抖阴社区

????? ?? : ?????????

997 35 8
                                    

វីឡាត្រកូល ហ្វឺដឺរ៉េស ...

បន្ទប់ខាងក្រោយ ....

នៅផ្នែកខាងក្រោយនៃវីឡាដ៏ធំនេះក៏មានផ្ទះតូចមួយមានការរៀបចំនឹងមានអ្នកបម្រើផងដែរហើយក្នុងបន្ទប់មួយនោះក៏មាននារីម្នាក់ដែលត្រូវបានគេដាក់ក្នុងនេះដោយសារតែសតិនាងម្តងជាម្តងមិនប្រក្រតីនោះឯង។

"អ្នកនាង ខារ៉ា !"។ ខណៈរាងស្តើងបោះជំហានមកដល់់ក៏ឃើញអ្នកបម្រើអោនគោរពហើយ ខារ៉ា ក៏ញញឹមមុននឹងសម្លឹងមើលទៅនារីម្នាក់ដែលអង្គុយគូសវាសលើក្រដាសពណ៍សទៅមកមិនមាត់កររកអ្នកណាឡើយ។

"គេមានផឹកថ្នាំទេ?"។ នាងក្រមុំក៏សួនាំហើយមេការក៏ឆ្លើយ។

"ចា៎! មិនទាន់បានផឹកទេអ្ននាង! គាត់បម្រះខ្លាំងណាស់! ពេទ្យក៏ប្រាប់ថាបើគាតរឹងរួសមិនព្រមផឹកថ្នាំតាមការណែនាំជម្ងឺគាត់នឹងកាន់តែធ្ងន់ធ្ងរជាងនេះ!"។ មេការក៏រៀបរាប់ហើយនាងក្រមុំក៏សម្លឹងមើលចានថ្នាំដែលជាថ្នាំព្យាបាលនាងនោះឯងទើប ខារ៉ា ហុចដៃមកទទួល។

"ទុកឲ្យខ្ញុំ! ចាំខ្ញុំជាអ្នកបញ្ចុកនាង!"។ ខារ៉ា ក៏តបហើយមេការក៏ចាកចេញទើបនាងបោះជំហានមករកនារីដែលនៅទីនោះតែម្តង។

"អ្នកនាង មីណា ! ថ្ងៃមានអារម្មណ៍យ៉ាងម៉េចហើយ?"។ ខារ៉ា ក៏ដើរមកក្បែរនាងមុននឹងសម្លឹងនាងក្រមុំដែលមិនមាត់ករហើយកែវភ្នែករាបស្មើ។

"នេះអ្នកនាងដឹងទេថាបើអ្នកនាងនៅតែបណ្តោយខ្លូនបែបនេះនេះតលអ្នកនាងនឹងក្រោកឈរជាមួយរឿងរ៉ាវនៅនឹងមុខបានយ៉ាងម៉េចទៅ? ខ្ញុំដឹងថាអ្នកនាងមិនបានជាមានអាការៈអាក្រក់ដូចកាលពីមុនដំបូងនោះទេតែម៉េចក៏បណ្តោយខ្លួនឯងឲ្យថមថយសុខភាពបែបនេះ!"។ ខារ៉ា ក៏និយាយស្តីមកកាន់នាងក្រមុំ មីណា ដែលនាងបានទទួលឲ្យ មីណា នេះស្នាក់ទីនេះក្រោយហេតុការណ៍ជាច្រើនបានកើតឡើងហើយនាងគិតថា មីណា នាងគ្រាន់ជាក្មេងស្រីម្នាក់ដែលគ្រាន់តែរស់ក្នុងក៏គំនាបគេប៉ុន្នឹងហើយមិនមានគំនិតអាក្រក់នោះឡើយ។

"ចឹងនាងមកធ្វើអីទៅ? ចង់មកសើចចំអកជីវិតខ្ញុំមែមទេ?"។ មីណា ក៏ងាកមកមើលនាងដោយនិយាយសម្តីធម្មតាខណៈដៃក៏ដាក់ជក់ចុះហើយ ខារ៉ា ក៏ចងចិញ្ចើមមុននឹងសម្លឹងនាងដោយភ្ញាក់ផ្អើលបន្តិច។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now