ក្រុមហ៊ុនឧស្សាហកម្មផ្នែកកំសាន្ត លូកាស្រ្តូ ...
"បង ហូស៊ុក !!!"។ សម្លេងស្រទន់របស់កម្លោះសង្ហាដែលមានទឹកមុខទាក់ទាញជាមួយរាងកាយមាំទាំដ៏ស្វាហាប់បានបោះជំហានមករកកម្លោះសង្ហាម្នាក់ដែលអង្គុយផ្អែកខ្កួននឹងកៅអីធំនៅក្នុងការិយាល័យរបស់គេដោយចងចិញ្ចើម។
"អ៎ ជីមីន !! យ៉ាងម៉េចហើយរឿងគ្រួសារឯង?"។ ហូស៊ុក ក៏បប្រញាប់សួរនាំពេលឃើញកម្លោះសង្ហានេះមករកគេ។
"ហ៊ើយ!!! ពេលនេះខ្ញុំគិតថាគេចខ្លួនសិនហើយបង!!! ខ្ញុំមិនវិលទៅ តូក្យូ វិញទេរ!"។ ជីមីន កម្លោះសង្ហាក៏យកដៃក្រពាត់ចូលគ្នាហើយ ហូស៊ុក ក៏ងក់ក្បាល។
"ហើយនេះនិយាយចឹងម៉េចក៏ទឹកមុខបងអាក្រក់មើលម្លេះ? មានរឿងអីហ៎បង?"។ ជីមីន ក៏ចាប់អារម្មណ៍សួរនាយកម្លោះចាងហ្វាយផលិតកម្មដ៏ល្បីហើយក៏ជាម្ចាស់ក្រុមហ៊ុនវិល័យសិល្បៈនេះផងដែរ។
"អឺម! ការងារវាឈឺក្បាលហើយពេលនេះបងកំពុងតែបារម្ភពី ប៊ែលឡា ដែរ! នាងសុខៗហូរឈាមច្រមុះហើយសន្លប់ចូលពេទ្យ! ពេលនេះកពុងសម្រាកនៅឯពេទ្យ!"។ ហូស៊ុក ក៏និយាយប្រាប់ ជីមីន ហើយនាយក៏ងក់ក្បាលក្រោយទទួលបានដំណឹង។
"អូ! នេះ ប៊ែលឡា គេកើតអីបង?"។ នាយកម្លោះក៏សួរបន្តហើយ ហូស៊ុក ក៏តបដោយទឹកមុខតានតឹង។
"នេះពេទ្យប្រាប់ថានាងប្រឹងធ្វើការពេកហើយគិតពីការងារនិពន្ធខ្លាំងពេក! ប៉ុន្មានថ្ងៃមកនេះនាងមានការងារធ្ងន់ណាស់! អង្គុយកែសាចរឿងដែលបាននិពន្ធដល់ដាច់យប់ជាប់គ្នាជិត 2 សប្តាហ៍ហើយ! នេះបងពិតជាខឹងណាស់!!! បងធ្វើស្អីមិនបានសោះ!!"។ ហូស៊ុក ក៏យកដៃក្តោបក្បាលហើយ ជីមីន ក៏លើកចិញ្ចើម។
"កែសាច់រឿង? ហេតុអីទៅ? ក្រែងរឿងដែល ប៊ែលឡា និពន្ធទាំងអស់សុទ្ធតែល្អទាំងអស់ទេហេ៎? ឃើញថាបងផលិតកុនល្បីៗច្រើនណាស់បង ហូស៊ុក! នេះសុទ្ធតែស្នាដៃនិពន្ធរបស់ ប៊ែលឡា ទាំងអស់! សាច់រឿងល្អមើលសឹងអីហើយផ្ទុះទៀតផង!!! ត្រឹមតែបង្ហាញឈុតខ្លីនឹងក៏ល្អជាប់ចិត្តរាល់ពេល! ចុះលើកនេះមានរឿងអីត្រូវកែរឿងដល់ថ្នាក់នេះ?"។ ជីមីន ក៏សួរនាំតាមនិស្ស័យដែលគេស្គាល់ពី ប៊ែលឡា កញ្ញារូបស្រស់ជាអ្នកនិពន្ធរឿងដែលល្បីនឹងសរសេររឿងដែលផលិតចេញជាកុនល្បីៗច្រើនក្នុងផលិតកម្មរបស់សង្សារនាងនេះឯង។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...