វីឡាត្រកូល ហ្វឺដឺរ៉េស ...
ថ្ងៃនៅឯផ្ទះដ៏ស្កឹមស្កៃនេះក៏មានរៀបចំពិធីយ៉ាងធំធេងហើយជាពិធីជប់លៀងខួបកំណើតកូនប្រុសសំណព្វចិត្តរបស់គ្រួសារ ហ្វឺដឺរ៉េស នេះឯងដែរមើលទៅហាក់អធិកអធមតែម្តង។
"បង យ៉ុន ខ្ញុំមកដល់ហើយបង!!"។ ពេលនេះក៏មានកម្លោះសង្ហាដែលមាបក៏តុបតែងកាយយ៉ាងទាន់សម័យមើលមកកាលីបជាមួយស្ទាយចោះចិញ្ចើមនឹងសាក់នៅដើមដៃនឹងចោះក្រវិលមាត់នាំឲ្យភាពសង្ហាគេទាក់ភ្នែកជាខ្លាំងក្នុងដៃក៏មានថង់កាដូយ៉ាងធំមកជាមួយនាំឲ្យកម្លោះសង្ហាដែលជ្រែងហោប៉ៅនិយាយជាកម្លោះសង្ហាប៉ុន្មាននាក់ផ្សេងទៀតក៏ងាកមកមើល។
"ជុងហ្គុក !! នេះដកខ្លួនមកបានហើយមែនទេ?"។ យ៉ុនហ្គី ក៏ងាកមកសួរហើយ ជុងហ្គុក ក៏សើចហើយអេះក្បាលតិចៗ។
"ពិបាកតិចហើយបង! ធម្មតាយើងនៀកវាសម្បូរស្នេហ៍ពេក! ទៅណាក៏ស្រីតាមឲ្យរញ៉ៃ! ទម្រាំដោះខ្លួនមកបានមិនងាយទេ! នេះកាដូជូន លូកាស ក្មួយប្រុសសង្ហារបស់ខ្ញុំណា៎!"។ ជុងហ្គុក ក៏ហុចឲ្យ យ៉ុនហ្គី ហើយនាយក៏ញញឹម។
"លើកណាក៏យឺតដោយសាររវល់នឹងរឿងស្រីឯងនឹង! នេះជាតិមុនជាបងប្អូនបង្កើតនឹងអា មីន ទេដឹងបានជានិស្ស័យមិនខុសគ្នានោះ!"។ ថេយ៉ុង ដែលឈរនិយាយដោយក្រវីក្បាលមុននឹងបូចមាត់ទៅកាន់ ជីមីន ដែលឈរជល់កែវជាមួយនារីស្រស់ណា៎មិនដឹងទេ។
"ឆា្វក់ស្នេហ៍ចឹងបានម៉ែចាប់ការបានមិនខុសទេ!"។ ស៊ុកជីន កម្លោះដែលមានអាយុច្រើនជាងគេក៏ក្រវីក្បាកតាមហើយដើរមកក្បែរ ថេយ៉ុង មុននឹង យ៉ុនហ្គី ក៏សើច។
"នេះគ្រប់គ្នាមកអស់ហើយណា៎បង យ៉ុន ! ចុះ ហូស៊ុក ពេលណាបានមកទៅ?"។ នេះជាសម្តីរបស់ ណាមជូន ដែលដៃម្ខាងក៏បំពេរកូនស្រីក្រោយគេនោះឯងហើយ យ៉ុនហ្គី ក៏ទម្លាក់ទឹកមុខបន្តិច។
"ហូស៊ុក ប្រាប់មកថាគេមានការរវល់នៅឯ ញូវយ៉ក មិនបានមកទេ! ផ្តាំមកថាសុំទោសដែលខកខានមិនបានចូលរួម! នេះបងក៏យល់ថាគេមានការសំខាន់ដែរ!"។ យ៉ុនហ្គី ក៏និយាយហើយគ្រប់គ្នាក៏ងក់ក្បាល។
"នែបង យ៉ុន ! នេះគិតថាមានតែ លូកាស ម្នាក់ទេរឺបង?"។ ជុងហ្គុក ក៏សួរហើយ យ៉ុនហ្គី ក៏សើចមុននឹងងាកសម្លឹងនារីម្នាក់ដែលគ្រងឈុតយ៉ាងស្រស់ហើយក៏ជានារីដែលគ្រងបេះដូងគេនោះឯង។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...