<បឹប>"អឹក!!"។ ខណៈមុខម្ជុលបានប៉ះសាច់របស់នាងក្រមុំទៅហើយតែមិនទាន់ត្រូវបានបាញ់ថ្នាំបញ្ជូនផងក៏ត្រូវជើងស្រឡូនរបស់នាងក្រមុំដែលពួកគេគិតថាសន្លប់នោះលើកមកធាក់ចំកណ្តាលមុខរបស់បុរសដែលកាន់ម្ជុលចង់ចាក់នាងនោះធ្វើឲ្យគេដួលផ្កាប់មុខនឹងការ៉ូហើយបុរសម្នាក់ផ្សេងទៀតភ្ញាក់ផ្អើលមុននឹងរត់មកមកក្បែរគ្នាវាហើយលើកដៃចង្អុលនាង។
"ន-នាងឯងមិនបានសន្លប់ទេរឺ? ក-ក្រែង-អ្ហើយ!!"។ <ប៉ាច់~>ខណៈពួកនោះសម្លឹងមើលប្លោកសារ៉ូមរបស់ ខារ៉ា នាងក៏បានដោះវាចេញពីបង្គោលនោះហើយនាងត្រូវគប់វាទៅទង្គិចលើមុខរបស់បុរសម្នាក់ដែលលើកដៃចង្អុលនាំឲ្យបែកប្លោកសារ៉ូមបង្ហូរជាតិថ្នាំក្នុងនោះមកអស់ទើបនាងញញឹមចុងមាត់ហើយងើបអង្គុយគងអន្ទាក់ខ្លាលើពេទ្យទៅវិញ។
"យ៉ាងម៉េច? នេះពួកឯងកំពុងតែគិតថាពួកឯងអាចប្រើវិធីរលួយៗចឹងមកលួចចាត់ការយើងរឺ? ហឹស!! មកខុសកន្លែងហើយ!!"។ ខារ៉ា ក៏ក្រពាត់ដៃនិយាយដោយរឹកពារខ្លាំងក្លាមិនបានសមជាអ្នកជម្ងឺអីសោះ។
"នេះនាងឯងដឹងខ្លួនពីកាលណាហា៎? នាងឯងលេងល្បិចហើយ!! ថោកទាប!!"។<បឹប> ប្រុសម្មាកើនោះក្រោកមកដោយឈឺមុខហើយស្រែកសួរ ខារ៉ា មុននឹងជេរនាងហើយ ខារ៉ា ក៏ងាកមកសម្លក់គេទើបស្ទុះវឹងទៅដាក់គេមួយជើងទៀតវាត់ចំកណ្តាលពោះនាំឲ្យគេត្រូវក្អួតចេញសុទ្ធតែទឹកច្រាលពីពោះមកព្រោះតែមួយជើងរបស់នាងគឺវាច្អល់មិនធម្មតា។
"ល្បិច? នរណាទៅដែលថោកទាបលេងល្បិច-អឹស!!! ល-លែងយើង!! ខឹក!!"។ ពេលនោះក៏ដោយសារនាងមិនបានប្រយ័ត្នខ្លួនក៏មានគ្នាមួយដែលលួចវារមកពីក្រោយខ្នងនាងស្ទុះមកឈរពីក្រោយខ្នងនាងហើយក៏ស្ទុះចាប់ច្របាច់ករនាងពីក្រោយហើយទាញនាងមកក្រោយធ្វើឪ្យនាងថប់ខ្យល់។
"គិតថានាងឯងខ្លាំងរឺ? ហឹស ហាស ហាស!!! វៃទៀតទៅ!!!! ម៉េចក៏មិនវៃ? យើងនឹងឲ្យនាងងាប់តៃហងតែម្តង!!! នែចង្រៃ!!! ឯងឆាប់យកថ្នាំនឹងម្ជុលថ្មីមកចាក់វាទៅ!!! ដាក់ថ្នាំឲ្យច្រើនទៅ!! ចាក់ឲ្យងាប់តៃហងតែម្តងនឹងបានថតរូបយកទៅផ្ញើចៅហ្វាយដើម្បីបានរង្វង់!!"។ បុរសដែលច្របាច់ករ ខារ៉ា ក៏និយាយហើយនាងក្រមុំក៏ងាកមកសម្លឹងគេបន្តិចមុននឹងបើកភ្នែកធំៗហើយដៃនាងក៏ខំទាញដៃគេចេញបន្តិចដើម្បីស្រូបខ្យល់។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...