抖阴社区

????? ?? : ???????????

1K 35 4
                                    

ទីក្រុង ម៉ូស្គូ , ប្រទេស រុស្សីុ ...

កាសីុណូ ត្រកូល ហ្វឺដឺរ៉េស ...

នៅផ្នែកមួយនៃប្រទេសដែលមានផ្ទៃដីលាតសន្ធឹងធំជាងគេបំផុតនោះក៏ឃើញមានអាគារខ្ពស់នឹងកន្លែងរកសីុយ៉ាងច្រើនក្រាស់ក្រែលតែមិនប្រាកដថាអាចទទួលបានជោគជ័យទាំងអស់នោះទេហើយអ្នកដែលមានធំណាចនឹងភាពមានបានដោយការគាំទ្រពីប្រជាជននោះគឺគេក៏ជាអ្នកដែលជោគជ័យបំផុតនឹងត្រូវបានគេគោរពហើយកោតសរសើរដែលធ្វើអ្នកជំនួញដទៃមិនសូវលេចធ្លោអាចរកផ្លូវមកលើកតម្កើងខ្លួនឯងបានក៏ដូចជាកន្លែង កាសីុណូ មួយកន្លែងនេះដែលធំស្ទើរតែដូចវិមានទៅហើយសូម្បីតែរចនាបថក៏បង្ហាញថាវាមានអំណាចនឹងឥទិ្ធពលដល់កម្រិតណាហើយមាន កាសីុណូ ច្រើនណាស់ដែលនៅលើទឹកដីនេះតែមិនអាចស៊ូនឹង កាសីុណូ មួយនេះដែលជារបស់គ្រួសារ ហ្វឺដឺរ៉េស នោះឯង។

ទិដ្ឋភាពភាពនៅខាងក្នុងគឺអ៊ូអរហើយព្រោះតែប្រមូលផ្តុំមនុស្សដែលសុទ្ធតែជាអ្នកដែលមកផ្សងសំពាងមានប្រភេទមនុស្សគ្រប់ជាន់ថ្នាក់តាំងពីអ្នកមានរឺអ្នកក្រីក្រក៏នាំគ្នាមកកន្លែងនេះសង្ឃឹមថានឹងអាចផ្លាសប្តូរវាសនាបាន។

"លោកម្ចាស់!! ខ្ញុំមានរឿងចង់ជម្រាប!!"។ កម្លោះរាងខ្ពស់ស្រឡះម្នាក់ដែលស្លៀកឈុតជាអង្គរក្សនោះក៏បានដោះវែនតាខ្មៅចេញហើយអោនក្បាលដាក់បុរសចំណាស់ម្នាក់ដឺលអង្គុយជក់បារីនៅក្នុងការិយាល័យគងអន្ទាក់ខ្លា។

"និយាយមក!!"។ បុរសចំណាស់នោះគឺជាលោកម្ចាស់ មីលល័រ ហ្វឺដឺរ៉េស ម្ចាស់ កាសីុណូ ត្រកូល ហ្វឺដឺរ៉េស ដែលមានសាខាជុំវិញពិភពលោកយ៉ាងមានឥទិ្ធពលក៏មានសត្រូវជុំទិសផងផងដែរ។

"លោក រ៉ូម៉ាណូវ៉ា បានអញ្ជើញមកស្នើសុំចង់ជួបលោកម្ចាស់ដើម្បីពិភាក្សាការងារទៀតហើយបាទ! លើកនេះគាត់ទទូចខ្លាំងណាស់ថាចង់ជួបចៅហ្វាយ! មិនថាធ្វើការពន្យល់យ៉ាងណាក៏គាត់មិនចាកចេញឡើយទើបសម្រេចមកសុំការសម្រេចចិត្តពីលោកម្ចាស់តែម្តង!"។ ខាសៀ អង្គរក្សជំនិតរាប់ឆ្នាំរបស់លោម្ចាស់ ហ្វឺដឺរ៉េស ក៏រៀបរាប់ហើយគេក៏ជាបងប្រុសធំក្នុងគ្រួសារ មេឡានៀ នឹងជាបងប្រុសបង្កើតរបស់ ខារ៉ា នោះឯងដែលស្នងការងារពីឪពុកគឹមកការពារលោកម្ចាស់នោះឯង។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now