抖阴社区

????? ?? : ???????????? ????

1K 37 4
                                    

មន្ទីរពេទ្យ ....

ពេលនេះរាងស្តើងដែលមានបុរសរាងសង្ហាម្នាក់ដែលដើរតាមយួរឥវ៉ាន់នោះក៏បោះជំហានមកដល់បន្ទប់សម្រាក វីអាយភី ដែលមានរាងក្រាស់គេងស្តូកស្តឹងពឹងលើឧបករណ៍អុកស៊ីសែនជំនួយជីវិតនោះមករហូតដល់ពេលនេះ 1 ខែជាងទៅហើយតែគេហាក់មិនមានប្រតិកម្មអីសោះ។

"អេឡិច ជួយបើកបង្អួចផងបានទេ?"។ ខារ៉ា ក៏បង្ហើបបបូរមាត់ស្តើងរបស់នាងទៅកាន់កម្លោះសង្ហាដែលដាក់ចានស្រាក់អាហារនៅលើតុហើយធ្វើតាមបញ្ជានាង។

"អាកាសធាតុល្អណាស់ ប៊ស ! ខ្ញុំថាបើចៅហ្វាយបានស្រូបខ្យល់អាកាសបែបនេះគឺល្អណាស់ហើយ!"។ អេឡិច ក៏តបមកកាន់នាងក្រមុំដែលទាញកៅអីមកក្បែរអង្គុយក្បែរនាយសង្ហាមុននឹងចាប់ផ្តើមគ្រារាងក្រាស់ដែលគេងស្តូកស្តឹងឡើងទើប អេឡិច ស្ទុះទៅជួបនាងដែរ។

"អរគុណហើយ អេឡិច !"។ ខារ៉ា ក៏តបដោយញញឹមកាលបើគេជួយនាងលើក យ៉ុនហ្គី ឲ្យផ្អែកនឹងគ្រែមុនគេទប់ខ្លួនដែលគ្មានស្មារតីរបស់ យ៉ុនហ្គី ឲ្យផ្អែកនៅនឹងខ្លួនគេហើយ ខារ៉ា ក៏ដកឧបករណ៍ជំនួយនោះដើម្បីបានបញ្ជុកស៊ុបខ្លះដើម្បីទ្រទ្រង់សុខភាពគេបើទោះបីជាសន្លប់តែគេក៏អាចទទួលអាហារបានខ្លះដែលបើដឹងតាមគ្រូពេទ្យបានបញ្ចាក់។

"និយាយចឹង អេឡិច ! ពេលណាទើបឯងចាកចេញទៅធ្វើជាទាហានទៅ? យ៉ាងម៉េចការចូលប្រលងនោះ?"។ ខារ៉ា ក៏បញ្ចុកស៊ុបទៅ យ៉ុនហ្គី បណ្តើរហើយក៏សួរនាយសង្ហាហើយ អេឡិច ក៏ញញឹម។

"ខ្ញុំលើកពេលហើយ! មិនអាចទៅពេលនេះបានទេ!"។ អេឡិច ក៏និយាយមកវិញហើយនាងក្រមុំក៏លើកចិញ្ចើមមុននឹងយល់ន័យគេទើបនាងញញឹមស្រស់បន្តិច។

"អេឡិច! ឯងដឹងទេកន្លងមកនេះឯងជាកូនចៅដែលស្មោះត្រង់ជាងគេរបស់ខ្ញុំ! អរគុណកន្លងមកដែលតែងតែនៅក្បែរនឹងការពារចៅហ្វាយហើយនឹងខ្ញុំអស់ពីសម្ថតភាព! អរគុណភាពស្មោះត្រង់ដ៏ធំធេងរបស់ឯង! តែពេលនេះខ្ញុំគិតថា អេឡិច គួរកពេលវេលាណាមួយចាត់ចែងលើជីវិតខ្លួនឯងហើយណា៎! កន្លងមកចំនាយពេលវេលាជាមួយតែរឿងរ៉ាវគ្រោះថ្នាក់! ខ្ញុំសុំទោសផងដែលត្រូវនាំមនុស្សស្លូតបូតដូចឯងមករងគ្រោះក្នុងការងារនេះ!" ខារ៉ា ក៏និយាយពាក្យជាច្រើនមកកាន់គេហើយ អេឡិច ក៏ញញឹមហើយសម្លឹងមើលនាង។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now