កាស៊ីណូ ហ្វឺដឺរ៉េស ....
ពេលនេះ ខូបេន បានលើកកាំភ្លើងមកភ្ជង់បុរសម្នាក់ឈ្មោះ ស៊ុន នេះដោកែវភ្នែកសម្លឹងគេមិនដាច់ហើយកូនចៅរបស់លោក ស៊ុន នោះមិនបង្អង់ពេលលើកអាវុធមកការពារចៅហ្វាយដូចគ្នាដែរមុននឹងនាយញញឹមចុងមាត់ហើយក៏លើកដៃមកបកស្បែកមុខក្លែងក្លាយចេញហើយក៏បង្ហាញចេញផ្ទៃមុនសរលោងដែលមិនចាស់ជ្រីវជ្រួញដូចផ្ទៃមុខបុរសឈ្មោះ ស៊ុន ឡើយធ្វើឲ្យ ខូបេន បើកភ្នែកធំៗសម្លឹងមើលគេដោយភ្ញាក់ផ្អើល។
"ឯង..ឯងម៉េចក៏នៅទីនេះ?"។ ខូបេន ពេលនេះក៏សម្លេងគេដោយមិនជឿកក្រសែភ្នែកខ្លួនឯងខណៈ យ៉ុនហ្គី ពិតប្រាកដក៏បង្ហាញមុខហើយឈរញោចស្មាមចុងមាត់ដាក់គេ។
"ភ្ញាក់ផ្អើលរឺក៏ស្លន់ស្លោទៅ ខូបេន ផាតទ្រីអូ ?"។ យ៉ុនហ្គី ក៏សួរនាំគេដោយទឹកមុខមាំខណៈបុរសក្លែងមុខនោះនោះក៏ជ្រួញចិញ្ចើម។
"ក្រែងឯងនៅជាប់ឃុំនៅឯប្រទេស ចិន តើហី? ម៉េចក៏ឯង....ឯង-!"។ ខូបេន ក៏បកស្បែកមុខក្លែងរបស់គេពាក់នោះចេញមកហើយក៏ក្តាប់វាមុននឹង យ៉ុនហ្គី សើចចុងមាត់។
"មែនហើយ!! នេះយើងគ្រាន់តែរៀនាតាមឯងតើ!!! យ៉ាងម៉េចដែរល្ខោនសម្តែងកន្លងមកនេះល្អមើល
ទេ? មានអារម្មណ៍យ៉ាងម៉េចដែលពេលដែលឯងសើចសប្បាយក្នុងការសម្តែងជាមួយនឹងល្បិចកលដែលឯងគិតថានឹងយកមកបង្វិលក្បាលគេតែចុងក្រោយខ្លួនឯងក៏ជាប់ផុងដោយខ្លួនឯងទៅវិញ!?"។ យ៉ុនហ្គី ក៏ឌឺដងហើយ ខូបេន ក៏សម្លក់គេមុននឹងជ្រិមភ្នែកមើលគេដោយកំហឹង។"ហឹស...នេះឯងពិតជាឆា្លត!!! យើងខុសដែលមើលឯងស្រាលឯងពេក!! គ្រាន់បើតើអា យ៉ុនហ្គី !!! តែឯងគិតថាជួបយើងហើយនឹងធ្វើអីយើងបានទៅពេលនេះ? ឯងក៏ដឹងថានៅទីនេះក្រៅពីអង្គរក្សកំបែងក្បាលប៉ុន្មាននាក់របស់ឯងគឺសុទ្ធតែជាមនុស្សរបស់យើងទាំងអស់ណា៎!!! អ្នកណាទៅដែលជាអ្នកឈ្នះនោះ? គិតទេថាឯងនឹងដកដង្ហើមចេញពីទីនេះរួច?"។ ខូបេន ក៏ញោចស្នាមញញឹមចុងមាត់ដាក់គេវិញហើយ យ៉ុនហ្គី ក៏សម្លឹងគេដោយមុខមាំមុននឹងគេក៏សើច។
<ផាំង ផាំង ផាំង>ស្នូរគ្រាប់ក៏បន្លឺឡើងពីខាងលើដំបូលតម្រង់មករកកូនចៅដែលការពារ ខូបេន ជាច្រើននាក់ដេកដួលលើដីតដៃមិនទាន់ហើយ ខូបេន ក៏ងាកជុំវិញខ្លួនមុនគេរលាស់ខ្លួនគេចចេញយ៉ាងរហ័សជាងការស្មានទើប យ៉ុនហ្គី មិនបណ្តោយឲ្យគេរួចខ្លួនហើយក៏រត់ទៅតាមគេដូចគ្នា។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...