抖阴社区

????? ?? : ?????????????????????????!

924 31 9
                                    

"នេះពិតមែនដែល ជីមីន នៀកទៅមិនប្រាប់សោះ!!! ទាក់ទងមិនចូលទៀត!!"។ យ៉ុនហ្គី ក៏ឈររអ៊ូខណ: ខារ៉ា ក៏ងាកមកមើលគេ។

"ខ្ញុំដឹងថាលោក ជីមីន ពេលនេះប្រហែលជានៅឯ​សហរដ្ឋអាមេរិក​ !!"។ នាងក្រមុំក៏ជ្រែកដៃចូលហោប៉ៅអាវធំរបស់នាងហើយ យ៉ុនហ្គី ក៏លើកចិញ្ចេីម​។

"មែនរឺ? ម៉េចក៏​ ខារ៉ា ច្បាស់ចិត្តថាគេនៅទីនោះ?"។ នាយកម្លោះក៏សួរទើបនាងក្រមុំញញឹម។

"ពាណិជ្ជកម្មលើកញ្ចក់ទូរស្សន៍មិញគ្រប់គ្រាន់ឲ្យខ្ញុំដឹងថាគាត់នៅឯណាហើយ!"។ នាងក្រមុំក៏បកស្រាយហើយ យ៉ុនហ្គី ស្តាប់ហើយក៏ងក់ក្បាល។

"នាងពិតជាពូកែមែន!!! នេះពិតជាអស្ចារ្យហើយឆ្លាតមែនណា៎! ចឹងពួកយេីងទៅពេលនេះតែម្តងហេ៎?"។ យ៉ុនហ្គី ក៏សួរហើយ ខារ៉ា ក៏ញញឹម។

"មិនប្រញាប់ពេកក៏បានបើកចៅហ្វាយចង់ដើរលេងលំហែខ្លះនោះព្រោះយើងកម្រមានពេលដែលស្រណុកខ្លួនចឹងណាស៎មែនទេ?"។ ខារ៉ា ក៏សម្លឹងមើលគេហើយ យ៉ុនហ្គី​ ​ក៏ញញឹមស្រស់មុននឹងស្រវាឪបស្មានាង។

"មាន!!! ចឹងទីកន្លែងមួយជាមូយខ្ញុំ!"។ នាយកម្លោះក៏ស្រវាទាញដៃស្រឡូនរបស់នាងក្រមុំចាកចេញពីហាងកាហ្វេ។

"ចាកចេញហើយ! រៀបចំតាមទៅ!!"។ បុរសម្នាក់ដែលអង្គុយញាំុកាហ្វេក្នុងហាងនោះក៏លើកកាសមកនិយាយក្រោយពីគេបានឃើញក្រមុំកម្លោះដឹកដៃគ្នាចេញព្រោះគេតាមមេីលសកម្មពួកគេយូរមកហេីយ។

សូនច្បារ ....

នៅទីនេះពិតជាពេញទៅដោយដេីមឈេីផ្កា សាគូរ៉ា ដ៏ល្បីនោដុះអមសងខាងផ្លុវហើយមានគូស្នេហ៍ជាច្រេីនដឹកដៃគ្នាដើរក្រោមដេីមនេះទៅមកហាក់ដូចជាពិភពស្នេហាដ៏ស្រស់ថ្លាចឹងឯងហើយក៏ដូចនាយកម្លោះនឹងក្រមុំយើងផងដែរ។

"ទីនេះស្អាតខ្លាំងណាស់ហើយក្រអូបក្លិនផ្កាខ្លាំងដែេ!!"។ ខារ៉ា ក៏ត្រដាងដៃទទួលស្រទាប់ផ្កាដែលជ្រុះមកនាំឲ្យរូបភាពហាក់ស្រស់ថ្លាពេញកែវភ្នែកនាយកម្លោះដែលឈរជ្រែលហោប៉ៅនៅម្ខាងមេីលនាងដោយញញឹមស្រស់។

"ក្រដាសចងស្នេហ៍!!! ជួយទិញម្នាមួយទៅណា៎ស្រីស្អាតប្រុសសង្ហាទាំងអស់គ្នាអើយ!!"។ កំពុងតែសម្លឹងមើល​ ខារ៉ា យ៉ាងជាប់ចិត្ត យ៉ុនហ្គី ក៏ងាកមកឃើញអ៊ំស្រីចំណាស់ម្នាក់ឈរនៅតូបតូចក្រោមដើម​ សាគូរ៉ា លក់ក្រដាសដែលមានចងខ្សែចម្រុះពណ៍ជាមួយក្រដាសរឹងពណ៍ជាច្រេីនបន្ទះហើយប្រកូកប្រកាសប្រាប់មនុស្សជុំវិញនេះនាំឲ្យនាយកម្លោះក៏ចាប់អារម្មណ៍ទេីបបោះជំហានទៅ។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now