កាស៊ីណូ ត្រកូល ហ្វឺដឺរ៉េស ...
បន្ទាបើពីស្ទះចរាចរណ៍អស់រយៈ 3 ម៉ោងមកពេលនេះ ខូបេន ដែលក្លែងមុខជា យ៉ុនហ្គី ក៏បោះជំហានមកដល់ទីនេះហើយក៏ឃើញមានបុរសម្នាក់ដែលអង្គុយក្រេបស្រាក្នុងកែវហើយមានទឹកមុខស្មើបំផុត។
"សួស្តីលោក ស៊ុន ដែលឲ្យរង់ចាំយូរ!"។ ខូបេន ក៏ដើរមកដល់ហើយធ្វើការគួរសមទៅបុរសម្នាក់ដែលអង្គុយក្រេបស្រានោះដោយហុចដៃចងចាប់ដៃគេហើយលោក ស៊ុន ក៏ញញឹមចុងមាត់មុនសម្លឹងគេហើយក៏ដាក់កែវចុះហើយមិនចាប់ដៃគេវិញទេ។
"ខ្ញុំមានការសំខាន់ចង់និយាយតែតិចនឹងទៅវិញហើយ!"។ លោក ស៊ុន នេះក៏តបហើយ ខូបេន ក៏ចងចិញ្ចើម។
"មានអីរឺលោក ស៊ុន ? នេះខានជួបគ្នាយូរហើយមិនដឹងថាលោកមានអ្វីមករកខ្ញុំដល់ទីនេះ?"។ ខូបេន ក៏ព្យាយាមនិយាយជាមួយគេហាក់យល់រឿងព្រោះគេស្តាប់តាមបុរសជំនិតដែលធ្វើការឲ្យ យ៉ុនហ្គី ក្នុង កាស៊ីណូ នេះបានប្រាប់គេហើយគេប្រើប្រាស់មុខក្លែងក្លាយនេះដើម្បីសួរនាំពត៌មានទើបមិនធ្វើឲ្យគេសង្ស៍យថាគេជា យ៉ុនហ្គី ក្លែងក្លាយ។
"ខ្ញុំចង់ដកភាគហ៊ុន 70% ពីទីនេះចេញ!!"។ លោក ស៊ុន និយាយប៉យន្នឹងហើយ ខូបេន ក៏ចងចិញ្ចើមមុននឹងមើលមុខជំនិតគេ។
"អឺ! មានរឿងអីទៅលោក ស៊ុន ? ហេតុអីសុខៗចង់ដកភាគហ៊ុន?"។ ខូបេន ក៏សួរនាំហើយលោក ស៊ុន ក៏មានទឹកមុខមិនរីក។
"មានដឹងទេ កាស៊ីណូ លោកមួយរយៈនេះមានការរកស៊ីមិនល្អ!! នេះ កាស៊ីណូ នេះប្រើប្រាស់ចំនែកភាគហ៊ុនរបសខ្ញុំធំណាស់មិនដឹងខ្លះទេរឺលោក យ៉ុនហ្គី ហ្វឺដឺរ៉េស ? ភាគហ៊ុនទីនេះទាំងស្រុងគឺជារបស់ខ្ញុំទេណា៎!!!"។ លោក ស៊ុន ក៏គងអន្លាក់ខ្លាហើយក្រពាត់ដៃនិយាយជាមួយគេហើយ ខូបេន ក៏ចងចិញ្ចើម។
"ហេ៎? តែនេះជា កាស៊ីណូ ធំរបស់ពួកយើងទេ! ទាំងនេះជាសម្បត្តិរបស់ ហ្វឺដឺរ៉េស តើ!"។ ខូបេន ក៏ចាប់ផ្តើមចងចិញ្ចើមមុននឹងលោក ស៊ុន ក៏លើកដៃហៅកូនចៅគេឲ្យទាញឯកសារចេញមក។
"នេះលោក យ៉ុនហ្គី បាត់ចងចាំរឺយ៉ាងម៉េច? នេះជាក្រដាសបញ្ជាក់នៅ អ៊ីតាលី កាល 6 ខែមុន! ហើយកាស៊ីណូ ធំរបស់ពួកលោកគឺក្លាយជាកម្មសិទិ្ធរបស់ខ្ញុំបាន 3 ខែទៅហើយមិនចាំទេរឺ? នេះមានសា្នមត្រាពីលោកបានព្រមឲ្យពួកខ្ញុំដាក់ទុនជួយទ្រទ្រង់ការរកស៊ីនៅទីនេះអស់ពេល 3 ខែហើយណា៎!!! អីយ៉ា!!! នេះលោកបាត់ការចងចាំហេ៎?"។ ទឹកមុខលោក ស៊ុន ក៏សម្លឹងគេដោយងឿងឆ្ងល់ព្យាយាមចាប់កំហុសគេតែ ខូបេន ក៏ញញឹមបែរមិនសមវិញ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...