង់មកចូលរួមសហការណ៍ដើម្បីបានចំណូលខ្លះប៉ុន្នឹង! ហៅបានថាជាពួកតោងសីុឈ្មោះគេ!"។ ខាសៀ ក៏ប្រាប់ ខារ៉ា ហើយនាងក្រមុំក៏ក្រពាត់ដៃមើលបងប្រុសនាង។
"ចុះបើពេលនេះម៉េចលោកម្ចាស់នៅតែព្រមទួលគេទៀត?'។ នាងក្រមុំក៏សួរបន្ថែមហើយ ខាសៀ ក៏ដកដង្ហើមធំ។
"បងបានប្រាប់ពីលោកម្ចាស់ល្អិតល្អន់ជាមួយហេតុផលច្រើនណាស់តែបងពិតជាមិនយល់មែនថាហេតុអីក៏បែបនឹង?! គាត់យល់ព្រមនឹងសហការភ្លាមៗក្រោយពេលមានគ្រោះថ្នាក់នោះកើតឡើយ! នេះបើតាមបងយល់នោះគឺលោកម្ចាស់គិតដល់គុណដែលគេជុួយសង្រ្គោះគាត់!! មិនមែនគាត់មិនដឹងទេតែគាតក៏មិនប្រកាន់ក្រោយពេលដែលលោក បូរីស នេះព្រមលះបង់ហើយជួយសង្គ្រោះគាត់ណា៎ ខារ៉ា !"។ ខាសៀ ក៏ប្រាប់នាងហើយ ខារ៉ា ក៏សញ្ជឹងគិតមុននឹងសម្លឹងបងប្រុសនាងដែលមានក្រសែភ្នែកសុទ្ធចម្ងល់។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...