抖阴社区

????? ?? : ?????????????

1.2K 40 6
                                    

"អូ! អេឡិច !!"។ ខារ៉ា ក៏បើកភ្នែកធំៗងាកទៅមើល អេឡិច ហើយនាយកម្លោះសង្ហាវ័យក្មេងក៏ធ្វើមុខហេងហាងខណះគេអេះអុញនិយាយមិនចេញតិចអីតិច។

"មានការអី?"។ ជា យ៉ុនហ្គី ដែលហាមាត់និយាយមុនគេហើយ អេឡិច ក៏ប្រញាប់តប។

"គឺ-គឺខ្ញុំមានរឿងចង់ជម្រាប ប៊ស ! ស្មានថា ប៊ស ទំនេរ!!"។ អេឡិច ក៏អោនមុខចុះហើយ ខារ៉ា ក៏ប្រញាប់ទាញដៃ យ៉ុនហ្គី ដែលក្រសោបដើមដៃនាងចេញហើយនាងចង់ទៅរក អេឡិច ដើម្បីនិយាយគ្នាតែត្រូវ យ៉ុនហ្គី ទាញដៃមកវិញហើយ ឃាំងខ្លួនប្រាណនាងជាប់ដដែលទើប ខារ៉ា ចងចិញ្ចើម។

"ចុះបើដឹងថាគេរវល់ហើយឯងនៅនឹងធ្វើអីទៅ?"។ យ៉ុនហ្គី នៅតែជាអ្នកអារកាត់ហើយក៏អោនដងខនកួនមកបៀតនឹងរាងកាយរបស់ ខារ៉ា ដែល្តរូវគេឃាំងជាប់នៅកណ្តាលខ្លួនហើយនាងក៏ធ្វើមុខមិនពេញចិត្តទើបនាងខំសម្លឹងមើល អេឡិច ផងហើយដៃម្ខាងរបស់នាងក៏រុញដើមទ្រូងក្រាស់របស់ យ៉ុនហ្គី ក៏ឲ្យខិតចេញឆ្ងាយពីបន្តិច។

"នេះ...នេះចៅហ្វាយលែងខ្ញុំសិនទៅ!!! នេះខ្ញុំមិនរវល់ទេ!!! ខ្ញុំត្រូវទៅ-!"។ ម្រាមដៃក្រាស់របស់កម្លោះសង្ហាក៏ដាក់លើមាត់របស់ ខារ៉ា ឃាត់សម្តីនាងមុននឹងងាកទៅមើលគេហើយ អេឡិច ដែលឈរសម្លឹងនោះគឺមានទឹកមុខទើសទាល់ផងអន់ចិត្តផង។

"ឯងមើលអីទៀត? ឃើញហើយថា ប៊ស ឯងគេរវល់!! រវល់ជាមួយខ្ញុំ!!!"។ យ៉ុនហ្គី សង្កត់ពាក្យហាក់ចង់ឲ្យអ្នកម្ខាងទៀតយល់ពីអ្វីដែលពួកគេកំពុងតែធ្វើហើយ អេឡិច ក៏អោនក្បាលរួចប្រញាប់ចាកចេញក្រៅធ្វើឲ្យ ខារ៉ា ចងចិញ្ចើមហើយបំណងចង់ស្រែកហៅគេតែគេក៏ទៅបាត់ទៅទើបនាងងាកមកមើល យ៉ុនហ្គី ដោយមុខស្មើ។

"ចៅហ្វាយ! ម៉េចក៏ធ្វើចឹង?"។ ខារ៉ា ក៏ងាកមកនិយាយជាមួយ យ៉ុនហ្គី ហើយនាយកម្លោះមើលនាងដោយទឹកមុខធម្មតា។

"នេះនាងមិនកំពុងតែរវល់ជាមួយខ្ញុំទេរឺ? ការងារស្អីទៅដែលសំខាន់ជាងខ្ញុំនោះ?"។ យ៉ុនហ្គី ក៏លោរមុខមកក្បែរនាងហើយនាំឲ្យខ្យល់ក្តៅអ៊ុនៗប៉ះកញ្ជឹងកររបស់នាង។

"នេះចៅហ្វាយដូចជាមិនពេញចិត្តនឹង អេឡិច សោះ! គេធ្វើអីបានជាចៅហ្វាយមិនចូលចិត្តគេ?! ខ្ញុំដឹងថាចៅហ្វាយរកលេសដេញគេមករហូត!!"។ ខារ៉ា និយាយមកកាន់គេដោយមានកែវភ្នែកមុតព្រោះនាងមើលឃើញថា យ៉ុនហ្គី គ្រប់ពេលមិនដែលពេញចិត្តនឹងញញឹមដាក់ អេឡិច សោះជាពិសេសនឹងឆាបឆេះកំហឹងជាញឹកញាប់បើនាងនឹង អេឡិច នៅក្បែរគ្នា។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now