抖阴社区

????? ?? : ??????????????????

1.2K 38 6
                                    

"គឺ..គឺខ្ញុំខុស! ខ្ញុំសុំទោសចៅហ្វាយ!"។ ខារ៉ា ក៏អោនមុខហើយនិយាយមកកាន់គេដោយទឹកមុខស្រពោនកាលបើនឹកដល់រឿងរ៉ាវទាំងនោះហើយវាជាទិដ្ឋភាពដែលនាងបំភ្លេចមិនបានក្នុងឆាកជីវិតព្រោះនាងបានធ្វើឲ្យបាត់បង់មនុស្សម្នាក់ដែលជាសាច់ញាតិរបស់ត្រកូល ហ្វឺដឺរ៉េស ហើយក៏ជាដើមហេតុដែលលោកម្ចាស់ ហ្វឺដឺរ៉េស មិនពេញចិត្តនាងចាប់ពីថ្ងៃនោះមក។

"ប្តូរសម្តីសុំទោសមកជាស្អីផ្សេងទៅបានទេ?"។ យ៉ុនហ្គី ក៏សម្លឹងមើលនាងដោយមុខស្មើហើយ ខារ៉ា ក៏ចងចិញ្ចើមបន្តិច។

"ចៅហ្វាយត្រូវការអី? នេះខ្ញុំនឹងតាមចៅហ្វាយគ្រប់យ៉ាង!"។ ខារ៉ា ក៏តបហើយ យ៉ុនហ្គី ក៏ជ្រែងដៃចូលហោប៉ៅ។

"ធ្វើឲ្យដូចសម្តីដែលនាងបានសន្យាជាមួយខ្ញុំឲ្យបានទៅ!"។ យ៉ុនហ្គី ក៏ចោលសម្តីត្រឹមនេះមកឲ្យនាងហើយនាងក្រមុំក៏ហាក់មិនយល់ទើបនាងធ្វើមុខឆ្ងល់ដាក់គេ។

"សន្យាអ្វីទៅចៅហ្វាយ? នេះខ្ញុំមិនគោរពសន្យាអ្វីជាមួយចៅហ្វាយទៅ?"។ ខារ៉ា ក៏សួរនាំហើយ យ៉ុនហ្គី ក៏ញញឹមចុងមាត់។

"ដែលនិយាយថាធ្វើតាមខ្ញុំគ្រប់យ៉ាងនោះអី! នេះមានដឹងថាខ្លួននាងធ្វើតាមសន្យាបានអ្វីខ្លះ ខារ៉ា ?!! ខ្ញុំមិនចូលចិត្តនិយាយរំលឹកច្រើនទេហើយនាងក៏នឹងអាចយល់ហើយ!"។ យ៉ុនហ្គី និយាយបែបនេះហើយសម្លឹងមុខនាងទើប ខារ៉ា នាងសញ្ជឹងគិតបន្តិច។

បន្តិចក្រោយមកកែវភ្នែកនាងបើកធំៗមុននឹងយល់ពីសម្តីនេះថានាងពិតជាជំទាស់នឹងសម្តី យ៉ុនហ្គី មិនតិចរឿងទេដែលនាងមកប្រថុយគ្រោះថ្នាក់ម្នាក់ហើយប្រឹងធ្វើការទាំងឈឺបែបនេះហើយ យ៉ុនហ្គី ក៏ប្រាប់នាងរួចហើយថានាងមិនត្រូវទៅណាមកណាម្នាក់ឯងនឹងមិនអាចប្រថុយខ្លួនទៅរកកន្លែងគ្រោះថ្នាក់រឺក៏ដាក់សម្ពាធការងារលើខ្លួនឯងតែនាងសុទ្ធតែជំទាស់សន្យាទាំងនេះនឹងគេមករហូតទើបដឹងថានាយកម្លោះសង្ហានេះបានមិនខឹងនាងទេគឺគេអន់ចិត្តនឹងនាងច្រើនជាង។

"នេះខ្ញុំយល់ហើយចៅហ្វាយ! លើកក្រោយ-!"។ មាត់តូចក្រពុំដែលកំនិយាយនោះក៏ត្រូវបញ្ឈប់ខណៈ យ៉ុនហ្គី លើកដៃហាមនាងហើយសម្លឹងនាងដោយកែវភ្នែកមុតថ្លា។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now